Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបកស្រាយ និងពន្យល់លម្អិតពីស្ថានគុណភាពខ្យល់នៅក្នុងកម្ពុជា ថាការប្រែប្រួលគុណស្ថានខ្យល់ប៉ុន្មានថ្ងៃនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភដល់សុខភាពមនុស្សដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយតាមវេបសាយ បរទេស ដែលបានផ្សាភ្ជាប់ជាមួយនឹងស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅកម្ពុជា គឺមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ដូច្នេះ ក្នុងន័យនេះការប្រែប្រួលគុណភាពខ្យល់ គឺមានកម្ពុជា នៅក្នុងរដូវប្រាំង ដែលធ្វើឱ្យមានការចេះព្រៃ […] តែសម្រាប់ការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា បានធូរស្បើយ ក្នុយរយៈពេល១ខែមកនេះ នៅកម្ពុជា មិនទាន់មានកំហាប់ភាគល្អិតនិចល លើសពីស្តង់ដារជាតិនោះទេ»។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា

    March 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)​៖ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង ទៅមណ្ឌលអប់រំកែប្រែទី១ (ម១)។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន បានសម្រេចបង្គាប់៖ ១៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ គឹម រដ្ឋា ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៨ (អាយុ៣៧ឆ្នាំ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់២៖ ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី

    March 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» នឹងមានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មី។ ក្នុងន័យនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំភ្លេចទៅលេងកម្សាន្ដឲ្យបានច្រើនកុះករ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 27, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងនៅថ្ងៃពុធថា រុស្ស៊ីបានវាយប្រហារទៅលើទីតាំងថាមពលអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៨ កន្លែង ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា នៅ​ពេល​ដែល​ទីក្រុង​ម៉ូស្គូ​ព្រមព្រៀងផ្អាក​ការ​វាយ​ប្រហារ​បែប​នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Ihor Zhovkva បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា ការវាយប្រហារទាំងនេះបានកើតឡើងផ្ទុយពីការប្រកាសរបស់រុស្ស៊ី។ នាឳកាសនោះ លោកក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ដែលបានលើកឡើងថា មានលក្ខខណ្ឌមួយចំនួនត្រូវបំពេញ មុនពេលកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិកអាចចូលជាធរមាន។ លោក Zhovkva បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានលក្ខខណ្ឌណាមួយត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកទេ នៅពេលដែលពួកគេបានព្រមព្រៀង លើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយរុស្ស៊ី ក្នុងអំឡុងពេលកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ច្រានចោលការផ្សាយតាមបណ្តាញសង្គម និងថា មិនទាន់មានការស្រាវជ្រាវណាបង្ហាញថា ប្រម៉ាត់ទាកាប៉ាស្រស់ អាចព្យាបាល និងជំនួយសុខភាព សម្រាប់អ្នកដែលកាត់ប្រម៉ាត់នោះឡើយ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីបំភ្លឺព័ត៌មាន បានសរសេរថា «ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង(Caption)ថា៖ ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ផ្លិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា

    March 27, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ ក្មេងទំនើងទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនិងករណីកាន់ដាវអុកឡុក នៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិត្រោកឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ វេលាម៉ោង២៣៖២០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ អេង នាង ភេទស្រី អាយុ៧៣ឆ្នាំមានទីលំនៅភូមិត្រោក ឃុំតាសួសថា មានក្មេងទំនើងចំនួន០២នាក់៖ ទី១៖ ឈ្មោះ អ៊ិន ធិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ។ទី២៖ ឈ្មោះ ពុត

    March 27, 2025
  • ព័ត៌មានជាតិ

    (កំពងចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម ណែនាំដល់អភិបាលស្រុកកងមាស រៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ដ្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងទៀត។ នេះបើតាមលិខត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ការបញ្ចប់មុខតំណែងនេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង តាមបណ្ដាញសង្គមថា លោក ហែម គឹមសាធ បានយកប្រាក់៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ បន្ថែមពីនោះទៀត លោកអភិបាលខេត្ដ

    March 27, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដាក់បន្ថែមក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ទៀតរបស់ Inspur Group ដែលជាក្រុមហ៊ុនផ្តល់សេវា cloud computing ឈានមុខគេ និងជាអ្នកផ្តល់សេវាទិន្នន័យដ៏ធំរបស់ចិន ព្រមទាំងក្រុមហ៊ុនចិនជាច្រើនទៀត ទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥។ ក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយថា បុត្រសម្ព័ន្ធរបស់ Inspur ត្រូវបានក្នុងចុះបញ្ជីខ្មៅ ទាក់ទងនឹងការរួមចំណែកអភិវឌ្ឍកុំព្យូទ័រទំនើបៗឱ្យយោធាចិន។ ក្នុងនោះ ៥ក្រុមហ៊ុន មានមូលដ្ឋាននៅចិន និងមួយទៀតនៅតៃវ៉ាន់។ ក្រុមហ៊ុន និងវិទ្យាស្ថានប្រហែល ៨០ផ្សេងទៀត

    March 26, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ភ្លើងឆេះព្រៃបានបន្តផ្តាច់ជីវិតមនុស្ស កើនដល់២៤នាក់ ហើយបានព្រមានថា តួលេខអ្នកស្លាប់ អាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលការឆាបឆេះរាលដាល នៅតែមិនទាន់អាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។ មន្រ្តីមួយរូបនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូង បានប្រាប់ AFP នារសៀលថ្ងៃពុធនេះថា ឥឡូវមនុស្សកើនដល់២៤នាក់ ត្រូវបញ្ជាក់ថាបានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ ហើយ២៦នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ១២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មន្រ្តីរូបនោះបន្ថែមថា ទាំងនេះគ្រាន់ជាតួលេខបឋមប៉ុណ្ណោះ ពោលគឺវាអាចនឹងបន្តកើនឡើងទៀត។ គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ ឧទ្ធម្ភាគចក្រ១គ្រឿង ក៏បានធ្លាក់ផងដែរ អំឡុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ

    March 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការឈប់ទទួលស្គាល់សាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត ដែលមានទីតាំងស្ថិត នៅដីឡូតិ៍លេខ៤៧ ភូមិសុវណ្ណសាគរ ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត។ នេះបើយោងតាមសេចក្ដីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ៕ ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ ក្រសួងអប់រំ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 26, 2025