- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍លោក យៀក ឆឹងហ៊ុយ និងសហការីយ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន
April 1, 2026 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង នាវេលាថ្ងៃត្រង់ ទី០១ ខែមេសា ឆ្នាំ២០២៦ នេះបានចេញសេចក្ដីប្រកាសព័ត៌មាន អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២ ០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះជន សង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិ លេខ៥ ចំណុចភូមិកកោះ
April 1, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់កម្លាំងពលកម្មជំនាញតាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន។ ឯកឧត្តម
April 1, 2026 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំរបស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣១ ខែមីនា។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការគំរាមខាងលើនេះនឹងកើតឡើង ប្រសិនបើគ្មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមត្រូវបានធ្វើឡើងនៅក្នុងពេលឆាប់ៗនេះទេ។ នៅលើបណ្តាញសង្គម Truth Social លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង «ការពិភាក្សាយ៉ាងម៉ត់ចត់» ជាមួយ «របបដែលកាន់តែសមហេតុផល» នៅទីក្រុងតេអេរ៉ង់។ យ៉ាងណាក្តី បើអ៊ីរ៉ង់មិនព្រមរៀបចំកិច្ចព្រមដើម្បីបញ្ចប់សង្គ្រាមនោះទេកងកម្លាំងអាមេរិកនឹងបំផ្លាញមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់ នៅលើកោះខាក ដែលនៅលើកោះនោះមានអណ្តូងប្រេង រោងចក្រថាមពល
March 31, 2026 - ព័ត៌មានជាតិ
អេមីរ៉ាតអារ៉ាប់រួម៖ ការសិក្សាមួយបានបង្ហាញថា ក្រុមប្រទេសនៅតំបន់អារ៉ាប់អាចខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់សរុបជិតដល់ ២០០ពាន់លានដុល្លារដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែមីនា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ស្តីពីផលវិបាកសេដ្ឋកិច្ច និងសង្គមសម្រាប់រដ្ឋអារ៉ាប់។ របាយការណ៍នៅក្នុងការសិក្សាបានបង្ហាញថា ផលវិបាកសេដ្ឋកិច្ច និងសង្គមសម្រាប់រដ្ឋអារ៉ាប់អាចមានទំហំជាទឹកប្រាក់ចន្លោះពី ១២០ពាន់លានដុល្លារទៅដល់ ១៩៤ពាន់លានដុល្លារ ខណៈការខាតបង់សេដ្ឋកិច្ចនេះគឺត្រូវបានគេរាប់ចាប់តាំងពីការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដូចជាការបាត់បង់ការងារធ្វើ និងការធ្លាក់ខ្លួនចូលក្នុងភាពក្រីក្ររបស់ពលរដ្ឋពលជាដើម។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះសង្គ្រាមដែលអាមេរិកនិងអ៊ីស្រាអែលបើការវាយប្រហារទៅលើអ៊ីរ៉ង់បានធ្វើឱ្យពលរដ្ឋនៅតាមបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ប្រមាណជា ៣,៦លាននាក់ត្រូវបាត់បង់ការងារ និងពលរដ្ឋប្រមាណជា ៤លាននាក់កំពុងធ្លាក់ខ្លួនចូលក្នុងភាពក្រីក្រ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 31, 2026 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងពិចារណារឹតបន្តឹងការបើកបរចំពោះសាធារណៈជនទូទៅ ប្រសិនបើតម្លៃប្រេងសាំងនៅតែបន្តឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០ ខែមីនា។ ប្រសិនបើវិធានការរឹតបន្តឹងការបើកបរនេះត្រូវបានអនុវត្តជាផ្លូវការ វានឹងក្លាយជាវិធានការរឹតបន្តឹងការបើកបរដំបូងក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ បើគិតចាប់តាំងពីឆ្នាំ១៩៩១មក។ បើតាមលោក Koo Yun-cheol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់ថា វិធានការរឹតបន្តឹងការបើកបរនឹងត្រូវដាក់ឱ្យអនុវត្តក្នុងករណីដែលតម្លៃប្រេងឆៅបន្តកើនឡើងដល់ចន្លោះពី ១២០-១៣០ដុល្លារក្នុងមួយធុងរ៉ែល ខណៈគិតត្រឹមពេលនេះតម្លៃប្រេងឆៅក្នុងទីផ្សារពិភពលោកនៅមានតម្លៃចន្លោះពី ១០០-១១០ដុល្លារនៅឡើយក្នុងមួយធុងបារ៉ែល។ រដ្ឋមន្ត្រីរូបនេះបានបន្តថា អាជ្ញាធរកូរ៉ខាងត្បូងក៏អាចនឹងរឹតបន្តឹងការបើកបរចំពោះមធ្យោបាយធ្វើដំណើរផ្សេងៗរបស់រដ្ឋស្ថាប័នរដ្ឋផងដែរ ក្នុងករណីតម្លៃប្រេងសាំងបន្តកើនឡើងក្នុងកម្រិតខ្ពស់បំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 31, 2026 - ព័ត៌មានជាតិ
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានប្រកាសថា ជំនួយគាំទ្ររបស់ប្រទេសចិនរដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងជំនួបសម្តែងការគួរសម និងជូនពរសម្តេចប្រធានរដ្ឋសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានរំលេចថា ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិន នឹងជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកភាពប្រក្រតីវិញ និងធានាបាននូវសន្តិភាពយូរអង្វែង។ ឯកឧត្តម វ៉ាង វិនពីន មានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា នឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន
March 31, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុស ដែលបានបង្កគ្រោះដ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យខាងលើ បានបន្តថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។ ឯកឧត្តមអភិសន្តិបណ្ឌិត
March 31, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈុន (Incheon Chamber of Commerce and Industry-ICCI) និងគណៈប្រតិភូជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ ក្នុងតំបន់លើវិស័យផ្សេងៗ ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គមពិត ព្រមទាំងកាលានុវត្តភាពវិនិយោគ និងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងឱកាសទស្សនកិច្ចស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូកូរ៉េ សូមគោរពថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងរាយការណ៍ពីចំណាប់អារម្មណ៍ខ្ពស់លើសក្ដានុពលសេដ្ឋកិច្ច
March 31, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនជាតិឥណ្ឌូនេស៊ី ៣០ នាក់និងជនជាតិម៉ាឡេស៊ី ១៩ នាក់សរុបចំនួន៤៩នាក់ ( ស្រ្តី០៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅអាគារ ជួល ផ្លូវ បេតុង ភូមិ ចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតនូវសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង,
March 31, 2026









