Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងកិច្ចសម្ភាសក្នុងកម្មវិធីជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI» បានអំពាវនាវដល់ត្រូវយកចិត្តទុកដាក់តាមដាននូវប្រភពព័ត៌មានដែលមានផ្លូវការ និងមានប្រភពច្បាស់លាស់ ដើម្បីការពារខ្លួនពីការឆបោកនានា ពិសេសក្នុងយុគសម័យ AI។ ជាមួយគ្នានេះ លោកអំពាវនាវដល់សាធារណជន ត្រូវតែស្វែងយល់អំពីការការពារខ្លួន ពីការលួចទិន្នន័យ ជៀសវាងជនល្មើសប្រើប្រាស់ទិន្នន័យនោះយកទៅគ្រប់គ្រង គណនីធនាគារ ឬគណនីបណ្តាញសង្គមផ្សេង ដែលនាំឱ្យមានការខាតបង់ក្នុងប្រកាសណាមួយ។ ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក លីវ សុផាណារិទ្ធិ៖

    April 26, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ យ៉ាងហោចណាស់កម្មករកម្មការិនីប្រមាណ ១៧នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពួកគេបើកទិសដៅស្របគ្នា ពីលិចទៅកើត ក៏បុកជាមួយរថយន្តដឹកទំនិញ នៅលើកំណាត់ផ្លូវជាតិលេខ១ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨/១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រថយន្តដឹកទំនិញម៉ាក HYUDAI 5T ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3E-2643 អ្នកបើកបរឈ្មោះ ដួង រដ្ឋា អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត

    April 26, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ទីការដំឡើង iPhone ទាំងអស់ ដែលលក់នៅសហរដ្ឋអាមេរិក ទៅកាន់ប្រទេសឥណ្ឌានៅចុងឆ្នាំ ២០២៦។ ការផ្លាស់ប្តូរនេះត្រូវបាន​ជំរុញ​ភាគច្រើនដើម្បីជៀសវាងការយកពន្ធខ្ពស់លើការនាំចូលរបស់ចិន ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងបន្ត ជាពិសេស​គឺប្រភពមកពីពន្ធ ដែលបានដាក់ចេញដោយរដ្ឋបាលរបស់លោក Trump ។ បច្ចុប្បន្ននេះ ប្រហែល ៨០% នៃ iPhone ពោលគឺច្រើនជាង ៦០លានគ្រឿងដែលបានលក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ត្រូវបានផលិតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Apple មានបំណងចង់ឱ្យប្រទេសឥណ្ឌាផលិតឧបករណ៍ទាំងនេះជំនួសវិញនៅចុងឆ្នាំ ២០២៦ ដែលនឹងបង្កើនទំហំផលិតទ្វេដងក្នុងការផលិត iPhone នាពេលបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនកំពុងពិភាក្សាយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិតរបស់ខ្លួន រួមទាំងក្រុមហ៊ុន Foxconn និង

    April 26, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទូរសព្ទមកលោក ហើយថារដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយចិនដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពន្ធគយក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ទោះជាយ៉ាងណា លោក ត្រាំ មិន​បាន​បញ្ជាក់​លម្អិត​អំពី​ពេល​វេលា ឬ​ខ្លឹមសារ​នៃ​ការ​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក ស៊ី នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ទស្សនាវដ្ដី TIME ថា «លោក ស៊ី បាន​ទូរសព្ទ​មក ហើយ​ខ្ញុំ​មិន​គិត​ថា​នោះ​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ទេ»។ លោក​បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​របស់​អាមេរិក​លើ​ពន្ធ​គយ​នឹង​ត្រូវ​សម្រេច​បាន​ក្នុង​ពេល​ប្រហែល ៣ ទៅ ៤ សប្ដាហ៍​ទៀត។

    April 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះករណីក្មេងស្រីទំនើងពីរក្រុម ដែលប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមក។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥៖៣០នាទីទៀបភ្លឺ មានក្រុមក្មេងទំនើងចំនួនពីរក្រុម មានក្រុម GIRL ដៃពីរ និងក្រុម GIRL ហៃណាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកបានធ្វើការណាត់ជួបគ្នានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើសកម្មភាពវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីខាងក្រុម GIRL ហៃណាំ រងរបួសផ្ទៃមុខ និងពកក្បាល។ នៅពេលដែលវាយគ្នាចប់ ក្រុម GIRL ដៃពីរ បាននាំគ្នាស្ទុះឡើងម៉ូតូជិះគេចខ្លួន ប៉ុន្តែនៅសល់បក្ខពួកម្នាក់ឡើងម៉ូតូមិនទាន់គេ

    April 26, 2025
  • ព័ត៌មានអន្តរជាតិ

    (រ៉ូម)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែមេសា ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trump។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមាន​ទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។ សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលជាសម្តេចសង្ឃកំពូលបំផុត នៃសាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិក បានយាងចូលទិវង្គត កាលថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល

    April 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាប​វ​រ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានសម្ដែងនូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យ​របស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន​របស់លោក​មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ ដែលនឹង​ចូល​រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចមហាបវរធិបតីថា ក្រុម​ហ៊ុន​លោក

    April 26, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២៥ ខែមេសា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បាននិយាយថា ស្ថាប័នរដ្ឋអាជ្ញាកំពុងមានលក្ខណៈនយោបាយកាន់តែខ្លាំង និងប្រើប្រាស់សិទ្ធិអំណាចយ៉ាងបំពាន ហើយលោកបានអះអាងថា ការចោទប្រកាន់​មកលើរូបលោក ពីបទទទួលសំណូក គឺជាឧទាហរណ៍ដ៏ប្រសើរមួយ សម្រាប់ការលើកឡើងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់ លោក Moon ក្រោមការសង្ស័យថា បានទទួលសំណូក ជាហេតុធ្វើឱ្យលោកក្លាយជា អតីតមេដឹកនាំចុងក្រោយបំផុត នៃប្រទេសអាស៉ីបូព៌ាមួយនេះ ដែលត្រូវប្រឈមមុខជាមួយរឿងក្តីក្តាំង ក្នុងសំណុំរឿងជាប់ពាក់ព័ន្ធទៅនឹង ការតែងតាំងអតីតកូនប្រសារបស់លោក ឱ្យធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍មួយ កាលពីចន្លោះ​ឆ្នាំ២០១៨

    April 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរ រវាងភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ក្នុងពេលឆាប់ៗនេះ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរដឹកអ្នកដំណើរក្នុងពេលឆាប់ៗនេះ (ឆ្នាំ២០២៥) រវាង ភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ដោយឆ្លងកាត់ក្រុង ហ្វូចូវ (Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH –

    April 25, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖​ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង​ បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែមេសា​នេះ បណ្តាលឱ្យមនុស្ស​ ៥នាក់ស្លាប់ ក្នុងនោះមានពីឡុត​ ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។​ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១​ បានរាយការណ៍ពីគ្រោះថ្នាក់នេះ​នៅម៉ោង​ ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។​ រមណីយដ្ឋានមាត់សមុទ្រមួយនេះ​ មានទីតាំងនៅជិតព្រលានយន្តហោះ Hua

    April 25, 2025