Liny Chan
  • ព័ត៌មានជាតិ

    (ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសភាពអាសន្ននៅតំបន់ចំនួន៦ និងបានអំពាវនាវរកការផ្តល់ជំនួយមនុស្សធម៌ពីអន្តរជាតិ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ បានវាយប្រហារប្រទេសអាស៊ានមួយនេះ ហើយជះឥទ្ធិពលញ័ររញ្ជួយដល់បណ្តាប្រទេសក្បែរខាង ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ធ្វើដំណើរចុះទៅដល់មន្ទីរពេទ្យមួយកន្លែង នៅរដ្ឋធានីណៃពិដោ ជាទីដែលអ្នករងរបួសទាំងឡាយ កំពុងទទួលការសង្រ្គោះព្យាបាល ក្រោយគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់ Mandalay ភាគកណ្តាលប្រទេស។ យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS គឺនៅរសៀលថ្ងៃសុក្រនេះ រញ្ជួយដីមួយកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយប្រហែល១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay

    March 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយមានឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសលេខទូរសព្ទចំនួន៤ខ្សែ សម្រាប់ពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងដើម្បីសុំជំនួយ។ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖ * លេខ 094 092 5905, 094 416 558* លេខ 083 545 7788 (លោក ឈឹម វិបុល)* លេខ 062

    March 28, 2025
  • ព័ត៌មានជាតិ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ បានជូនព័ត៌មានបឋម ពាក់ព័ន្ធនឹងករណីគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួននៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ ។ បើតាមការបញ្ជាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជម្លៀស។ ក្រសួង និងស្ថានទូត

    March 28, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា អគារខ្ពស់១ខ្នងកម្ពស់៣០ជាន់ ដែលស្ថិតក្រោមការសាងសង់ សម្រាប់បម្រើជា​ការិយាល័យរដ្ឋាភិបាល បានដួលរលំនៅទីក្រុងបាងកក នាថ្ងៃសុក្រនេះ ហើយធ្វើឱ្យជាប់ខ្លួនកម្មករចំនួន៤៣នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ អគារខាងលើស្ថិតក្នុងសង្កាត់ Chatuchak ភាគខាងជើងទីក្រុងបាងកក បានដួលរលំទាំងស្រុងតែម្តង ក្នុងពេលមួយពព្រិចភ្នែក បន្ទាប់ពីប្រទេសថៃ បានទទួលរងការញ័ររញ្ជួយ ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំត្រង់ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីថៃ នៅវៀតណាមឯណោះ ក៏បានទទួលរងអារម្មណ៍ញ័ររង្គើដូចគ្នាផងដែរ។ គួរបញ្ជាក់ថា ដោយឡែក ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬក៏មនុស្សបាត់បង់ជីវិតនៅឡើយទេ

    March 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មកទល់ពេលនេះកំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើដោយកន្លែងនៅក្នុងប្រទេសកម្ពុជា ដោយសង្ស័យជះឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអះអាងថា នៅពេលនេះមន្ដ្រីជំនាញកំពុងធ្វើការប្រមូលព័ត៌មានបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋានជំហានដំបូងជុំវិញហេតុការណ៍រង្គើនេះ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដី កម្រិតធ្ងន់នៅប្រទេសជិតខាង។ យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្រ្តី គន់ គីម នឹងបញ្ជាក់ពីហេតុការណ៍ ក្រោយទទួលបាន និងមានការវាយតម្លៃនៃការរញ្ជូយនេះ។

    March 28, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីមួយក្នុងកម្រិតធ្ងន់ រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លានេះ ក៏បានជះឥទ្ធិពលរង្គើនិងភាពភ័យស្លន់ស្លោ នៅក្នុងប្រទេសថៃ និង វៀតណាមផងដែរ។ រូបភាពនិងឃ្លីបវីដេអូចែកចាយព្រោងព្រាតតាមបណ្តោញទំនាក់ទំនងសង្គម បានបង្ហាញឱ្យឃើញ មនុស្សម្នារត់យ៉ាងប្រសាច ចេញពីអគារនិងនៅតាមដងផ្លូវ ជាពិសេសក្នុងប្រទេសថៃ រួមមានទាំងនៅរាជធានីបាងកក ដែលមានចម្ងាយជាង១០០០គីឡូម៉ែត្រពីចំណុចរំញ័រកណ្តាល។ យ៉ាងហោច អគារកំពុងសាងសង់១ខ្នង នៅប្រទេសថៃ បានដួលរលំទាំងស្រុង។ បើតាម AFP តំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ រីឯនៅវៀតណាម រួមមានទាំងនៅរដ្ឋធានីហាណូយ ភាគខាងជើង និងទីក្រុងហូជីមិញ នៅភាគខាងត្បូង ប្រជាជនក៏បានទទួលរងភាពញ័ររង្គើផងដែរ

    March 28, 2025
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រជាជនថៃនៅក្នុងទីក្រុង Chiang Mai បានឱ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅ ស្របពេលដែលអគារនានា បានរងការញ័ររញ្ជួយ។ បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ ភ្លាមៗមិនទាន់មានសេក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ ដែលបង្កឡើងពីរញ្ជួយដីខាងលើនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 28, 2025
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង ស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះ ដោយរឹបអូសបានសាច់សត្វព្រៃខុសច្បាប់មួយចំនួន ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខាងលើនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ក្រោយការចុះឆែកឆេរសមត្ថកិច្ច បានដកហូតសាច់ឈ្លូស ១០គីឡូ, សាច់ប្រើស ១៨គីឡូ, សាច់ជ្រូកព្រៃ ២៣គីឡូ, ចាបស្រូវ ១០០ក្បាល, ស្នែងឈ្លូស, កន្ទុយក្រងោក និងទទារស់។ ចំណែកឯជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបញ្ជូនមកសាកសួរតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 28, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួននឹងផ្តល់ថវិកាចំនួន ៧៣លានដុល្លារ ក្នុងកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី សម្រាប់ជនភៀសខ្លួនរ៉ូហ៉ិងយ៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ ២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce គូសបញ្ជាក់ថា «ជំនួយផ្នែកស្បៀងអាហារ និងអាហារូបត្ថម្ភ តាមរយៈ WFP នឹងផ្តល់ជាស្បៀងអាហារ និងអាហារូបត្ថម្ភចាំបាច់សម្រាប់មនុស្សជាងមួយលាននាក់។ វាមានសារៈសំខាន់ ដែលដៃគូអន្តរជាតិរបស់យើងត្រូវចូលរួម ក្នុងការងារសង្គ្រោះអាយុជីវិតមនុស្ស»។ គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន

    March 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿង​ឥស្សរិយយសចំនួន៣ ជូន​ឯកឧត្តម​ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន ​សាន ​ជាកិច្ចបច្ចាមរណៈ។ នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបានបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសទាំង៣ មានដូចជា៖ ទី១៖ មុនីសារាភណ័្ឌ​ថ្នាក់ មហាសេរីវឌ្ឍន៏ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏ទី៣៖ សម្ដេច​ព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថ​មុនីវង្ស​កុសុម:នារីរត្ន័​ថ្នាក់ មហាសេរីវឌ្ឍន៏៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    March 28, 2025