Liny Chan
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះ វត្តមានរបស់ក្រុមហ៊ុន BYD Cambodia នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនធំៗ របស់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក ( BYD CAMBODIA CO., LTD. )នាថ្ងៃទី២៨

    April 28, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២៨ ខែមេសាថា ទាហានរបស់ទីក្រុងព្យុងយ៉ាង បានជួយដល់ទីក្រុងមូស្គូ ក្នុងការវាយដណ្ដើមយកទឹកដីដែលសិ្ថតនៅក្រោមការគ្រប់គ្រងរបស់ទាហានអ៊ុយក្រែន នៅក្នុងតំបន់ Kursk ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ការទទួលស្គាល់របស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានទទួលស្គាល់ដែរពីការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន ដែលត្រូវបានចារកម្មកូរ៉េខាងត្បូង និងលោកខាងលិច បានរាយការណ៍ជាយូរមកហើយថាទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីនៅក្នុងតំបន់ Kursk កាលពីឆ្នាំមុន។ KCNA ក្នុងសេចក្ដីរាយការណ៍មួយបានបញ្ជាក់ ដូច្នេះថា «អង្គភាពចំណុះនៃកងកម្លាំងប្រដាប់អាវុធរបស់យើងបានចូលរួមនៅក្នុងប្រតិបត្តិការជាច្រើន ដើម្បីជួយរំដោះតំបន់ Kursk

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់ ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមកាប់ស្លុយ (KS) ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី។ ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនល្មើសទាំង៦នាក់ ដែលជាក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់ស្លុយ នេះបានប្រព្រឹត្តបទល្ម​ើសចំនួន២ករណីរួមមាន៖ *ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន១ដើម កាប់

    April 28, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាន់ខូវឺ)៖ យ៉ាងហោចណាស់មនុស្ស ៩នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់មួយ នៅពេលដែលបុរសម្នាក់បានបើករថយន្តបុកចូលទៅក្នុងហ្វូងមនុស្សដែលកំពុងអបអរពិធីបុណ្យរបស់សហគមន៍ហ្វីលីពីន នៅទីក្រុង Vancouver (វ៉ាន់ខូវឺ) ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែមេសា។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសកាណាដា និងរាយការណ៍បន្តនៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្ទវហេតុនេះមិនមែនជាអំពើភេរវកម្មទេ»។ សោកនាដកម្មនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨យប់ (ម៉ោងក្នុងតំបន់) អំឡុងសហគមន៍ហ្វីលីពីន

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២៥​នេះ មានករណីអគ្គីភ័យឆេះរោងចក្រ​ Taica មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ-កម្មការិនី ចំនួន៤នាក់រងរបួស​ (ប្រុស១នាក់​ និងស្រី៣នាក់) ក្នុងនោះ​២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ​ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល​(ឯកជន)។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ក្នុងនោះមានរថយន្ដមកពី បញ្ជាការដ្ឋានទ័ពពិសេស​,​ អង្គភាព៧១១​ កងពលតូចលេខ៧០,​ ស្នងការនគរបាលរាជធានីភ្នំពេញ,​ សាលាខណ្ឌកំបូល និងបុរីសង្ឈឹមថ្មី​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចំនួន៧នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន កាលពីម៉ោង១១យប់ថ្ងៃទីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានពលកររងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ ដោយសារបានបង់លុយរៀនហើយ តែមិនបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានក្លែង ឯកសារទៀតផង ដូចជាសញ្ញាបត្រទី១២ជាដើម។ ពលកររងគ្រោះមានគ្នាជាង៣០នាក់ បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលក្នុងម្នាក់ៗ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល៧ខែហើយ នៅតែមិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត។ ការតវ៉ា និងចរចារទាមទារប្រាក់មកវិញរបស់ពួកគាត់នេះ បានធ្វើឡើងតាំងពីព្រឹករហូតដល់យប់ជ្រៅ តែមិនត្រូវគ្នា រហូតអាជ្ញាធរដឹកនាំដោយលោក សុខ

    April 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងកិច្ចសម្ភាសក្នុងកម្មវិធីជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI» បានអំពាវនាវដល់ត្រូវយកចិត្តទុកដាក់តាមដាននូវប្រភពព័ត៌មានដែលមានផ្លូវការ និងមានប្រភពច្បាស់លាស់ ដើម្បីការពារខ្លួនពីការឆបោកនានា ពិសេសក្នុងយុគសម័យ AI។ ជាមួយគ្នានេះ លោកអំពាវនាវដល់សាធារណជន ត្រូវតែស្វែងយល់អំពីការការពារខ្លួន ពីការលួចទិន្នន័យ ជៀសវាងជនល្មើសប្រើប្រាស់ទិន្នន័យនោះយកទៅគ្រប់គ្រង គណនីធនាគារ ឬគណនីបណ្តាញសង្គមផ្សេង ដែលនាំឱ្យមានការខាតបង់ក្នុងប្រកាសណាមួយ។ ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក លីវ សុផាណារិទ្ធិ៖

    April 26, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ យ៉ាងហោចណាស់កម្មករកម្មការិនីប្រមាណ ១៧នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពួកគេបើកទិសដៅស្របគ្នា ពីលិចទៅកើត ក៏បុកជាមួយរថយន្តដឹកទំនិញ នៅលើកំណាត់ផ្លូវជាតិលេខ១ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨/១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រថយន្តដឹកទំនិញម៉ាក HYUDAI 5T ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3E-2643 អ្នកបើកបរឈ្មោះ ដួង រដ្ឋា អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត

    April 26, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ទីការដំឡើង iPhone ទាំងអស់ ដែលលក់នៅសហរដ្ឋអាមេរិក ទៅកាន់ប្រទេសឥណ្ឌានៅចុងឆ្នាំ ២០២៦។ ការផ្លាស់ប្តូរនេះត្រូវបាន​ជំរុញ​ភាគច្រើនដើម្បីជៀសវាងការយកពន្ធខ្ពស់លើការនាំចូលរបស់ចិន ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងបន្ត ជាពិសេស​គឺប្រភពមកពីពន្ធ ដែលបានដាក់ចេញដោយរដ្ឋបាលរបស់លោក Trump ។ បច្ចុប្បន្ននេះ ប្រហែល ៨០% នៃ iPhone ពោលគឺច្រើនជាង ៦០លានគ្រឿងដែលបានលក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ត្រូវបានផលិតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Apple មានបំណងចង់ឱ្យប្រទេសឥណ្ឌាផលិតឧបករណ៍ទាំងនេះជំនួសវិញនៅចុងឆ្នាំ ២០២៦ ដែលនឹងបង្កើនទំហំផលិតទ្វេដងក្នុងការផលិត iPhone នាពេលបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនកំពុងពិភាក្សាយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិតរបស់ខ្លួន រួមទាំងក្រុមហ៊ុន Foxconn និង

    April 26, 2025