- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ច្រានចោលការផ្សាយតាមបណ្តាញសង្គម និងថា មិនទាន់មានការស្រាវជ្រាវណាបង្ហាញថា ប្រម៉ាត់ទាកាប៉ាស្រស់ អាចព្យាបាល និងជំនួយសុខភាព សម្រាប់អ្នកដែលកាត់ប្រម៉ាត់នោះឡើយ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីបំភ្លឺព័ត៌មាន បានសរសេរថា «ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង(Caption)ថា៖ ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ផ្លិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា
March 27, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ក្មេងទំនើងទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនិងករណីកាន់ដាវអុកឡុក នៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិត្រោកឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ វេលាម៉ោង២៣៖២០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ អេង នាង ភេទស្រី អាយុ៧៣ឆ្នាំមានទីលំនៅភូមិត្រោក ឃុំតាសួសថា មានក្មេងទំនើងចំនួន០២នាក់៖ ទី១៖ ឈ្មោះ អ៊ិន ធិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ។ទី២៖ ឈ្មោះ ពុត
March 27, 2025 - ព័ត៌មានជាតិ
(កំពងចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម ណែនាំដល់អភិបាលស្រុកកងមាស រៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ដ្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងទៀត។ នេះបើតាមលិខត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ការបញ្ចប់មុខតំណែងនេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង តាមបណ្ដាញសង្គមថា លោក ហែម គឹមសាធ បានយកប្រាក់៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ បន្ថែមពីនោះទៀត លោកអភិបាលខេត្ដ
March 27, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដាក់បន្ថែមក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ទៀតរបស់ Inspur Group ដែលជាក្រុមហ៊ុនផ្តល់សេវា cloud computing ឈានមុខគេ និងជាអ្នកផ្តល់សេវាទិន្នន័យដ៏ធំរបស់ចិន ព្រមទាំងក្រុមហ៊ុនចិនជាច្រើនទៀត ទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥។ ក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយថា បុត្រសម្ព័ន្ធរបស់ Inspur ត្រូវបានក្នុងចុះបញ្ជីខ្មៅ ទាក់ទងនឹងការរួមចំណែកអភិវឌ្ឍកុំព្យូទ័រទំនើបៗឱ្យយោធាចិន។ ក្នុងនោះ ៥ក្រុមហ៊ុន មានមូលដ្ឋាននៅចិន និងមួយទៀតនៅតៃវ៉ាន់។ ក្រុមហ៊ុន និងវិទ្យាស្ថានប្រហែល ៨០ផ្សេងទៀត
March 26, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ភ្លើងឆេះព្រៃបានបន្តផ្តាច់ជីវិតមនុស្ស កើនដល់២៤នាក់ ហើយបានព្រមានថា តួលេខអ្នកស្លាប់ អាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលការឆាបឆេះរាលដាល នៅតែមិនទាន់អាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។ មន្រ្តីមួយរូបនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូង បានប្រាប់ AFP នារសៀលថ្ងៃពុធនេះថា ឥឡូវមនុស្សកើនដល់២៤នាក់ ត្រូវបញ្ជាក់ថាបានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ ហើយ២៦នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ១២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មន្រ្តីរូបនោះបន្ថែមថា ទាំងនេះគ្រាន់ជាតួលេខបឋមប៉ុណ្ណោះ ពោលគឺវាអាចនឹងបន្តកើនឡើងទៀត។ គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ ឧទ្ធម្ភាគចក្រ១គ្រឿង ក៏បានធ្លាក់ផងដែរ អំឡុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ
