- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទូរសព្ទមកលោក ហើយថារដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយចិនដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពន្ធគយក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទោះជាយ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីពេលវេលា ឬខ្លឹមសារនៃការសន្ទនាតាមទូរសព្ទជាមួយលោក ស៊ី នោះទេ ដោយគ្រាន់តែប្រាប់ទស្សនាវដ្ដី TIME ថា «លោក ស៊ី បានទូរសព្ទមក ហើយខ្ញុំមិនគិតថានោះជាសញ្ញានៃភាពទន់ខ្សោយទេ»។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងរបស់អាមេរិកលើពន្ធគយនឹងត្រូវសម្រេចបានក្នុងពេលប្រហែល ៣ ទៅ ៤ សប្ដាហ៍ទៀត។
April 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះករណីក្មេងស្រីទំនើងពីរក្រុម ដែលប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមក។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥៖៣០នាទីទៀបភ្លឺ មានក្រុមក្មេងទំនើងចំនួនពីរក្រុម មានក្រុម GIRL ដៃពីរ និងក្រុម GIRL ហៃណាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកបានធ្វើការណាត់ជួបគ្នានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើសកម្មភាពវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីខាងក្រុម GIRL ហៃណាំ រងរបួសផ្ទៃមុខ និងពកក្បាល។ នៅពេលដែលវាយគ្នាចប់ ក្រុម GIRL ដៃពីរ បាននាំគ្នាស្ទុះឡើងម៉ូតូជិះគេចខ្លួន ប៉ុន្តែនៅសល់បក្ខពួកម្នាក់ឡើងម៉ូតូមិនទាន់គេ
April 26, 2025 - ព័ត៌មានអន្តរជាតិ
(រ៉ូម)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែមេសា ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trump។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមានទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។ សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលជាសម្តេចសង្ឃកំពូលបំផុត នៃសាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិក បានយាងចូលទិវង្គត កាលថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល
April 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនរបស់លោកមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចមហាបវរធិបតីថា ក្រុមហ៊ុនលោក
April 26, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២៥ ខែមេសា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បាននិយាយថា ស្ថាប័នរដ្ឋអាជ្ញាកំពុងមានលក្ខណៈនយោបាយកាន់តែខ្លាំង និងប្រើប្រាស់សិទ្ធិអំណាចយ៉ាងបំពាន ហើយលោកបានអះអាងថា ការចោទប្រកាន់មកលើរូបលោក ពីបទទទួលសំណូក គឺជាឧទាហរណ៍ដ៏ប្រសើរមួយ សម្រាប់ការលើកឡើងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់ លោក Moon ក្រោមការសង្ស័យថា បានទទួលសំណូក ជាហេតុធ្វើឱ្យលោកក្លាយជា អតីតមេដឹកនាំចុងក្រោយបំផុត នៃប្រទេសអាស៉ីបូព៌ាមួយនេះ ដែលត្រូវប្រឈមមុខជាមួយរឿងក្តីក្តាំង ក្នុងសំណុំរឿងជាប់ពាក់ព័ន្ធទៅនឹង ការតែងតាំងអតីតកូនប្រសារបស់លោក ឱ្យធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍មួយ កាលពីចន្លោះឆ្នាំ២០១៨
April 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរ រវាងភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ក្នុងពេលឆាប់ៗនេះ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរដឹកអ្នកដំណើរក្នុងពេលឆាប់ៗនេះ (ឆ្នាំ២០២៥) រវាង ភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ដោយឆ្លងកាត់ក្រុង ហ្វូចូវ (Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH –
April 25, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសានេះ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានពីឡុត ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១ បានរាយការណ៍ពីគ្រោះថ្នាក់នេះនៅម៉ោង ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។ រមណីយដ្ឋានមាត់សមុទ្រមួយនេះ មានទីតាំងនៅជិតព្រលានយន្តហោះ Hua
April 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមជនល្មើស២នាក់ ដែលជាជនឆបោកក្នុងល្បិចលាងលុយប្រលាក់ទឹកខ្មៅ ដើម្បីក្លាយជាលុយដុល្លារពិតប្រាកដ បន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង៧លានដុល្លារ តាមរយៈការយកលុយដុល្លារពិតប្រាកដ ទៅក្រឡុកក្នុងម៉ាស៉ីនលាយជាមួយលុយប្រលាក់ទឹកខ្មៅ ដើម្បីឲ្យក្លាយជាលុយដុល្លារពិតទាំងអស់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងអំពីហេតុការណ៍នៃអំពើឆបោកនេះ រួមជាមួយនឹងរឿងរ៉ាវមួយចំនួន នៃអំពើឆបោកផ្សេងទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋជឿលង់ ជាមួយចិត្តលោភលន់ចង់បានលុយរបស់អ្នកដ៏ទៃងាយៗ នាំឲ្យខាតបង់ទ្រព្យសម្បត្តិ។ ខាងក្រោមនេះ ជាខ្លឹមសារនៃការរៀបរាប់ទាំងស្រុងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៖ «សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ! រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី
April 25, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដោយសារគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Bangkok Post។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផងដែរ ឬក៏ត្រូវដឹកនាំដោយ មន្ត្រីជាន់ខ្ពស់ណាម្នាក់។ តាមគ្រោងទុក
April 25, 2025 - ព័ត៌មានជាតិ
(រ៉ូម)៖ អ៊ីតាលីត្រូវបានរាយការណ៍ថា នឹងមិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ ប្រសិនបើលោកសម្រេចចិត្តចូលរួមក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) នាពេលអនាគត បើទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីតាលី និងចុះផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍ដដែល រដ្ឋាភិបាលអ៊ីតាលី ហាក់ដូចជាបានសម្រេចចិត្តមិនបញ្ជូនដីកាចាប់ខ្លួនរបស់ ICC ទៅកាន់អាជ្ញាធរយុត្តិធម៌របស់ខ្លួននោះទេ ដែលជាហេតុធ្វើឲ្យដីកានោះត្រូវបានចាត់ទុកជាមោឃៈ ឬគ្មានអានុភាពអនុវត្តនៅក្នុងប្រទេសអ៊ីតាលី។ គួរបញ្ជាក់ថា ក្នុងនាមជាសមាជិក ICC ប្រទេសអ៊ីតាលីមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការចាប់ខ្លួនបុគ្គលដែលមានដីការបស់តុលាការនេះ។ ការសម្រេចចិត្តមិនអនុវត្តតាមកាតព្វកិច្ចនេះ ប្រសិនបើពិតមែន
April 25, 2025









