- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដែលដឹកនាំដោយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ក្នុងគោលបំណងបង្ហាញបន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមអគ្គលេខាធិការបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយវិនិយោគដែលមានភាពអនុគ្រោះខ្ពស់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត,
March 31, 2026 - ព័ត៌មានជាតិ
តាមរយៈសំណេរបង្ហោះលើកបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរបង្ហោះជាមួយខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ «ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
March 31, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ករណីកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បានបើករថយន្តស៊េរីទំនើប បុកមនុស្សស្លាប់ចំនួន៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នឹងត្រូវអនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីជាកូនអ្នកណាមានបុណ្យស័ក្តិខ្ពស់យ៉ាងណាក៏ដោយ ឱ្យតែប្រព្រឹត្តខុសច្បាប់ត្រូវតែប្រឈមមុខច្បាប់ទាំងអស់ ។ អ្នកនាំពាក្យរងគូសបញ្ជាក់ថា “បើមានភស្តុតាងគ្រប់គ្រាន់ថា គឺជាអ្នកបើកបរបណ្តាឱ្យគេស្លាប់ បណ្តាលឱ្យគេរងរបួស សមត្ថកិច្ចត្រូវតែកសាងសំណុំរឿងដោយមិនខ្វល់ខ្វាយថា គាត់មានទំនាក់ទំនងសាច់ញាតិក្តី ទំនាក់ទំនងសង្គមក្តីជាមួយអ្នកណាដែលមានមុខតំណែង មុខងារ ។
March 30, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាកំពុងក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា។ នេះជាកាតាលីករ ដែលជំរុញឱ្យយុវជនចាប់យកជំនាញវិជ្ជាជីវៈផ្នែកនេះ និងជំរុញនូវការវិនិយោគបន្ថែមទៀត។ អំណះអំណាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ដែលធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ដែលបានទាក់ទាញអ្នកទស្សនាប្រមាណ៣ម៉ឺននាក់ មកពីក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ គ្រឹះស្ថានហិរញ្ញវត្ថុ
March 30, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បានអនុម័តជាឯកច្ឆ័នហើយលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសំឡេង ១១២លើ១១២ សំឡេង។ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន
March 30, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធការយកប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយ បំភ្លៃខុសខ្លឹមសារពិតនៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនបងប្អូននៅទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។ យោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះថា មានក្រុមជន ដែលមានរបៀបវារៈនយោបាយទុច្ចរិត បានយកប្រសាសន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត
March 30, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានសរសេរនៅលើបណ្តាញសង្គមការងារផ្លូវការ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ០២៦នេះថា កាលចុងសប្តាហ៍នេះ ឯកឧត្តម បានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនឹងមកដល់ផ្ទាល់។ នាវា LPG ទំហំ ៣,៤០០តោន បានមកដល់ហើយ ដើម្បីជួយទ្រទ្រង់ការផ្គត់ផ្គង់។ ឯកឧត្តមសរសេរទៀតថា ជាមួយគ្នានេះ ឯកឧត្តមក៏បានឃើញនូវនាវដឹក ម៉ាស៊ូត និងប្រេងសាំងពី Caltex ចូលចតនៅស្ថានីយតែមួយ។ នេះឆ្លុះបញ្ចាំងពីការសម្របសម្រួលបន្តជាមួយអ្នកផ្គត់ផ្គង់ក្នុង និងក្រៅប្រទេស ដើម្បីជួយថែរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ
March 30, 2026 - ព័ត៌មានជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានបញ្ជាក់ថា របៀបវារៈដែលត្រូវយកមកពិភាក្សានាថ្ងៃនេះមានចំនួនពីរ រួមមាន៖ ១)ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ២)ការពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕
March 30, 2026 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ បានបង្ហោះការបំភ្លឺបញ្ជាក់ជូនសាធារណជនឲ្យបានយល់ជ្រាប អំពីការប្រព្រឹត្តល្មើសវិន័យនគរបាលជាតិរបស់ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ដែលក្នុងពេលបម្រើការងារជាមន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានសាងកំហុសឆ្គងជាបន្តបន្ទាប់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ស្លូតត្រង់ ដែលកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្តល់ឱកាសឲ្យឈ្មោះ ស៊ិន សុភា កែប្រែកំហុសឆ្គងនៅការិយាល័យបុគ្គលិកជាច្រើនដង តែឈ្មោះ ស៊ិន សុភា មិនព្រមកែខ្លួនហើយនៅតែបន្តសាងកំហុសឆ្គង។ ល្មើសវិន័យរបស់អតីតអនុសេនីយ៍ទោ ស៊ិន សុភា មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករួមមាន៖ – កាលពីអំឡុងឆ្នាំ២០២១: ឈ្មោះ
March 30, 2026 - ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំកាលពីថ្ងៃទី២៧ខែមីមាឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទី ភារកិច្ច និងដាក់ចេញនូវបទបញ្ជាចំនួន៣ចំណុច ដល់កងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកវរសេនីយ៍ត្រី ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាល និងលោក ប៉ែន សាវេង នាយផ្នែករដ្ឋបាលជលផលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានរាយការណ៍ថាកន្លងទៅកងកម្លាំងចម្រុះបានសាមគ្គីសហការគ្នាល្អក្នុងការបំពេញភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ
March 28, 2026