March 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការឈប់ទទួលស្គាល់សាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត ដែលមានទីតាំងស្ថិត នៅដីឡូតិ៍លេខ៤៧ ភូមិសុវណ្ណសាគរ ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត។ នេះបើយោងតាមសេចក្ដីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ៕ ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ ក្រសួងអប់រំ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សូមកុំពិបាកចិត្តនឹងរឿងគេចោទប្រកាន់យើង ហើយដើម្បីផ្ចាញ់អ្នកចោទយើង ត្រូវប្រឹងធ្វើរឿងដែលគេចោទនោះឲ្យជោគជ័យ។ ស្របពេលជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានបន្តថា បើមានអ្នកចោទរាជរដ្ឋាភិបាលថា មិនយកចិត្តទុកដាក់លើកិច្ចការបូរណភាពទឹកដី គឺរាជរដ្ឋាភិបាល ត្រូវប្រឹងដាក់ចេញកម្មវិធីនានា ក្នុងកិច្ចការពារបូរណភាពទឹកដីដូចគ្នាដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា
March 26, 2025 - ព័ត៌មានជាតិ
(បាងកក)៖ អ្នកឆ្លើយតបភាគច្រើនលើសលប់ នៅក្នុងនីតិវិធីទទួលមតិសាធារណៈ បានគាំទ្រផែនការរបស់ប្រទេសថៃ ក្នុងការធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់ ដោយរដ្ឋាភិបាលថៃបង្ហាញថា ខ្លួនបើកចំហក្នុងការរួមបញ្ចូលមតិយោបល់ ដែលស្នើឱ្យមានការបន្ធូរបន្ថយរបាំង ដែលរារាំងប្រជាពលរដ្ឋក្នុងស្រុកចូលភ្នាល់នៅកាស៊ីណូ។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ថា ប្រហែល ៨០% នៃអ្នកឆ្លើយតបបានយល់ស្របជាមួយនឹងខ្លឹមសាររួម នៃសេចក្តីព្រាងច្បាប់ ដែលដាក់ឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់នេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបើកដំណើរការកាស៊ីណូ នៅខាងក្នុងកន្លែងកម្សាន្តធំៗ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយរដ្ឋាភិបាលថៃបានឱ្យដឹងថា មនុស្សជាង ៧ពាន់នាក់នាក់ បានបញ្ជូនមតិយោបល់ និងអនុសាសន៍របស់ពួកគេ នៅក្នុងអំឡុងពេលទទួលមតិយោបល់ជាសាធារណៈ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១៤ ខែមីនាដោយក្រសួងហិរញ្ញវត្ថុថៃ។ ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានបំណងអនុម័តច្បាប់ ស្តីពីកាស៊ីណូដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ដើម្បីទាក់ទាញការវិនិយោគ
March 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនសង្ស័យចំនួន២០នាក់ ជាក្រុមក្មេងទំនើងបង្កហិង្សា និងធ្វើសកម្មភាពលួច-ឆក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញតាមបណ្ដាខណ្ឌនានា ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ។ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានយកជនសង្ស័យទាំង២០នាក់ខាងលេីនេះ បង្ហាញមុខជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីធ្វេីការបង្ក្រាបបាន។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជរបស់លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយសមត្ថកិច្ចនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវតាមបង្ក្រាប បទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃមកនេះ ជាលទ្ធផលបង្ក្រាបបាន១០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់ ក្នុងនោះពាក់ព័ន្ធនឹងករណីឆក់, ករណីលួច
March 26, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្នេហ៍មិនឈ្នះស្និទ្ធនោះទេ ដូចនេះកុំរវល់ដេកឈឺចិត្តនឹងគេ គេថារឿងអ្វីយើងប្រឹងធ្វើរឿងនោះ ឱ្យចេញជាលទ្ធផលផលជាក់ស្តែង ឱ្យពលរដ្ឋបានឃើញ និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើជាក់ស្តែង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការដឹកនាំប្រទេសជៀសមិនផុតពីការរិះគន់ទេនោះទេ គ្មានពីណាដែលគ្រប់គ្នាល្អឥតខ្ចោះ នឹងមានការគោរពស្រលាញ់នោះទេ ទស្សនៈវាខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការធ្វើពិតប្រាកដ ទោះមានអ្នកថាអីក៏ថាចុះ តែអ្វីដែលយើងធ្វើ
March 26, 2025









