Liny Chan
  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅនៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ ក្រសួង បានបញ្ជាក់ថា ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍

    April 6, 2026
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” និងទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង។ ប្រភព៖ ក្រសួងព័ត៌មាន

    April 6, 2026
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ ក្នុងចំណោមទីតាំង១៥ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពេលដែលអាជ្ញាធខេត្ត ចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅប្រមូលផ្តុំ សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើស online scam មួយកន្លែង ស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេសប្រុសស្រីចំនួន១២១នាក់ មកពី៩សញ្ជាតិ។ របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា ជនបរទេសចម្រុះសញ្ជាតិទាំង១២១នាក់នោះ រួមមានៈ ជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧ នាក់ (ស្រ្តី៣នាក់), វៀតណាម ២២ នាក់

    April 6, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿង ឈ្មោះ Sovershenny លេខ៣៣៣ និងឈ្មោះ Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២នាក់ ដែលនឹងសំចតនៅកម្ពុជារហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ការមកដល់របស់នាវាចម្បាំងរុស្ស៊ីទាំងពីរគ្រឿងនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា

    April 6, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន

    April 6, 2026
  • ព័ត៌មានជាតិ

    ‎ ‎AKP កំពង់ស្ពឺ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦– មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធី “ប្រណាំងរទេះសាឡីគោលឿន” ប្រចាំឆ្នាំ២០២៦ យ៉ាងកគ្រឹកកគ្រេង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ម្ចាស់សម្រស់គោលឿនមកពីបណ្តាក្រុង-ស្រុកនានា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកទស្សនា និងផ្ដល់កម្លាំងចិត្ត។ ‎ ‎ឆ្លៀតក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា

    April 5, 2026
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ) ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅគិលានដ្ឋាន ទិសទី២ និងទិសទី១ របស់យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍

    April 5, 2026
  • ព័ត៌មានជាតិ

    វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា បើកកិច្ចពិភាក្សាការងារជាមួយសមាគមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៃប្រទេសឥណ្ឌា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Gupta។ កិច្ចពិភាក្សានេះ បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា ទោះបីជាកម្ពុជាបានខិតខំផ្សព្វផ្សាយ និងណែនាំអំពីការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅយ៉ាងសកម្មក៏ដោយ

    April 5, 2026
  • ព័ត៌មានជាតិ

    ព័ត៌មានបង្ហោះផ្សាយដោយ Veera Somkwamkid មេដឹកនាំក្រុមជ្រុលនិយមថៃដែលអះអាងថា ទាហានអង្គរក្ស លោក ហ៊ុន សែន (BHQ) បានលួចចូលប្រទេសថៃ និងសម្រុកចូលទីក្រុងបាងកកដើម្បីស៊ើបការណ៍ បង្កវិនាសកម្ម និងការលួចធ្វើឃាតថ្នាក់ដឹកនាំ ជាព័ត៌មានក្លែងក្លាយ។ តាមការពិត: ១.ការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដោយដកស្រង់សម្តីរបស់ក្រុមជាតិនិយមជ្រុលថៃឈ្មោះ វិរៈ ស៊ុមខ្វាមឃីតដែលនិយាយដោយគ្មានមូលដ្ឋានថា មានចារកម្ម BHQ ចូលក្នុងប្រទេសថៃ គឺជាព័ត៌មានមួលបង្កាច់ គ្មានមូលដ្ឋាន និងជាព័ត៌មានមិនពិត។ ការផ្សព្វផ្សាយព័ត៌មានបែបនេះអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់បរិយាកាសទំនាក់ទំនងល្អរវាងប្រជាជាតិទាំងពីរ។ ២.កម្ពុជាគាំទ្រការដោះស្រាយបញ្ហាតាមរយៈការសន្ទនា ភាពថ្លៃថ្នូរ និងយន្តការផ្លូវការ ជាជាងការបង្កការភ័យខ្លាច និងការបំភ្លៃបំផ្លើសតាមរយៈព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់។ ភាគីពាក់ព័ន្ធគួរតែប្រើប្រាស់ការទទួលខុសត្រូវវិជ្ជាជីវៈក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ។

    April 4, 2026
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖ នាវារបស់បារាំងមួយគ្រឿងនិងរបស់ជប៉ុនមួយគ្រឿង​បានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពជាលើកដំបូងគិតចាប់តាំងពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃទី៤ ខែមេសា។ នាវារបស់បារាំងមួយគ្រឿងនោះគឺជានាវាសម្រាប់ដឹកកុងតឺន័រ ប្រភេទ The CMA CGM Kribi។ ដោយឡែកចំពោះនាវារបស់ប្រទេសជប៉ុនវិញគឺជានាវាដឹកប្រេង ប្រភេទ Mitsui OSK។ ប្រភពខាងលើបានបន្តថា ការធ្វើដំណើរឆ្លងកាត់ចក្រសមុទ្រហ័រមូសដោយសុវត្ថិភាពរបស់នាវាទាំង ២គ្រឿងនេះ ត្រវបានគេមើលឃើញថា គឺជាសញ្ញាល្អមួយនៃការបើកផ្លូវដឹកទំនិញតាមសមុទ្រឡើងវិញ ហើយគេក៏រំពឹងថា​ អ៊ីរ៉ង់នឹងបន្តអនុញ្ញាតឱ្យមាននាវាដឹកទំនិញធំៗបន្ថែមទៀតបើកឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 4, 2026