Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សូមកុំពិបាកចិត្តនឹងរឿងគេចោទប្រកាន់យើង ហើយដើម្បីផ្ចាញ់អ្នកចោទយើង ត្រូវប្រឹងធ្វើរឿងដែលគេចោទនោះឲ្យជោគជ័យ។ ស្របពេលជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានបន្តថា បើមានអ្នកចោទរាជរដ្ឋាភិបាលថា មិនយកចិត្តទុកដាក់លើកិច្ចការបូរណភាពទឹកដី គឺរាជរដ្ឋាភិបាល ត្រូវប្រឹងដាក់ចេញកម្មវិធីនានា ក្នុងកិច្ចការពារបូរណភាពទឹកដីដូចគ្នាដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥។ នាឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា

    March 26, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ អ្នកឆ្លើយតបភាគច្រើនលើសលប់ នៅក្នុងនីតិវិធីទទួលមតិសាធារណៈ បានគាំទ្រផែនការរបស់ប្រទេសថៃ ក្នុងការធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់ ដោយរដ្ឋាភិបាលថៃបង្ហាញថា ខ្លួនបើកចំហក្នុងការរួមបញ្ចូលមតិយោបល់ ដែលស្នើឱ្យមានការបន្ធូរបន្ថយរបាំង ដែលរារាំងប្រជាពលរដ្ឋក្នុងស្រុកចូលភ្នាល់នៅកាស៊ីណូ។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ថា ប្រហែល ៨០% នៃអ្នកឆ្លើយតបបានយល់ស្របជាមួយនឹងខ្លឹមសាររួម នៃសេចក្តីព្រាងច្បាប់ ដែលដាក់ឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់នេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបើកដំណើរការកាស៊ីណូ នៅខាងក្នុងកន្លែងកម្សាន្តធំៗ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយរដ្ឋាភិបាលថៃបានឱ្យដឹងថា មនុស្សជាង ៧ពាន់នាក់នាក់ បានបញ្ជូនមតិយោបល់ និងអនុសាសន៍របស់ពួកគេ នៅក្នុងអំឡុងពេលទទួលមតិយោបល់ជាសាធារណៈ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១៤ ខែមីនាដោយក្រសួងហិរញ្ញវត្ថុថៃ។ ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានបំណងអនុម័តច្បាប់ ស្តីពីកាស៊ីណូដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ដើម្បីទាក់ទាញការវិនិយោគ

    March 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនសង្ស័យចំនួន២០នាក់ ជាក្រុមក្មេងទំនើងបង្កហិង្សា និងធ្វើសកម្មភាពលួច-ឆក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញតាមបណ្ដាខណ្ឌនានា ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ។ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានយកជនសង្ស័យទាំង២០នាក់ខាងលេីនេះ បង្ហាញមុខជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីធ្វេីការបង្ក្រាបបាន។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជរបស់លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយសមត្ថកិច្ចនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវតាមបង្ក្រាប បទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃមកនេះ ជាលទ្ធផលបង្ក្រាបបាន១០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់ ក្នុងនោះពាក់ព័ន្ធនឹងករណីឆក់, ករណីលួច

    March 26, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្នេហ៍មិនឈ្នះស្និទ្ធនោះទេ ដូចនេះកុំរវល់ដេកឈឺចិត្តនឹងគេ គេថារឿងអ្វីយើងប្រឹងធ្វើរឿងនោះ ​ឱ្យចេញជាលទ្ធផលផលជាក់ស្តែង ​ឱ្យពលរដ្ឋបានឃើញ និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើជាក់ស្តែង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការដឹកនាំប្រទេសជៀសមិនផុតពីការរិះគន់ទេនោះទេ គ្មានពីណាដែលគ្រប់គ្នាល្អឥតខ្ចោះ នឹងមានការគោរពស្រលាញ់នោះទេ ទស្សនៈវាខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការធ្វើពិតប្រាកដ ទោះមានអ្នកថាអីក៏ថាចុះ តែអ្វីដែលយើងធ្វើ

