Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនឹងរៀបចំ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយលោកជំទាវបណ្ឌិត នឹងផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី

    May 19, 2025
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសដំឡើងកម្រិតប្រកាសអាសន្ននៃសកម្មភាពភ្នំភ្លើង Lewotobi Laki-laki ដល់កម្រិតខ្ពស់ បន្ទាប់ពីភ្នំភ្លើងនេះ បានផ្ទុះ៨ដងកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្នំភ្លើង Lewotobi Laki-laki មានទីតាំងស្ថិតនៅលើកោះ Flores នៃភាគខាងកើតឥណ្ឌូណេស៊ី បានផ្ទុះជះផេះឡើងទៅលើអាកាសកម្ពស់ចន្លោះពី៣គីឡូម៉ែត្រ ដល់៥គីឡូម៉ែត្រកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា។ នេះបើតាមលោក Muhammad Wafid ជាប្រធានទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ឥណ្ឌូណេស៊ី។ លោក Wafid បានគូសបញ្ជាក់បន្ថែមទៀតថា «ការវិភាគរបស់យើង បានបង្ហាញថាសកម្មភាពភ្នំភ្លើង Lewotobi Laki-laki នៅតែស្ថិតក្នុងកម្រិតខ្ពស់ ដូច្នេះយើងបានដំឡើងកម្រិតប្រកាសអាសន្ន ដោយចាប់ផ្ដើមពីម៉ោង៨យប់ថ្ងៃអាទិត្យ»។ គួរបញ្ជាក់ថា ភ្នំភ្លើង

    May 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា ពេលណា និងកាលៈទេសៈណាក៏ដោយដែលពលករខ្មែរមានទុក្ខព្រួយ និងការលំបាក ពេលនោះមានវត្តមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ។ គិតមកដល់ពេលនេះ គឺ៥០ថ្ងៃនៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន ៤រូបក៏បានបាត់បង់ជីវិត និង២រូបផ្សេងទៀតរងរបួសផងដែរ។ នេះគឺជាទុក្ខសោករបស់កម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាល។

    May 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ នៅក្នុងជុំទី១ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក និងទ្វីបអាស៊ី WGP#1 Water Jet World Series and Asian Championship ឆ្នាំ២០២៥ នៅទីក្រុង Osaka ប្រទេសជប៉ុន ក្រោយដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៤ និងប្រាក់ ២) ដ្បិតកាលពីឆ្នាំមុន កម្ពុជាឈ្នះត្រឹមមេដាយ ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១) ប៉ុណ្ណោះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ

    May 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក» ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដើម្បីឲ្យការប្រារព្ធទិវាជាតិខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរ មានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដោយស្នើសុំប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញ ទីតាំងខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះ នឹងមានចរាចរណ៍ មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង០៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖

    May 19, 2025
  • PR

    ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា- ត្រៀម!!ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃរញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំ យ៉ាងអន្ទះសាជាយូរមកហើយនោះនឹងក្លាយជាការពិតឆាប់ៗនេះហើយ ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀម រាំសប្បាយ តាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ 2025 នេះមែនទេ?  មែនហើយ!ឥឡូវច្បាស់ការមែនទែនហើយគឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើលដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូល មកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក “GANZBERG

    May 19, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ភ្ញៀវទេសចរជនជាតិចិនចំនួន១២៦នាក់ មកពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានមកដល់ប្រលានយន្តហោះ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្នុងគោលដៅទស្សនាកម្សាន្ត តាមបណ្តារមនីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ។ ការមកដល់ភ្លៀវទេសចរ១២៦នាក់ នាពេលនេះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ភ្ជាប់ជើងហោះហើរឡើងវិញមកកាន់ខេត្តព្រះសីហនុ។ នេះជាលំហូរទេសចរណ៍មួយ ដែលអាចបញ្ជាក់ឲ្យឃើញថា ខេត្តព្រះសីហនុ មានវិស័យទេសចរណ៍រីកចម្រើនទាំងដីគោក និងទីកោះ ចំណែកហេដ្ឋារចនាសម្ព័ន្ធ៣៤ខ្សែ ធ្វើឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរ រីឯផ្លូវទឹក ក៏មានការដឹកជញ្ជូនតាមរយៈអូប័រទំនើប លឿន រហ័ស សុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុន GTVC

    May 19, 2025
  • ព័ត៌មានអន្តរជាតិ

    (វែលីងតោន)៖ នូវែលសេឡង់ នឹងបែងចែកថវិកាថវិកាបន្ថែម ដើម្បីគាំទ្រដល់កម្មវិធីបញ្ចុះតម្លៃជួលស្ទូឌីយោ សម្រាប់ការមកថតកុនក្នុងប្រទេសនូវែលសេឡង់ ដែលជាវិធានការថ្មីមួយត្រូវបានដាក់ចេញ ក្រោយការប្រកាសពន្ធគយ ១០០ភាគរយ លើខ្សែភាពយន្តដែលផលិតនៅក្រៅអាមេរិករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥។ នូវែលសេឡង់ ដែលជាកន្លែងថតរឿង «Lord of the Rings» បានក្លាយជាទីតាំងថតដ៏ពេញនិយម សម្រាប់ភាពយន្តហូលីវូដ ដោយសារការចំណាយទាប និងមានការលើកទឹកចិត្តពីរដ្ឋាភិបាល។ រដ្ឋមន្រ្តីហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis បញ្ជាក់ថា «យើងកំពុងផ្ញើសារយ៉ាងច្បាស់

    May 17, 2025
  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ បានបញ្ជាក់ថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ ស្រាល ៥នាក់ បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។ តាមរយៈផេកផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ  បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានីម្នាក់

    May 17, 2025
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង ២០០០នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗ នឹងចូលរួមលើទីលាន ដើម្បីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៥ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដែលនេះជាសមយុទ្ធនាគមាស លើកទី៧ហើយ រវាងកងទ័ពទាំងពីរ នៅលើទឹកដីកម្ពុជា។ សមយុទ្ធនាគមាសនេះ គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ សមយុទ្ធនាគមាសឆ្នាំនេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស

    May 16, 2025