- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាបានត្រៀមលើកយកហេតុផលសំខាន់ៗមួយចំនួន ដើម្បីតវ៉ាជាមួយនឹងសហរដ្ឋអាមេរិក លើការដំឡើងពន្ធនាំចូលទំនិញរបស់កម្ពុជា រហូតដល់៤៩% ក្នុងនាមកម្ពុជា ជាប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោកថា អត្រាពន្ធដែលអាមេរិកថាកម្ពុជាដាក់ពន្ធលើទំនិញខ្លួន ៩៧% គឺមិនមានមូលដ្ឋានអំណះអំណាងជាក់ស្តែងទេ ជាស្តែងពន្ធដែលកម្ពុជាយកដាក់លើអាមេរិក ជាមធ្យមត្រឹមតែ ២៩.៤%។ ចំណែកការទាមទារឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតុល្យភាពនោះ គឺមិនអាចធ្វើទៅរួចឡើយ ព្រោះតែអាមេរិក ជាប្រទេសមានប្រជាជនច្រើន មានតម្រូវច្រើន សេដ្ឋកិច្ចធំ តែសម្រាប់កម្ពុជាមានប្រជាជនតែ ១៧លាននាក់ប៉ុណ្ណោះ សេដ្ឋកិច្ចតូច។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ
April 3, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរផ្លូវគោកចំនួន៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធនឹងការផ្សាយតាមបណ្តាញសង្គម ដែលក្រុមមន្រ្តីនគរបាលចរាចរទាំងនេះ បានបង្កបញ្ហាដល់ពលរដ្ឋពេលដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីព្រឹកថ្ងៃទី២ ខែមេសា នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច, មន្រ្តីនគរបាលចរាចរដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន៤នាក់ និងអប់រំធ្វើកិច្ចសន្យាចំនួន៣នាក់ ហើយដាក់ឲ្យអនុវត្ត វិន័យរយៈពេល៣ខែ នៅការិយាល័យបុគ្គលិក។ សូមជម្រាបថា ការចេញឃាត់រថយន្តរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវដើម្បីផាកពិន័យ ស្រាប់តែបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយមន្ត្រីនគរបាលទាំងនោះ បានរើបារ៉ាស់ហើយគេចខ្លួនអស់ ដែលកត្តានេះនាំឲ្យពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គម៕ ផ្ដល់សិទ្ធិដោយ៖
April 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ហើយបក្ខពួកមួយចំនួនទៀត បាននិងកំពុងរត់គេចខ្លួន។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ករណីបទឆបោក និងចាប់បង្ខាំង (ជំរិតទារប្រាក់) បានកើតហេតុនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ Poulo Wai Hotel & Apartment ដែលមានឈ្មោះ NOUTTHAVONG KHOUN ភេទស្រី អាយុ៣៧ឆ្នាំ
April 3, 2025 - ព័ត៌មានជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បាននាំមុខក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យារងការធ្លាក់ចុះភាគហ៊ុនច្រើនជាងគេរហូតដល់ ៦% នៅក្នុងការជួញដូរនាព្រឹកថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោកដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីចន្លោះពី ១០% ទៅ ៤៩% លើទំនិញនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍បានបង្ហាញថា ប្រាក់ចំណូលរបស់ Apple ភាគច្រើនបានមកពីឧបករណ៍ដែលផលិតជាចម្បងនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួននៅអាស៊ីផ្សេងទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nvidia ដែលត្រូវបានគេដឹងថាផលិតបន្ទះឈីបនៅតៃវ៉ាន់ និងដំឡើងប្រព័ន្ធបញ្ញាសិប្បនិម្មិត AI របស់ខ្លួននៅម៉ិកស៊ិក និងកន្លែងផ្សេងទៀតបានធ្លាក់ចុះប្រហែល ៤% ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla
April 3, 2025 - ព័ត៌មានជាតិ
(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារមហន្តរាយរញ្ជួយផែនដី បានបន្តកើនលើស៣០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បាននិយាយថា មកទល់ពេលនេះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើង គឺដល់ចំនួន៣០៨៥នាក់ ហើយ៣៤១នាក់បាត់ខ្លួន និងរបួស៤៧១៥នាក់ ក្រោយការវាយប្រហារគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពី៦ថ្ងៃមុន។ គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យខាងលើ ក្រុមសង្រ្គោះនិងបុគ្គលិកផ្តល់ជំនួយ មកពីប្រទេសសរុបចំនួន១៧ បានមកចូលរួមគាំទ្រ ប្រតិបត្តិការឆ្លើយតបមហន្តរាយរញ្ជួយដី ជាមួយជំនួយនិងសម្ភារផ្សេងៗជិត១០០០តោន។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា បានបន្តថា កិច្ចប្រឹងប្រែងរុករកនិងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ ហើយមីយ៉ាន់ម៉ា សូមសម្តែងការដឹងគុណជាពិសេស សម្រាប់កិច្ចខិតខំជួយរបស់សហគមន៍អន្តរជាតិ៕
