Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានបើកការអំពាវនាវជាបន្ទាន់មួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីស្វែងរកថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។ សេចក្តីថ្លែងការណ៍ បានលើកឡើងដូច្នេះថា «ដើម្បីបង្កើនការគាំទ្រ IFRC ចាប់ផ្តើមការអំពាវនាវជាបន្ទាន់រកថវិកា ១១៥លានដុល្លារដើម្បីជួយដល់មនុស្ស ១០០ ០០០នាក់ ឬ ២០ ០០០គ្រួសារ ជាមួយនិងការសង្គ្រោះអាយុជីវិត ការផ្តល់ជំនួយសង្គ្រោះ ក្នុងរយៈពេល ២៤ខែខាងមុខ»។ ខណៈសីតុណ្ហភាពកំពុងហក់ឡើង ហើយរដូវមូសុងខិតជិតមកដល់ សហគមន៍ដែលរងផលប៉ះពាល់ត្រូវការស្វែងរកស្ថេរភាព មុនពេលមានវិបត្តិបន្ទាប់បន្សំ

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមានបញ្ហាធំ ប្រសិនបើលោកស្រាប់តែលែងចង់ចុះកិច្ចព្រមព្រៀង ដើម្បីឱ្យសហរដ្ឋអាមេរិកមានសិទ្ធិទទួលបានរ៉ែរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំឃើញថាគាត់ (លោកហ្សេលេនស្គី) កំពុងព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងរ៉ែកម្រ។ ហើយប្រសិនបើគាត់ធ្វើដូចនោះ គាត់មិនមែនជួបបញ្ហាខ្លះៗទេ តែគឺជាបញ្ហាធំ»។ គួរបញ្ជាក់ថា

    March 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ខ្ទង់ ១ ៧០០នាក់ ខណៈក្រុមសង្គ្រោះ និងក្រុមផ្តល់ជំនួយបរទេសព្យាយាមចូលទៅកាន់តំបន់ក្រីក្រ ជាទីដែលមន្ទីរពេទ្យពោរពេញដោយអ្នករងគ្រោះ ហើយសហគមន៍ក្នុងស្រុកប្រឹងប្រែងជួយសង្គ្រោះទៅតាមលទ្ធភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥។ រដ្ឋាភិបាលយោធានិយាយថា មនុស្សចំនួន ៣ ៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ឥណ្ឌា ចិន ថៃ ស្ថិតក្នុងចំណោមប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដែលបានបញ្ជូនសម្ភារៈ និងក្រុមសង្គ្រោះ រួមជាមួយនិងជំនួយ ក៏ដូចជាបុគ្គលិកមកពីម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៉ី។ ប៉ុន្តែអ្នកស្រុក នៅក្នុងទីក្រុង Mandalay

    March 31, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នៅពេលគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមីនា តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក ក៏បានរងឥទ្ធិពលញ័ររញ្ជួយផងដែរ។ លោក Veerachart Wiwekkawin អ្នកជំនាញជាន់ខ្ពស់មួយរូប ផ្នែកភូគព្ភសាស្រ្តនិងរញ្ជួយផែនដី នៃនាយកដ្ឋានធនធានរ៉ែ របស់ប្រទេសថៃ កាលពីថ្ងៃសុក្រ បាននិយាយថា មូលហេតុបង្កឱ្យមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា គឺដោយសារដំណើររំកិលប៉ះគ្នា នៃស្រទាប់ផ្លាកតិចតូចរបស់ផែនដី នៅចំណុច Sagaing Fault ដែលលាតសន្ធឹងពីទីក្រុង Mandalay ដល់ ទីក្រុង Yangon។ វាស្ថិតនៅឆ្ងាយគួរសម ប៉ុន្តែឥទ្ធិពលរំញ័រនៅតែជះខ្លាំងដល់ទីក្រុងបាងកក។ អ្នកជំនាញខាងលើ បានលើកឡើងថា

    March 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសំណូមពរដល់សាធារណជនតាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងប្រព័ន្ធ APPឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ខណៈស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៧.៧៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង

    March 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់

    March 29, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ថ្មីៗនេះចៅក្រមអាមេរិក បានច្រានចោលការប៉ុនប៉ងរបស់ Elon Musk ក្នុងការច្រានចោលបណ្តឹងចោទប្រកាន់មួយពីបទបោកប្រាស់អតីតម្ចាស់ភាគហ៊ុន Twitter ជុំវិញការពន្យាពេលនៃការលាតត្រដាងភាគហ៊ុនរបស់គាត់នៅក្នុង Twitter ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា X។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។ ចៅក្រមស្រុកអាមេរិកលោក Andrew Carter នៅទីក្រុង Manhattan បាននិយាយថា ម្ចាស់ភាគហ៊ុនបានចោទប្រកាន់ថា Musk ដែលឥឡូវនេះជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump មានបំណងប្រព្រឹត្តការក្លែងបន្លំតាមរយៈឯកសារបទប្បញ្ញត្តិមិនត្រឹមត្រូវ បង្ហោះ Tweet បំភាន់ពីអនាគតរបស់ Twitter និងប្រើយុទ្ធសាស្រ្ត «ស្ងាត់ៗ» ដើម្បីបង្កើតភាគហ៊ុន

    March 29, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខជាមួយមីយ៉ាន់ម៉ា ដែលបានរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយបានបញ្ជូនក្រុមសង្រ្គោះចិននិងរុស្ស៉ី ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកិច្ចប្រឹងប្រែងសង្រ្គោះ ដោយផ្ទាល់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS។ លោក ស៉ី និងលោក ពូទីន បានផ្ញើសារចូលរួមរំលែកទុក្ខរៀងៗខ្លួន ទៅកាន់ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ដោយបានបង្ហាញភាពសោកសៅយ៉ាងជ្រាលជ្រៅ ចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត ហើយជូនពរដល់អ្នកដែលរងផលប៉ះពាល់ទាំងអស់ អាចឆាប់ងើបឡើងវិញ។ នៅថ្ងៃសៅរ៍នេះ ក្រុមសង្រ្គោះចិនបានទៅដល់ប្រទេសមីយ៉ាន់ម៉ា ហើយក្រុមអ្នកជួយសង្រ្គោះនិងគ្រូពេទ្យរបស់រុស្ស៉ី

    March 29, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានឱ្យដឹងថា កម្មករយ៉ាងហោច៣នាក់ បានបាត់បង់ជីវិត នៅពេលអគារខ្ពស់១ខ្នង កម្ពស់ប្រមាណ៣០ជាន់ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ បានដួលរលំនាថ្ងៃសុក្រនេះ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ឧបនាយករដ្ឋមន្រ្តីថៃ លោក Phumtham Wechayachai បាននិយាយថា មានកម្មករសរុប៨១នាក់ បានជាប់ខ្លួននៅក្រោមគំនរបាក់បែក ក្រោយការបាក់ស្រុតអគារខាងលើ ដែលកើតឡើងនៅភាគខាងជើងទីក្រុងបាងកក ដោយសារឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយផែនដីកម្រិតរហូតដល់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាឯណោះ។ គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសដាក់ទីក្រុងបាងកក ជាតំបន់រងគ្រោះមហន្តរាយកម្រិតទី២ ហើយអភិបាលក្រុង លោក Chadchart Sittipunt ត្រូវបានបង្គាប់ឱ្យទទួលបន្ទុកដឹកនាំសម្របសម្រួល កិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ។

    March 28, 2025