Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រទេសចិនបានចាប់ផ្តើមដាក់ឲ្យដំណើរការបណ្ដាញអ៊ីនធឺណេត 10G ជាប្រភេទពាណិជ្ជកម្មដំបូងគេនៅក្នុងខេត្ត Hebei ជាពិសេសនៅក្នុងតំបន់ Xiong’an New និងតំបន់ Sunan ក្រោមគំនិតផ្តួចផ្តើមរបស់បណ្ដាញក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍រដ្ឋចិន China Unicom និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ។ បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលអនុញ្ញាតឱ្យមានល្បឿន Download រហូតដល់ 9,834 Mbps (ជិត 10 Gbps) ល្បឿន Upload រហូតដល់ 1,008 Mbps

    April 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីលំនៅឋានរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក នៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានព្រមព្រៀងគ្នាបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តសកម្មភាពជាក់លាក់ សំដៅចូលរួមសម្រេចចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីលំនៅឋាន ក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋនូវលទ្ធភាពទទួលបានលំនៅឋាន សមរម្យសម្រាប់ការរស់នៅប្រកប ដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជា ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។ នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក

    April 24, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក​ ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព

    April 24, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយសមភាគីរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។ ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សា​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាព​ពីសំណាក់​ភាគី​អាមេរិក។ អំឡុងការពិភាក្សាលើកមុន លោក Akazawa បានទាមទារឱ្យមានការពិនិត្យឡើងវិញ នូវពន្ធគយលើរថយន្ត និងដែកថែប ប៉ុន្តែភាគីអាមេរិកនិយាយថា ខ្លួនមិនអាចផ្តល់លក្ខខណ្ឌពិសេស សម្រាប់តែប្រទេសជប៉ុនបានឡើយ។ សម្រាប់លើកនេះ

    April 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៥ នគរបាលខណ្ឌមានជ័យ បានបញ្ជូនក្រុមស្រីទំនើង២ក្រុម សរុប៨នាក់ ទៅកាន់សាលាដំបូរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។ មន្ត្រីបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការថា ករណីនេះកំពុងស្ថិតក្នុងចំណាត់ការលោកព្រះរាជអាជ្ញារង ឆាយ ហុង។ សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន៦នាក់ (ក្រុម Girl ហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច

    April 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។ បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្ដអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។ ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច

    April 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ បើតាមសេចក្ដីជូនព័ត៌មាន, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាសលេខ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ

    April 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជធានីភ្នំពេញ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី/ទីក្រុង ជុំវិញពិភពលោក ចំនួន១៤ រួមមាន៖ ១៖ បាងកក ប្រទេសថៃ២៖ ភ្នំពេញ ប្រទេសកម្ពុជា៣៖ បាលី ប្រទេសឥណ្ឌូនេស៉ី៤៖ ឌុយបៃ សហភាពអារ៉ាប់រួម៥៖ ហូជីមីញ ប្រទេសវៀតណាម៦៖ អ៉ីនស្តេនប៊ុល ប្រទេសតួកគី៧៖ ឡាស វេហ្កាស

    April 24, 2025
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានសវនការ ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtam Shinawatra) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងស្វាមី ព្រមទាំងគណៈប្រតិភូ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 24, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ នគរបាលខេត្តតាកែវនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានកោះហៅបុរសម្នាក់ ជាជាងជួសជុលទូរសព្ទ មកអបរំណែនាំបន្ទាប់ពីរូបគេបានបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គម Facebook ថា នៅទីរួមខេត្តតាកែវ មានចាប់ក្មេងវះយកក្រលៀន។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ថា ក្រោយមានការបង្ហោះតាមបណ្តាញសង្គមរបស់ឈ្មោះ Keto Touch ថា មានករណីចាប់ក្មេងវះយកក្រលៀន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ប៉ុន្តែសមត្ថកិច្ចមិនបានស្វែងរកឃើញថាមានករណីចាប់ក្មេងយកក្រលៀនដូចការបង្ហោះនោះទេ។ លោកឧត្តមសេនីយ៍ សៅ សារុន បានបញ្ជាក់ថា ក្រោយស្រាវជ្រាវរបស់សមត្ថកិច្ច និងបានរកឃើញថា ការបង្ហោះនេះជាព័ត៌មានមិនពិត

    April 24, 2025