April 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះការកំណត់អត្រាពន្ធថ្មីនេះ ដើម្បីរកដំណោះស្រាយ ក្នុងការធានាថាសេដ្ឋកិច្ចកម្ពុជាបន្តមានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសានៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
April 3, 2025 - ព័ត៌មានអន្តរជាតិ
(វៀងចន្ទន៍)៖ អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone បានទទួលមរណភាពក្នុងអាយុ ១០១ឆ្នាំ នៅឯផ្ទះរបស់លោក ក្នុងទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២ ខែមេសា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Laotiantimes។ រដ្ឋាភិបាលឡាវ បានប្រកាសថាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមេសា ឡាវនឹងត្រូវកាន់ទុក្ខចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ២៖០០នាទីរសៀល ហើយចាប់ពីម៉ោង២៖០០នាទីរសៀលដល់ម៉ោង ៥៖០០នាទីល្ងាច នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ។ អំឡុងពេលកាន់ទុក្ខនេះដែរ រាល់សកម្មភាពកម្សាន្ត និងការប្រកួតប្រជែងកីឡាទាំងអស់ត្រូវបានហាមឃាត់។ ចំណែក ពិធីបុណ្យសពនឹងត្រូវបានធ្វើឡើង នៅឯវត្ត That Luang នៅថ្ងៃទី៧ ខែមេសា
April 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ពាក្យស្នើសុំចុះបញ្ជិកាទទួលស្គាល់ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងចុះបញ្ជិកាទទួលស្គាល់អ្នកវាយតម្លៃសមត្ថភាព។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 3, 2025 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីស បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយលើការនាំចេញរបស់ស្វីស ក្នុងទំហំច្រើនជាងប្រទេសសហភាពអឺរ៉ុប នៅក្នុងវិធានការពាណិជ្ជកម្មថ្មីចុងក្រោយរបស់លោក។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ ២០២៥។ សហរដ្ឋអាមេរិក នឹងអនុវត្តពន្ធគយ ៣១ភាគរយលើការនាំចូលពីស្វីស ខណៈដែលយកពន្ធ ២០ភាគរយលើទំនិញពីសហភាពអឺរ៉ុប និង ១០ភាគរយពីចក្រភពអង់គ្លេស។ ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter បាននិយាយថា រដ្ឋាភិបាលនឹងកំណត់នូវជំហានបន្ទាប់របស់ខ្លួន ឱ្យបានឆាប់រហ័សដើម្បីឆ្លើយតបចំពោះបញ្ហានេះ។ លោកស្រីគូសបញ្ជាក់ថា «ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេស គឺជារឿងសំខាន់បំផុត ហើយការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងពាណិជ្ជកម្មសេរីនៅតែជាតម្លៃស្នូល»។
April 3, 2025 - ព័ត៌មានអន្តរជាតិ
(AFP)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ទី២ ខែមេសា បានប្រកាសពីបទឈប់បាញ់បណ្ដោះអាសន្នមួយ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង ហើយ អ្នកនៅរស់រានមានជីវិតកំពុងដង្ហោយរកជំនួយបន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ បានវាយប្រហារលើមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបណ្ដាលឱ្យអគារជាច្រើនដួលរលំ ផ្ដាច់ជីវិតមនុស្សជិត ៣០០០នាក់ និងរាប់ ពាន់នាក់បាត់បង់ផ្ទះសម្បែង។ គ្រោះរញ្ជួយដីនេះក៏បានអង្រួនដល់ប្រទេសជិតខាង តួយ៉ាងដូចជាថៃផងដែរជាទីដែលមនុស្ស ២២នាក់បានស្លាប់ ខណៈ៧០នាក់ត្រូវបានជឿជាក់ថា ជាប់នៅក្រោមគំនរអគារបាក់បែកដែលបានដួលរលំ។ តាមរបបសឹកមីយ៉ាន់ម៉ា ខ្លួននឹងអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃទី២២ ខែមេសា ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ ក្រោយក្រុមឧទ្ទាម បានប្រកាសពីបទឈប់បាញ់ជាមួយការសន្យាដូចគ្នានេះដែរ។ របបសឹកមីយ៉ាន់ម៉ា បានបន្ថែមទៀតថាបទឈប់បាញ់នេះមានគោលដៅពន្លឿន និងសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ
April 3, 2025









