Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី១២០ ក្នុងចំណោមប្រទេសលើសកលលោក។ ក្នុងលិខិតឆ្លើយតបដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។ ផ្ទុយពីការចោទប្រកាន់នេះ ក្រសួងអប់រំ បានអះអាងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ ទោះយ៉ាងណាក៏ដោយ

    March 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ២០២៥ នៅមានភាពយឺតយ៉ាវ ក្រសួង នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។ តាមសេក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន គឺការស្នើសុំ និងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។ ក្រសួងការងារនឹងចាត់វិធានការ ផាកពិន័យចំពោះការខកខានក្នុងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស មុនកាល កំណត់ខាងលើ ស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច ចុះថ្ងៃទី៣១ ខែកក្កដា

    March 31, 2025
  • ព័ត៌មានជាតិ

    (ណៃពិដោ)៖ នៅថ្ងៃចន្ទ ទី៣១ ខែមីនា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសរយៈពេលកាន់ទុក្ខទូទាំងប្រទេស ១សប្តាហ៍ សម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយផែនដី ដែលបានផ្តាច់ជីវិតមនុស្សលើស ១៧០០នាក់។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា បាននិយាយថា រយៈពេលកាន់ទុក្ខផ្លូវការ នឹងបន្តរហូតដល់ថ្ងៃទី៦ ខែមេសា ដោយទង់ជាតិ នឹងត្រូវបង្ហូតនៅត្រឹមពាក់កណ្តាល។ ភ្លាមៗ ក្រោយការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិតរហូតដល់ ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា រដ្ឋាភិបាលយោធាមីយ៉ាន់ បានប្រកាសដាក់តំបន់ចំនួន៦ ក្រោមភាពអាសន្ន ហើយអំពាវនាវរកជំនួយពីអន្តរជាតិ។ មកទល់ពេលនេះ បណ្តាប្រទេសក្នុងតំបន់ និងប្រទេសច្រើនផ្សេងទៀត

    March 31, 2025
  • ព័ត៌មានជាតិ

    (សៀមរាប​)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ការដាក់ឲ្យប្រើប្រាស់នេះ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត។ ចំណែកឯផ្លូវដី ដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរា នឹងប្រើប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុល នៅប្រាសាទអង្គរវត្ត

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ មន្ដ្រីចំនួន២រូបរបស់កម្ពុជា ដែលបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ មិនមែនជាមន្ដ្រីជំនាញរុករក និងសង្គ្រោះឡើយ ពោលជាសមាជិកនៃក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលមានសមត្ថភាពជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ត និងភស្ដុកម្ម និងការងារផ្សេងៗទៀត។ មន្ដ្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ សមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលនឹងចូលរួម ក្នុងបេសកកម្មនេះ រួមមាន៖ ប្រទេសព្រុយណេ ចំនួន៣រូប, ឥណ្ឌូនេស៊ី ចំនួន២រូប, ឡាវ ចំនួន១រូប, ម៉ាឡេស៊ី ចំនួន៣រូប, ហ្វីលីពីន ចំនួន៣រូប, សីង្ហបូរី ចំនួន៣រូប,

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ TAT កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា បានប្រកាសថា គម្រោងរៀបចំពិធីបុណ្យសង្រ្កាន្តទ្រង់ទ្រាយធំ នៅទូទាំងប្រទេសថៃ ដើម្បីអបអរឱកាសចូលឆ្នាំថ្មី នឹងប្រព្រឹត្តទៅជាធម្មតា តាមផែនការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand។ TAT បាននិយាយថា ក្រោយវាយតម្លៃល្អិតល្អន់ចំពោះស្ថានការណ៍ ក្រោយហេតុការណ៍រញ្ជួយដី កាលពីថ្ងៃសុក្រសប្តាហ៍មុន ខ្លួនបានរកឃើញថា ស្ថានភាពនៅរាជធានីបាងកក ព្រមទាំងតំបន់ដទៃទៀតទូទាំងប្រទេស គឺបានត្រឡប់រកភាពប្រក្រតីវិញហើយ។ តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិ Don Mueang និង Suvarnabhumi នៅទីក្រុងបាងកក បានបន្តធ្វើប្រតិបត្តិជាធម្មតា ហើយក្រុមហ៊ុនអាកាសចរណ៍នានា

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បានចេញមុខអំពាវនាវឱ្យសាធារណជន កុំមានការភ័យព្រួយស្លន់ស្លោ អំពីគ្រោះរញ្ជួយដី បន្ទាប់ពីនៅព្រឹកថ្ងៃចន្ទនេះ មានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ចេញពីអគារមួយចំនួន នៅទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand។ ក្នុងសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម លោកស្រី បានបញ្ជាក់ថា ពុំមានគ្រោះរញ្ជួយដីនៅប្រទេសថៃឡើយ ហើយរំញ័រតូចៗ ហៅថា រំញ័រ aftershock មកពីមីយ៉ាន់ម៉ា ក៏គ្មានការប៉ះពាល់លើប្រទេសថៃ នោះដែរ។ លោកស្រី ផែថងថាន បានបកស្រាយថា ស្នាមប្រេះដែលនាំឱ្យម្ចាស់អគារមួយចំនួន សម្រេចចិត្តជម្លៀសមនុស្ស កាលពីព្រឹកថ្ងៃចន្ទនេះ គឺឥឡូវត្រូវបានរាយការណ៍ថា

    March 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្ដល់នូវថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ថ្លែងប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News។ សូមជំរាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះក៏បញ្ជូនមន្រ្តីរបស់កម្ពុជា ដើម្បីចូលរួមជួយសង្រ្គោះជនរងគ្រោះដោយគ្រោះរញ្ជួយដីផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាព្រឹកថ្ងៃចន្ទនេះ អគារមួយចំនួននៅរាជធានីបាងកកនៃប្រទេសថៃ ភាគច្រើនគឺអគាររដ្ឋាភិបាល ត្រូវបានជម្លៀសមនុស្សចេញ ខណៈមានការរាយការណ៍អំពីរំញ័រ រួមជាមួយស្នាមប្រេះលេចឡើង នៅតាមអគារទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។ សកម្មភាពជម្លៀសមនុស្សខាងលើ បានកើតឡើងកាលពីវេលាម៉ោងខ្ទង់១០ព្រឹក ហើយក្នុងចំណោមកន្លែងដែលប៉ះពាល់ រួមមានទាំង​ទីតាំងអគាររដ្ឋាភិបាលនៅលើផ្លូវ Chaeng Watthana, ក្រសួងការងារនៅសង្កាត់ Ding Daeng និងអគារតុលាការនៅផ្លូវ Ratchadaphisek។ នៅឯអគាររដ្ឋាភិបាលផ្លូវ Chaeng Watthana និងក្រសួងការងារ មានការរាយការណ៍អំពីរំញ័រ និង​ស្នាមប្រេះ។ ទន្ទឹមគ្នានេះ ក៏មានការជម្លៀសមនុស្សដូចគ្នាដែរ

    March 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២០.៨៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ

    March 31, 2025