    March 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

    March 26, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមីនា

    March 26, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធ ទី២៦ ខែមីនា​ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល ហើយដែលនេះក៏បាន បង្ហាញដែរពីស្ថិរភាពនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកស្រី Paetongtarn បានទទួលជ័យជម្នះដោយឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តស្នើឡើងដោយគណបក្សប្រឆាំង ជាមួយសំឡេងគាំទ្រពីសមាជិករដ្ឋសភា ៣១៩ ក្នុងចំណោម ៤៨៨រូប ដែលមានវត្តមានក្នុងពេលបោះឆ្នោត។ គណបក្សប្រឆាំងបានអំពាវនាវឱ្យមានការបោះឆ្នោតដកសេចក្ដទុកចិត្តនេះឡើង ដោយចោទប្រកាន់លោកស្រី Paetongtarn ថាខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេសបង់ពន្ធ គ្មានសមត្ថភាព ហើយធ្វើតាមការបង្គាប់បញ្ជាពីឪពុក គឺលោក Thaksin Shinawatra។ ប៉ុន្តែ លោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ

    March 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញគំរូពាក្យបណ្តឹងចំនួនពីរ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស នៅក្នុងករណីចាញ់បោកជនខិលខុចលើបណ្តាញសង្គមអនឡាញ ដែលកម្មង់ទិញឥវ៉ាន់ ប៉ុន្តែមិនទទួលបានឥវ៉ាន់ តាមការបញ្ជាទិញ។ នាយកដ្ឋាននគរបាលទេសចរណ៍ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋបានជួបករណីចាញ់បោកជនខិលខូចតាមអនឡាញនេះ សូម Print ពាក្យបណ្តឹងនេះដើម្បីបំពេញ រួចដាក់គ្រុបរបស់នាយកដ្ឋាន។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលទេសចរណ៍ ក៏ជូនដំណឹងឲ្យបងប្អូន អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាននៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ។ បើតាមលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ក្រោយព័ត៌មាននៃការចាប់ខ្លួនជនបោកប្រាស់ម្នាក់ដែលបង្កើត Page Facebook ក្លែងក្លាយ ហើយឲ្យគេកម្មង់ទំនិញបង់លុយរួច តែមិនផ្ញើទំនិញឲ្យគេវិញនោះ ស្រាប់តែមានជនរងគ្រោះជាច្រើននាក់

    March 26, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនឡើងដល់ ១៦នាក់ហើយ ខណៈភ្លើងឆេះព្រៃបន្តឆេះរាលដាលនៅទូទាំងតំបន់ ភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លើងឆេះព្រៃបានឆេះរាលដាលគួរឱ្យព្រួយបារម្ភនៅទូទាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេ រីឯអាជ្ញាធរបានផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារដែលស្ថិតនៅក្បែរទីតាំងមានភ្លើងឆេះព្រៃទៅកាន់ពន្ធនាគារផ្សេងជាបណ្ដោះអាសន្ន។ គិតត្រឹមថ្ងៃពុធ ទី២៦ ខែមីនា មនុស្ស ១២នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងតំបន់ Uiseong និង ៤នាក់ផ្សេងទៀតបានស្លាប់ដោយសារភ្លើងឆេះព្រៃនៅក្នុងតំបន់ Sancheong។ នៅឯតំបន់ Uiseong ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងគ្រប់គ្រងបានត្រឹមតែ ៦០ភាគរយប៉ុណ្ណោះនៃភ្លើងឆេះព្រៃ ស្របពេលខ្យល់បក់ខ្លាំងកំពុងបង្កឧបសគ្គដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះ ព្រៃ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីស្ដីទី លោក Han Duck-soo

    March 26, 2025
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បង្រ្កាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៤នាក់ដើម្បីទៅសួរនាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នេះ នៅក្នុងទីតាំងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិអូរពោ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះ គឺត្រូវបានអ្នកជំនាញធ្វើអាជីវកម្មរ៉ែមាស បែបអាណាធិបតេយ្យ ប្រមូលទិញអាចម៌ដីរ៉ែ ពីរណ្តៅដីនៅចំណុចត្រពាំងក្របី ស្រុកសំបូរ ទៅលក់ទៅឲ្យថៅកែជនជាតិចិនដើម្បីយកទៅ ចម្រាញ់ យកមាសដោយប្រើសារធាតុគីមី នៅក្នុងទីតាំងចំកាស្វាយចន្ទីខាងលើ។ ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅចំណុចទីតាំងខាងលើ ពួកគេបានប្រើប្រាស់អាងទឹកគីមី ដើម្បីចម្រាញ់យកមាស ហើយទីតាំងនោះគឺត្រូវបានព័ទ្ធរបងហ៊ុំជិត និងដាក់ប៉ារ៉ាស់បិទផ្លូវមិនឲ្យមានអ្នកចេញចូលសេរីនោះឡើយ។ ក្រោយពីមានសេចក្តីរាយការណ៍, មន្ត្រីជំនាញមន្ទីររ៉ែ បានសហការជាមួយសមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ

    March 25, 2025