Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «បើយើងជាខ្មែរ

    April 2, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អ្នកជំនាញថៃបានព្រមានថា មានសេណារីយ៉ូមួយចំនួនត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ ជាមួយនិងកម្រិតនៃការរញ្ជួយ​ដ៏​មាន​សក្ដានុពលក្នុងរង្វង់ ៩រ៉ិចទ័រមក​ពី​តំបន់​រញ្ជួយដីសកម្មចំនួន ៣ ​ដែលអាចបង្ក​ការ​គំរាមកំហែង​​ខ្លាំង​ដល់​រាជធានីបាងកក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ លោកសាស្ត្រាចារ្យ Penneung Wanichchai នាយកមជ្ឈមណ្ឌលស្រាវជ្រាវគ្រោះរញ្ជួយដីជាតិ របស់ប្រទេសថៃ បង្ហាញថា សណ្ឋានដីទន់របស់ទីក្រុងបាងកក ជំរុញឱ្យរលកនៃរញ្ជួយកើនឡើងពី ៣ទៅ៤ដង ជាពិសេសប៉ះពាល់ដល់អគារខ្ពស់ៗ។ លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការសាងសង់អគារ ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍រញ្ជួយដីដ៏មានសក្តានុពល នៅរាជធានីរបស់ប្រទេសថៃមួយនេះ។ តំបន់ដែលអាចនាំមកនូវការរញ្ជួយមានដូចជា​នៅក្រុង Kanchanaburi ​ប្រទេសថៃ ដែលស្ថិតនៅចម្ងាយ​ត្រឹមតែ ២០០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក

    April 2, 2025
  • ព័ត៌មានអន្តរជាតិ

    (យ៉ាំងហ្គោន)៖ ស្ត្រីអាយុ ៦៣ ឆ្នាំម្នាក់ដែលជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោង បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះនៅថ្ងៃអង្គារនេះ នៅរដ្ឋធានីណៃពិដោ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ក្រុមជួយសង្គ្រោះរបស់នាយកដ្ឋានមីយ៉ាន់ម៉ា (MFSD) បានរកឃើញ ស្រ្តីខាងលើនៅរស់រានមានជីវិតនៅវេលាម៉ោងប្រហែល ៧:៥៨ នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងទីរួមស្រុក Zabuthiri ហើយបានទាញគាត់ចេញដោយសុវត្ថិភាពនៅម៉ោង ៩:១៥ នាទីព្រឹក។​ បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅណៃពិដោ ដើម្បីទទួលការព្យាបាល។ គួរបញ្ជាក់ថា ក្រុមការងារជួយសង្គ្រោះមីយ៉ាន់ម៉ា បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយមានការសហការជាមួយក្រុមមកពីប្រទេសចិន រុស្ស៊ី និងឥណ្ឌា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពញ)៖ នៅរាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចេញសេចក្តីប្រកាស ពាក់ព័ន្ធបុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងការពារជាតិ បង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។ ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 2, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុនចិនហុងកុងចំនួន ១២ក្រុមហ៊ុន នឹងមកធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ ដោយចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០០លានដុល្លាអាមេរិក។ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ចប់ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្តតាកែវ នថ្លែងថា ដោយសារស្ថានភាពហេដ្ឋាម្ព័ន្ធនៅក្នុងខេត្តតាកែវ មមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស រួមផ្សំនឹងសក្ដានុពលរបស់ខេត្តជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគចិនហុងកុងជាច្រើនក្រុមហ៊ុនមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះក្នុងទំហំប្រមាណ២០០លានដុល្លារ។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនហុងហុងអាចនឹងត្រូវយកមកដាក់នៅក្នុងស្រុកត្រាំកក់

    April 1, 2025
  • ព័ត៌មានជាតិ

    (សៀមរាប​)៖ ខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត បានបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តពីទិសខាងកើត ក្រោយពីបានជួសជុលរួចរាល់។ ដើម្បីសម្រួលសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការទស្សនា ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងជណ្តើរឈើនៅជណ្តើរទាំងសងខាងរបស់ខ្លោងទ្វារផងដែរ៕

    April 1, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ កម្លាំងជំនាញនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យ សហការជាមួយសាខា ក.ប.ប ខេត្តបាត់ដំបង ក្រោមការសម្របសម្រួលលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបងខេត្ត បានដុតបំផ្លាញកម្ទេចចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុង ស្មើនឹង ១ ៤០០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូល ដោយខុសច្បាប់ ។ លោកវរសេនីយ៍ទោ ប្រាក់ ធី បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចបានចាប់ឃាត់បានសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុងស្មើនឹង ១៤០០

    April 1, 2025
  • ព័ត៌មានជាតិ

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យភ្លើងឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល យ៉ាងសន្ធោសន្ធៅ។ ក្រោយទទួលព័ត៌មានភ្លាម, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានចុះទៅជួយអន្តរាគមន៍ភ្លាម រហូតអាចគ្រប់គ្រងបានដោយប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ប្រើប្រាស់កម្លាំងសរុបចំនួន៣៦៥នាក់។ សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់អគ្គិភ័យខាងលើនេះមិនបង្កឱ្យមានអ្នករងរបួសទេ។ ចំពោះករណីខាងលើនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនីចេញពីឃ្លាំងផ្ទុកសម្ភារៈ​ ជ័រផ្លាស្ទីក របស់ម្ចាស់ឈ្មោះ Wang guowang អាយុ៥៥ឆ្នាំ

    April 1, 2025
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី១ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់លើស២៧០០នាក់ ស្របពេលដែលក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់ ក្រោមគំនរបាក់បែក កាន់តែថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងសារតាមកញ្ចក់ទូរទស្សន៍នាថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៧១៩នាក់ ហើយត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់ ថែមទៀតផង។ ជាមួយគ្នានេះដែរ អ្នករងរបួស បានកើនដល់៤៥២១នាក់ និងបាត់ខ្លួន៤៤១នាក់។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨

    April 1, 2025
  • ព័ត៌មានជាតិ

    (គូឡាឡាំពួ)៖ អាជ្ញាធរនិយាយថា មនុស្សចំនួន ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យដ៏សម្បើមមួយ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ទីក្រុង Puchong នៃរដ្ឋ Selangor នាថ្ងៃអង្គារ ទី១ ខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។ ជនរងគ្រោះចំនួន ៤៩នាក់ កំពុងទទួលការព្យាបាលនៅស្តង់ពេទ្យ ខាងក្រៅប្រាសាទ Sri Maha Kaliamman ខណៈជនរងគ្រោះចំនួន ៦៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីទទួលការព្យាបាលបន្ថែម។ Petronas បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរឧស្ម័នមួយ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។

    April 1, 2025