- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
March 26, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមីនា
March 26, 2025 - ព័ត៌មានជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធ ទី២៦ ខែមីនា បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល ហើយដែលនេះក៏បាន បង្ហាញដែរពីស្ថិរភាពនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកស្រី Paetongtarn បានទទួលជ័យជម្នះដោយឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តស្នើឡើងដោយគណបក្សប្រឆាំង ជាមួយសំឡេងគាំទ្រពីសមាជិករដ្ឋសភា ៣១៩ ក្នុងចំណោម ៤៨៨រូប ដែលមានវត្តមានក្នុងពេលបោះឆ្នោត។ គណបក្សប្រឆាំងបានអំពាវនាវឱ្យមានការបោះឆ្នោតដកសេចក្ដទុកចិត្តនេះឡើង ដោយចោទប្រកាន់លោកស្រី Paetongtarn ថាខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេសបង់ពន្ធ គ្មានសមត្ថភាព ហើយធ្វើតាមការបង្គាប់បញ្ជាពីឪពុក គឺលោក Thaksin Shinawatra។ ប៉ុន្តែ លោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ
March 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញគំរូពាក្យបណ្តឹងចំនួនពីរ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស នៅក្នុងករណីចាញ់បោកជនខិលខុចលើបណ្តាញសង្គមអនឡាញ ដែលកម្មង់ទិញឥវ៉ាន់ ប៉ុន្តែមិនទទួលបានឥវ៉ាន់ តាមការបញ្ជាទិញ។ នាយកដ្ឋាននគរបាលទេសចរណ៍ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋបានជួបករណីចាញ់បោកជនខិលខូចតាមអនឡាញនេះ សូម Print ពាក្យបណ្តឹងនេះដើម្បីបំពេញ រួចដាក់គ្រុបរបស់នាយកដ្ឋាន។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលទេសចរណ៍ ក៏ជូនដំណឹងឲ្យបងប្អូន អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាននៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ។ បើតាមលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ក្រោយព័ត៌មាននៃការចាប់ខ្លួនជនបោកប្រាស់ម្នាក់ដែលបង្កើត Page Facebook ក្លែងក្លាយ ហើយឲ្យគេកម្មង់ទំនិញបង់លុយរួច តែមិនផ្ញើទំនិញឲ្យគេវិញនោះ ស្រាប់តែមានជនរងគ្រោះជាច្រើននាក់
March 26, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនឡើងដល់ ១៦នាក់ហើយ ខណៈភ្លើងឆេះព្រៃបន្តឆេះរាលដាលនៅទូទាំងតំបន់ ភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លើងឆេះព្រៃបានឆេះរាលដាលគួរឱ្យព្រួយបារម្ភនៅទូទាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេ រីឯអាជ្ញាធរបានផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារដែលស្ថិតនៅក្បែរទីតាំងមានភ្លើងឆេះព្រៃទៅកាន់ពន្ធនាគារផ្សេងជាបណ្ដោះអាសន្ន។ គិតត្រឹមថ្ងៃពុធ ទី២៦ ខែមីនា មនុស្ស ១២នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងតំបន់ Uiseong និង ៤នាក់ផ្សេងទៀតបានស្លាប់ដោយសារភ្លើងឆេះព្រៃនៅក្នុងតំបន់ Sancheong។ នៅឯតំបន់ Uiseong ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងគ្រប់គ្រងបានត្រឹមតែ ៦០ភាគរយប៉ុណ្ណោះនៃភ្លើងឆេះព្រៃ ស្របពេលខ្យល់បក់ខ្លាំងកំពុងបង្កឧបសគ្គដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះ ព្រៃ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីស្ដីទី លោក Han Duck-soo
March 26, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បង្រ្កាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៤នាក់ដើម្បីទៅសួរនាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នេះ នៅក្នុងទីតាំងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិអូរពោ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះ គឺត្រូវបានអ្នកជំនាញធ្វើអាជីវកម្មរ៉ែមាស បែបអាណាធិបតេយ្យ ប្រមូលទិញអាចម៌ដីរ៉ែ ពីរណ្តៅដីនៅចំណុចត្រពាំងក្របី ស្រុកសំបូរ ទៅលក់ទៅឲ្យថៅកែជនជាតិចិនដើម្បីយកទៅ ចម្រាញ់ យកមាសដោយប្រើសារធាតុគីមី នៅក្នុងទីតាំងចំកាស្វាយចន្ទីខាងលើ។ ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅចំណុចទីតាំងខាងលើ ពួកគេបានប្រើប្រាស់អាងទឹកគីមី ដើម្បីចម្រាញ់យកមាស ហើយទីតាំងនោះគឺត្រូវបានព័ទ្ធរបងហ៊ុំជិត និងដាក់ប៉ារ៉ាស់បិទផ្លូវមិនឲ្យមានអ្នកចេញចូលសេរីនោះឡើយ។ ក្រោយពីមានសេចក្តីរាយការណ៍, មន្ត្រីជំនាញមន្ទីររ៉ែ បានសហការជាមួយសមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ
March 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពីការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូងរង់របស់ជាតិខ្មែរ។ ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា យោងតាមច្បាប់ស្ដីពីប្រព័ន្ធទឹកកង្វក់ មាត្រា១០៤ បានចែងថា៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតដូចមានចែងក្នុងមាត្រា៤៤នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ទៅ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល។ មាត្រា៤៤. ការជីកកប់ ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ នៅត្រង់ចំនុចណាមួយត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងត្រូវបំពេញលក្ខខណ្ឌខាងក្រោម៖ * ចៀសវាងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធលូ ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត*
March 25, 2025 - ព័ត៌មានជាតិ
(តូក្យូ)៖ បុរសជប៉ុនម្នាក់ ដែលត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម និងជាបុគ្គលដែលបានជាប់ទោសប្រហារជីវិត អស់រយៈពេលយូរបំផុតនៅលើពិភពលោក ត្រូវបានអាជ្ញាធរជប៉ុនសម្រេចផ្តល់ប្រាក់សំណង ចំនួន១.៤លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ តុលាការជប៉ុននៅទីក្រុង Shizuoka បានសម្រេចថា លោក Iwao Hakamada នឹងត្រូវទទួលបានថវិកាសរុប២១៧ ៣៦២ ៥០០យេន (១.៤លានដុល្លារអាមេរិក) ដើម្បីជាការសងជំងឺចិត្ត។ កាលពីខែកញ្ញា ឆ្នាំ២០២៤ តុលាការដដែល បានចេញសេចក្តីសម្រេចថា លោក Hakamada មិនមានទោសកំហុសឡើយ ក្នុងការជំនុំជម្រះក្តីសាជាថ្មី ក្រោយរកឃើញថា ភស្តុតាងប្រឆាំងនឹងរូបលោក តាមពិតត្រូវបានក្លែងបន្លំ។ លោក Hakamada ដែលឥឡូវមានអាយុ៨៩ឆ្នាំទៅហើយ
March 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា ខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យChulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។ តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥
March 25, 2025









