- Liny Chan
- ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា អាជ្ញាធរម៉ាឡេស៉ី និងអាកាសចរណ៍ AirAsia បានឱ្យដឹងថា ជើងហោះហើរមួយរបស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីនបានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច ហើយយន្តហោះនោះ បានចុះចតដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ AirAsia បានប្រាប់ថា យន្តហោះ Airbus 320 ជើងហោះហើរ AK128 បានស្ថិតក្នុងការធ្វើដំណើរឆ្ពោះទៅទីក្រុង Shenzhen ប៉ុន្តែបានវិលមកអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួវិញ ដោយសារតែមានភាពមិនប្រក្រតី នៅក្នុងម៉ាស៉ីនមួយរបស់យន្តហោះ។ រីឯអាជ្ញាធរពន្លត់អគ្គិភ័យនៃរដ្ឋ Selangor របស់ម៉ាឡេស៉ី បាននិយាយថា
March 27, 2025 - ព័ត៌មានជាតិ
(សេអ៊ូល)៖ ភ្លើងឆេះព្រៃ បានបំផ្លាញប្រាសាទ Gounsa របស់កូរ៉េខាងត្បូង ដែលមានរចនាបថ kaleidoscope ជានិមិត្តសញ្ញានៃវិមានប្រវត្តិសាស្ត្រ និងជាប្រាសាទពុទ្ធសាសនា ឱ្យឆេះអស់រលីង នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥។ សំណង់នានានៅបរិវេណនៃប្រាសាទ ដែលសាងសង់ឡើងដំបូងដោយព្រះសង្ឃ ក្នុងឆ្នាំ ៦៨១ ត្រូវបានភ្លើងឆេះក្នុងសប្តាហ៍នេះ ខណៈភ្លើងឆេះព្រៃដ៏ធំបំផុតសម្រាប់កូរ៉េខាងត្បូងមិនធ្លាប់មាន បានលេបត្របាក់ព្រៃ និងទីក្រុងនានា។ ព្រះចៅអធិការ Deungwoon បានប្រាប់ Reuters ថា «សំណង់ប្រាសាទ និងអដ្ឋិធាតុព្រះសង្ឃដែលតម្កល់ទុកជាង១៣០០ឆ្នាំមកនេះ បានបាត់បង់អស់ហើយ»។ Gounsa
March 27, 2025 - ព័ត៌មានជាតិ
(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក។ លោក Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថាប្រទេសចិន «នឹងត្រូវដើរតួនាទីមួយ» ក្នុងការអនុម័តលើការដកខ្លួនចេញពី TikTok ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC។ លោក Trump បានលើកឡើងថា «ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យវារួចរាល់»។ «TikTok គឺសំខាន់ ប៉ុន្តែរាល់ចំណុចនៅក្នុងពន្ធមានតម្លៃច្រើនជាង TikTok»។ បើទោះបីជាច្បាប់សន្តិសុខជាតិតម្រូវឱ្យ ByteDance ដកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ដ៏មានប្រសិទ្ធភាពនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែវាស្ថិតនៅក្នុងកណ្តាប់ដៃរបស់ Trump ដោយកាលពីខែមករាកន្លងទៅ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលពន្យាពេលកំណត់សម្រាប់កិច្ចព្រមព្រៀងនេះដល់ថ្ងៃទី០៥ ខែមេសា។ តែយ៉ាងណា
March 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញរូបថតរបស់សម្តេចកាលពី៤ឆ្នាំមុន នៅពេលកម្ពុជាប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលពេលនោះសម្តេចមានសកម្មភាពដ៏មមារញឹក ក្នុងការរៀបចំមន្ទីរពេទ្យ ដើម្បីសង្គ្រោះអ្នកជំងឺកូវីដ១៩។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងទាំងស្រុងដូច្នេះថា៖ «មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។ រូបថតនេះ គឺក្នុងពេលដែលខ្ញុំកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។ ខ្ញុំនៅចាំច្បាស់ថា នៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់ អំពីអនាគតរបស់ប្រទេសជាតិ និងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លងនិងស្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសនានាលើសាកលដោយសារជំងឺកូវីដ១៩។ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។
March 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។ ក្រសួងបានបញ្ជាក់ថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថានដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។ ចំពោះសហគ្រាស
March 27, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ សេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានអាមេរិក New York Times កាលពីថ្ងៃពុធ ទី២៦ ខែមីនា បាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងកាត់ផ្តាច់ការផ្តល់ជំនួយមូលនិធិ ដល់អង្គការសុខភាពអន្តរជាតិ Gavi ដែលជាអ្នកជួយផ្តល់វ៉ាក់សាំងឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឈន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការសម្រេចចិត្តដូចខាងលើ មាននៅក្នុងឯកសារមួយ ដែលទីភ្នាក់ងារផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គឺ USAID បានបញ្ជូនទៅកាន់សភាអាមេរិក កាលពីដើមសប្តាហ៍នេះ។ ឯកសារនោះ រៀបរាប់លម្អិតនូវជំនួយមូលនិធិផ្សេងៗ ដែល USAID គ្រោងបន្ត និងគ្រោងបញ្ឈប់។ ក្រៅពីនេះ អាមេរិកក៏គ្រោងកាត់បន្ថយការគាំទ្រភាគច្រើន
March 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបកស្រាយ និងពន្យល់លម្អិតពីស្ថានគុណភាពខ្យល់នៅក្នុងកម្ពុជា ថាការប្រែប្រួលគុណស្ថានខ្យល់ប៉ុន្មានថ្ងៃនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភដល់សុខភាពមនុស្សដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយតាមវេបសាយ បរទេស ដែលបានផ្សាភ្ជាប់ជាមួយនឹងស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅកម្ពុជា គឺមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ដូច្នេះ ក្នុងន័យនេះការប្រែប្រួលគុណភាពខ្យល់ គឺមានកម្ពុជា នៅក្នុងរដូវប្រាំង ដែលធ្វើឱ្យមានការចេះព្រៃ […] តែសម្រាប់ការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា បានធូរស្បើយ ក្នុយរយៈពេល១ខែមកនេះ នៅកម្ពុជា មិនទាន់មានកំហាប់ភាគល្អិតនិចល លើសពីស្តង់ដារជាតិនោះទេ»។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា
March 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង ទៅមណ្ឌលអប់រំកែប្រែទី១ (ម១)។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន បានសម្រេចបង្គាប់៖ ១៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ គឹម រដ្ឋា ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៨ (អាយុ៣៧ឆ្នាំ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់២៖ ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី
March 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» នឹងមានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មី។ ក្នុងន័យនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំភ្លេចទៅលេងកម្សាន្ដឲ្យបានច្រើនកុះករ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 27, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងនៅថ្ងៃពុធថា រុស្ស៊ីបានវាយប្រហារទៅលើទីតាំងថាមពលអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៨ កន្លែង ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា នៅពេលដែលទីក្រុងម៉ូស្គូព្រមព្រៀងផ្អាកការវាយប្រហារបែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Ihor Zhovkva បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា ការវាយប្រហារទាំងនេះបានកើតឡើងផ្ទុយពីការប្រកាសរបស់រុស្ស៊ី។ នាឳកាសនោះ លោកក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ដែលបានលើកឡើងថា មានលក្ខខណ្ឌមួយចំនួនត្រូវបំពេញ មុនពេលកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិកអាចចូលជាធរមាន។ លោក Zhovkva បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានលក្ខខណ្ឌណាមួយត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកទេ នៅពេលដែលពួកគេបានព្រមព្រៀង លើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយរុស្ស៊ី ក្នុងអំឡុងពេលកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 27, 2025









