Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សារមន្ទីរបារាំងឈ្មោះថាហ្គីមេ (Guimet) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព» ដែលផ្តុំដោយរូបសំណាកសំរឹទ្ធខ្មែរយ៉ាងច្រើន ពិសេសព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទុំដ៏ធំ និងល្បីល្បាញ ដែលបានរកឃើញនៅប្រាសាទមេបុណ្យខាងលិច។ ពិព័រណ៍នេះ បើកឲ្យសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ពិព័រណ៍នេះ មានរូបសំណាកបុរាណខ្មែរជាង២០០ ដោយក្នុងនោះរូបសំណាកសំរឹទ្ធចំនួន១២៦ បានខ្ចីក្នុងលក្ខខ័ណ្ឌយ៉ាងពិសេស ពីសារមន្ទីរជាតិនៃកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យអ្នកទស្សនា បានឈ្វេងយល់តាមកាលប្បវត្តិនៃសិល្បៈធ្វើសំរឹទ្ធ ក្នុងប្រទេសកម្ពុជា ចាប់ពីសតវត្សទី៩ ដល់បច្ចុប្បន្ន។ សារមន្ទីរហ្គីមេ បានបញ្ជាក់ថា «នេះជាលើកដំបូង ដែលពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព (Royal

    April 29, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារ ទី២៩ ខែមេសា បានបន្ទោសលើពន្ធគយរបស់សហរដ្ឋអាមេរិក ថាជាហេតុដែលនាំឱ្យទីក្រុងប៉េកាំង សម្រេចចិត្តឈប់ទទួលយកយន្តហោះថ្មី ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដោយនិយាយថា ពន្ធគយនេះរំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានបញ្ជាក់កាលពីសប្តាហ៍មុនថា ចិនឈប់ទទួលយកយន្តហោះថ្មីពីក្រុមហ៊ុនហើយ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម។ បើតាមក្រសួងពាណិជ្ជកម្មចិន ការ​អនុវត្ត​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម​ និង​​ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងបញ្ជាក់ថា «កិច្ចសហការរវាងក្រុមហ៊ុន​អាកាសចរណ៍​ចិន ​ជាមួយក្រុមហ៊ុន ​Boeing នៅ​អាមេរិក​ ត្រូវរង​គ្រោះ​​ខ្លាំង»។ គួរបញ្ជាក់ថា ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិត ១៤៥ភាគរយលើផលិតផលជាច្រើនរបស់ចិន ខណៈទីក្រុងប៉េកាំងបានឆ្លើយតបវិញ ដោយយកពន្ធ

    April 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីល្ងាច នៅអគារ អង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ជាវេទិកាជួបជុំគ្នានៅមួយកន្លែងដោយផ្តល់ភាពងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ព្រមទាំងអ្នកស្វែងរកការងារ និងជាសិក្ខាសាលាចែករំលែក បទពិសោធ ការប្រឹក្សាយោបល់ការងារនិងអាជីព និងការត្រៀមខ្លួនចូលបម្រើការងារ

    April 29, 2025
  • ព័ត៌មានជាតិ

    (ហែលស៉ិនគី)៖ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ការស្ទង់មតិមួយបានបង្ហាញថា ទំនុកចិត្តរបស់ប្រជាជនហ្វាំងឡង់ ចំពោះការធានាសន្តិសុខពីសំណាក់អង្គការ NATO ដែលប្រទេសរបស់ពួកគេ បានចូលរួមជាសមាជិកកាលពី២ឆ្នាំមុននោះ គឺបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការស្ទង់មតិមួយធ្វើឡើងកាលពីខែមីនា ដោយសមាគមវេទិកាធុរកិច្ចនិងគោលនយោបាយហ្វាំងឡង់ ហៅកាត់ EVA បានបង្ហាញថា អ្នកចូលរួមស្ទង់មតិត្រឹម៣២ភាគរយប៉ុណ្ណោះ ដែលមានភាពជឿជាក់ថា ការធានាសន្តិសុខរបស់អង្គការ NATO មានប្រសិទ្ធភាពខ្លាំងរឹងមាំ ដែលអាចធានាបានថា នឹងគ្មានប្រទេសផ្សេងណាមួយ ហ៊ានប្រើកម្លាំងយោធាបំពានមកលើរដ្ឋជាសមាជិក ឡើយ។ EVA បាននិយាយថា ភាពជឿជាក់ចំពោះការធានាសន្តិសុខរបស់

    April 29, 2025
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ធ្វើការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ តាមផ្លូវបានទារកម្នាក់ ភេទប្រុស នៅវេលាម៉ោង៤៖៤៥នាទីរសៀល ត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។ ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះ ឌី ចន្ធូ អាយុ២៨ ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ៣៤ឆ្នាំ មុខរបរជាកម្មការិនី មានទីលំនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍

    April 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១.៣៦គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងទៀតថាផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១៖ ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់, នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅ ក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន ៣ថ្ងៃមកហើយ។ លោក ឆាយ វីរៈ បានឱ្យដឹងថា ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម

    April 28, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែមេសា ទីក្រុងប៉េកាំងបានចេញមុខបកស្រាយថា ពុំមានការនិយាយទូរសព្ទកើតឡើង រវាងប្រធានាធិបតីអាមេរិក លោកស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះឡើយ បន្ទាប់ពីលោក ត្រាំ បានអះអាងថា លោក ស៉ី បានហៅទូរសព្ទមកលោក ខណៈប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តី ​TIME កាលពីថ្ងៃទី២២ ខែមេសា និងចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក ត្រាំ បាននិយាយថា លោកប្រធានាធិបតីចិន

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបន្ថែមរបបសន្ដិសុខសង្គម សម្រាប់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា «ត្រូវបានបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀល ក្នុង១នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្ដន៍មុនឆ្នាំ២០២៤»៕ ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនសង្ស័យ៣២នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើស១៣ករណី មានឆក់, លួច, ក្លែងបន្លំឯកសារ និងអំពើជួញដូរមនុស្ស យកមកបង្ហាញមុខឲ្យសាធារណៈជនបានឃើញមុខជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្ក្រាបរយៈពេល៣ថ្ងៃ គិតពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាបសរុប១៣ករណី ឃាត់ខ្លួន៣២នាក់ (ស្រី៤នាក់)

    April 28, 2025