- Liny Chan
- ព័ត៌មានអន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកនឹងបោះពុម្ពក្រដាសប្រាក់ជំនាន់ថ្មី ដែលមានហត្ថលេខារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃ២៧ ខែមីនា។ បើតាមក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា ក្រដាសប្រាក់ជំនាន់ថ្មីនេះនឹងផ្តើមបោះពុម្ពនៅរដូវក្តៅខាងមុខនេះ ពោលគឺនៅដើមខែមិថុនា។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេក្រដាសប្រាក់ដែលមានហត្ថលេខារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចំថ្ងៃប្រារព្ធខួបទី ២៥០ នៃទិវាឯករាជ្យភាពអាមេរិក។ សូមបញ្ជាក់ជូនថា នៅលើក្រដាសប្រាក់របស់អាមេរិកនាពេលបច្ចុប្បន្ននេះគឺមានរូបហត្ថលេខារបស់ហេរញ្ញិកអាមេរិក ដែលបានរាយការណ៍ទៅកាន់លេខាធិការរតនាគារ និងការត្រួតពិនិត្យរបស់ការិយាល័យឆ្លាក់និងបោះពុម្ពក្រដាស់ប្រាក់ ខណៈនៅលើក្រដាសប្រាក់ជំនាន់ថ្មីគឺគេនឹងលុបហត្ថលេខរបស់ហេរញ្ញិកអាមេរិកចោលនិងជំនួយមកវិញនូវហត្ថលេខារបស់លោក ដូណាល់ ត្រាំ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មីមួយនៅសហរដ្ឋអាមេរិកផងដែរក្នុងរយៈពេល ១៦៥ឆ្នាំចុងក្រោយនេះ ដែលនៅលើក្រដាសប្រាក់មានហត្ថលេខាប្រធានាធិបតីកំពុងកាន់អំណាច៕ អត្ថបទ៖ ភក្តី ប្រភព៖
March 28, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ម៉ោង១៣:៥០នាទីរសៀលនេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប (វរសេនីយ៍ទោ MOHD AMIN BIN BAHAROM និងវរសេនីយ៍ទោ MOHD ERRY BIN DUL TLDM) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់
March 28, 2026 - ព័ត៌មានជាតិ
ការតាំងពិព័រណ៍បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” ចាប់បើកហើយនៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយរបស់ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។ ពិធីតាំងពិព័រណ៍ដ៏ពិសេសនេះ បានតាំងបង្ហាញពីបដិមាដ៏ធំអស្ចារ្យ នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្ចីពីសារមន្ទីរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបើកពិព័រណ៍នេះ មានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ផងដែរ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា៖ «ប្រសិនបើលោកអ្នកមានវត្តមាននៅរដ្ឋធានីវ៉ាស៊ីងតោន មុនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សូមកុំរំលងឱកាសដ៏កម្រនេះ ដែលជាការបញ្ជាក់ពីភាពជាដៃគូរាប់ទសវត្សរ៍ រវាងប្រទេសយើងទាំងពីរ»៕
March 27, 2026 - ព័ត៌មានជាតិ
វិស័យទឹកស្អាត បានទទួលការគាំទ្រជាជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាបន្តបន្ទាប់ ដើម្បីរៀបចំនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្ដល់សេវាប្រកបដោយនិរន្តរភាព និងគុណភាព សម្រាប់ប្រជាជន និងតំបន់រោងចក្រ សហគ្រាសអាជីវកម្ម នៅតាមបណ្តារាជធានី-ខេត្តនានា។ ទន្ទឹមនឹងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការងារទឹកស្អាត ព្រមទាំងបាននិងកំពុងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់វិស័យទឹកស្អាត។ ថ្លែងនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម
March 27, 2026 - ព័ត៌មានជាតិ
(AKP ភ្នំពេញថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦)៖ គណៈប្រតិភូសហភាពអឺរ៉ុប បានកត់សម្គាល់ឃើញថា កម្ពុជាមានទីតាំងភូមិសាស្ត្រនយោបាយដ៏មានសក្តានុពល ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់តំបន់អាស៊ាន “ASEAN Hub” និងជាគោលដៅដ៏ទាក់ទាញក្រោមក្របខណ្ឌ “Global Gateway” របស់សហភាពអឺរ៉ុប។ ក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ក៏ត្រូវបានលើកយកមកពិភាក្សាថាជាចំណុចទាក់ទាញបន្ថែមសម្រាប់អ្នកវិនិយោគអន្តរជាតិនៅកម្ពុជាផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Igor
March 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានប្រកាសឱ្យផ្អាកការចាប់ផាកពិន័យចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ ប៉ុន្ដែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្តដ៏ដែល។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦បានឱ្យផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»៕ ប្រភព៖ ក្រសួងព័ត៌មាន
March 26, 2026 - ព័ត៌មានជាតិ
ក្រុងស្វាយរៀង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ — រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា រួមទាំងក្នុងវិស័យទឹកស្អាត។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែង។ សម្តេចបានលើកឡើងថា៖ “ទឹកស្អាតគឺជាប្រភពនៃសុខុមាលភាព
March 26, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យចំនួន០៤ទីតាំង សរុប២២ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានជនបរទេសស្នាក់នៅ ៥៧នាក់ (ស្រី្ត១៤នាក់) មាន០៦សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន)។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីពី
March 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងអប់រំថ្មីដែល «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅ ជនបទក្នុងប្រទេសកម្ពុជា»របស់ជប៉ុន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីគាំទ្រការសិក្សាដល់សិស្ស។ គម្រោងអប់រំថ្មីដែល «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅ ជនបទក្នុងប្រទេសកម្ពុជា» ដែលទទួលបានមូលនិធិគាំទ្រពី រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ ដើម្បីគាំទ្រការសិក្សាដល់សិស្សបឋមសិក្សាជាង ២ ៤០០នាក់ នៅក្នុងសាលាបឋមសិក្សាចំនួនប្រាំមួយ ក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ប្រភពពីអង្គការ World Vision បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែមីនសឆ្នាំ២០២៦ថា
March 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យប្រែក្លាយខេត្តស្វាយរៀងជាខេត្តដាំរោងចក្រ ជាជាងបន្តដាំស្រូវ ដោយសម្ដេចធិបតី លើកទឹកចិត្តឱ្យជប៉ុនងាកមកបោះទុនវិនិយោគនៅទិសខាងកើត បន្ទាប់ពីជប៉ុន បានយកចិត្តទុកដាក់បោះទុនវិនិយោគ និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្តព្រះសីហនុ។ សម្ដេចសង្ឃឹមថា ការវិនិយោគរបស់ជប៉ុននៅទិសខាងកើតជាពិសេសខេត្តស្វាយរៀង នឹងលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្តនេះកាន់តែប្រសើរ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា
March 26, 2026









