Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងស្ថាបនាផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ ជានាយករងគម្រោង អស់លោក លោកស្រី ជាប្រធានគ្រប់គ្រងគម្រោង និងជាសមាជិក។ កិច្ចប្រជុំនាថ្ងៃនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជាកិច្ចប្រជុំលើកដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង ដែលបានពិភាក្សាអំពីសាវតានៃគម្រោង តួនាទី និងភារកិច្ច របស់ប្រធានគ្រប់គ្រងគម្រោង និងសមាជិកគម្រោង និងនីតិវិធីបន្ដបន្ទាប់ ដើម្បីអាចអនុវត្តគម្រោងនេះបានក្នុងពេលឆាប់ៗខាងមុខ។ បន្ថែមពីនេះទៅទៀត លោក ឈួន វិន បានរំលេចអំពីអត្ថប្រយោជន៍

    April 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។ គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

    April 1, 2025
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ​ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២៤ នេះ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ

    April 1, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យដាក់ទោសលើរុស្ស៉ី សម្រាប់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមសរុបច្រើនជាង ១៨៣០០០ករណី ដែលរកឃើញដោយអ៊ុយក្រែន គិតតាំងពីការឈ្លានពាន​របស់រុស្ស៉ីបានចាប់ផ្តើម កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី បានលើកឡើងថា «យើងត្រូវការច្បាប់អន្តរជាតិដែលមានប្រសិទ្ធភាព ដើម្បីធានាការពារប្រជាជនយើង និង​សង្គមអឺរ៉ុបទាំងអស់ពីការគំរាមកំហែងបែបនេះ។ ចាំបាច់ត្រូវតែមានយុត្តិធម៌ ដើម្បីទប់ស្កាត់កុំឱ្យអំពើបិសាច អាចរាតត្បាតបន្តទៀត។ ការដាក់សម្ពាធនិងទណ្ឌកម្មប្រឆាំងរុស្ស៉ី មានភាពចាំបាច់ណាស់ ដើម្បីប្រាកដថា សង្រ្គាមនិងអំពើរំលោភបំពាន មិនរីកកាន់តែធំ»។ សំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមភាគច្រើនប្រឆាំងនឹងរុស្ស៉ី កំពុងត្រូវបានស៉ើបអង្កេតនិងជំនុំជម្រះដោយអ៊ុយក្រែនផ្ទាល់។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ​ICC ដែលមានមូលដ្ឋាន

    April 1, 2025
  • ព័ត៌មានជាតិ

    (សៀមរាប​)៖ ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។ លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។ លោក សុវណ្ណដេត បានបន្ថែមថា ក្រោយពីរៀបចំទីតាំងចំណតនៅខាងត្បូងខ្លោងទ្វារទន្លេអុំនេះរួចហើយងាយស្រួលក្នុងការចតយានយន្ត កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុចំពោះភ្ញៀវទេសចរនិងអ្នកបើកបរឆ្លងកាត់ទីតាំងខ្លោងទ្វារទន្លេអុំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 1, 2025
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួ)៖ អគ្គិភ័យដ៏សម្បើមមួយបានកើតឡើង នៅថ្ងៃអង្គារ ទី១ ខែមេសា នៅឯជាយរាជធានីគូឡាឡំាពួ ដោយសារតែការផ្ទុះបំពង់បង្ហូរឧស្ម័ន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជននៅក្បែរកន្លែង កើតហេតុទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AP។ ការផ្ទុះបំពង់បង្ហូរឧស្ម័នបានជះភ្លើងទៅលើអាកាសនៅរយៈកម្ពស់ដ៏ខ្ពស់ នៅក្បែរស្ថានីយហ្កាសក្នុងទីក្រុង Putra Heights នៃរដ្ឋ Selangor។ ក្រុមហ៊ុនរដ្ឋ Petronas បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះលើបំពង់បង្ហូរឧស្ម័នមួយរបស់ខ្លួន នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។ ក្រុមហ៊ុនបន្ថែមថាបំពង់ឧស្ម័នដែលរងផងប៉ះពាល់ត្រូវដាក់ឱ្យដោយឡែក រីឯស្ថានីយហ្គាសចំនួន ៣ នៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់នោះទេ ប៉ុន្តែត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យការផ្ទុះឆេះនេះនោះទេ ខណៈស៊ើបអង្កេតមួយកំពុងធ្វើឡើង។ អាជ្ញាធរម៉ាឡេស៊ី ក្នុងរដ្ឋ Selangor ក៏បានឱ្យដឹងដែរថាមនុស្ស៣៣នាក់បានរងរបួស

    April 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ សមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩៖១៥នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ៩២ឆ្នាំ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ជាបញ្ញាជនឆ្នើមជំនាញភាសាវិទ្យាខ្មែរ ព្រមទាំងបានបន្សល់ស្នាដៃជាច្រើន ជាប្រយោជន៍អក្សរសាស្ត្រជាតិ។ លោក ព្រុំ ម៉ល់ កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៣៧ នៅស្រុកស្វាយរៀង ខេត្តស្វាយរៀង។ លោកមានកូនចំនួន

    April 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរថៃ បានរកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ជនរងគ្រោះ មានឈ្មោះ មាស សាវ៉ាង មានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដាក់ពន្ធគយលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់ មិនមែនចំពោះតែក្រុម​តូច​មួយ​ពី ១០ទៅ ១៥ប្រទេស​ ដែល​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ធំ​ៗ​ជាមួយសហរដ្ឋអាមេរិកនោះ​ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។ លោក ត្រាំ សន្យាបង្ហាញផែនការដាក់ពន្ធដ៏សម្បើមមួយ នាថ្ងៃពុធនេះ និងហៅថាជា «ថ្ងៃរំដោះជាតិ»។ កន្លងមក លោក​បាន​ដាក់ចេញនូវ​ពន្ធគយ​លើ​អាលុយមីញ៉ូម ដែកថែប ​រថយន្ត​រួច​ហើយ ជាមួយ​និង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញនាំចូលគ្រប់ប្រភេទ​ពី​ចិន។ នៅលើយន្តហោះ Air Force One លោក ត្រាំ

    March 31, 2025