Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពីការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូងរង់របស់ជាតិខ្មែរ។ ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា យោងតាមច្បាប់ស្ដីពីប្រព័ន្ធទឹកកង្វក់ មាត្រា១០៤ បានចែងថា៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតដូចមានចែងក្នុងមាត្រា៤៤នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ទៅ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល។ មាត្រា៤៤. ការជីកកប់ ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ នៅត្រង់ចំនុចណាមួយត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងត្រូវបំពេញលក្ខខណ្ឌខាងក្រោម៖ * ចៀសវាងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធលូ ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត*

    March 25, 2025
  • ព័ត៌មានជាតិ

    (តូក្យូ)៖ បុរសជប៉ុនម្នាក់ ដែលត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម និងជាបុគ្គលដែលបានជាប់ទោសប្រហារជីវិត អស់រយៈពេលយូរបំផុតនៅលើពិភពលោក ត្រូវបានអាជ្ញាធរជប៉ុនសម្រេចផ្តល់ប្រាក់សំណង ចំនួន១.៤លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ តុលាការជប៉ុននៅទីក្រុង Shizuoka បានសម្រេចថា លោក Iwao Hakamada នឹងត្រូវទទួលបានថវិកាសរុប២១៧ ៣៦២ ៥០០យេន (១.៤លានដុល្លារអាមេរិក) ដើម្បីជាការសងជំងឺចិត្ត។ កាលពីខែកញ្ញា ឆ្នាំ២០២៤ តុលាការដដែល បានចេញសេចក្តីសម្រេចថា លោក Hakamada មិនមានទោសកំហុសឡើយ ក្នុងការជំនុំជម្រះក្តីសាជាថ្មី ក្រោយរកឃើញថា ភស្តុតាងប្រឆាំងនឹងរូបលោក តាមពិតត្រូវបានក្លែងបន្លំ។ លោក Hakamada ដែលឥឡូវមានអាយុ៨៩ឆ្នាំទៅហើយ

    March 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា ខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យChulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។ តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥

    March 25, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា ខណៈវិធានការនេះអាចនឹងប៉ះពាល់លើចិននិងឥណ្ឌាជាដើម ក្នុងចំណោមប្រទេសដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមបទបញ្ជាមួយរបស់លោក ត្រាំ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ ការឡើងពន្ធខាងលើគឺក្នុងអត្រា២៥ភាគរយ ហើយមានគៅលដៅលើប្រទេសទាំងឡាយ ដែលទិញប្រេងនិងឧស្ម័នដោយផ្ទាល់ឬមួយដោយប្រយោល ពីប្រទេសវ៉េណេស៊ុយអេឡា។ បើលឿនបំផុត វិធានការនេះអាចនឹងចូលជាធរមានតែម្តង នៅថ្ងៃទី២ ខែមេសា ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាមេរិក ក្រោមការពិគ្រោះយោបល់​ជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត មានសិទ្ធិកំណត់ថា តើវិធានការដំឡើងពន្ធថ្មីនេះ នឹងដាក់ចេញដែរឬក៏អត់។ គួរបញ្ជាក់ថា ការដំឡើងពន្ធថ្មីខាងលើ អាចប៉ះពាល់ដល់ចិននិងឥណ្ឌា

    March 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កំពង់ផែស្វយ័តភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខជនឈរឈ្មោះជា អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន សម្រាប់អាណត្តិទី៩ នៃក្រុមប្រឹក្សាភិបាលកំពង់ផែស្វ័យតភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៥នេះ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 25, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronic បានជូនដំណឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា អនុប្រធាន និងជានាយកប្រតិបត្តិ (co-CEO) លោក Han Jong-hee បានទទួលមរណភាពហើយក្នុងអាយុ ៦៣ឆ្នាំ ដោយសារគាំងបេះដូង។ លោក Han គឺជាតួអង្គសំខាន់នៅក្នុងក្រុមហ៊ុន Samsung ដោយមើលការខុសត្រូវផ្នែកគ្រឿងអេឡិចត្រូនិក និងឧបករណ៍ចល័ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយថា លោក Han បានទទួលមរណៈភាពនៅមន្ទីពេទ្យនៅថ្ងៃអង្គារនេះ ខណៈកំពុងសម្រាកព្យាបាលដោយសារជំងឺគាំងបេះដូង។​ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អ្នកស្នងតំណែងនៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។

    March 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ដែលជាចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេ នៅប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» មុនចូលឆ្នាំខ្មែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។ នេះបើយោងតាមការឲ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥

    March 25, 2025
  • ព័ត៌មានជាតិ

    (ហ្សឺណែវ)៖ ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមាននៅថ្ងៃចន្ទនេះថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មីប្រមាណ ២.០០០ ករណីក្នុងមួយថ្ងៃនៅទូទាំងពិភពលោក និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។ ការព្រមាននេះធ្វើឡើងដោយសារការព្រួយបារម្ភថា ប្រសិនបើមូលនិធិដែលបានផ្អាកមិនត្រូវបានស្តារឡើងវិញ ឬជំនួសដោយប្រភពផ្សេងទេ នោះវានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ជាសកល។ នាយកប្រតិបត្តិ UNAIDS លោកស្រី Winnie Byanyima បានថ្លែងថា «ការដកហូតមូលនិធិភ្លាមៗរបស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងបិទគ្លីនិកជាច្រើន និងបញ្ឈប់បុគ្គលិកសុខាភិបាលរាប់ពាន់នាក់… ទាំងអស់នេះមានន័យថា យើងអាចនឹងឃើញការឆ្លងថ្មីចំនួន ២.០០០ ករណីជារៀងរាល់ថ្ងៃ»។ លោកស្រីក៏បានព្រមានផងដែរថា ប្រសិនបើមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ

    March 25, 2025
  • ព័ត៌មានជាតិ

    (Reuters)៖ ភ្លើងឆេះព្រៃដ៏កំណាចបានបន្តឆេះរាលដាលទៅកាន់ទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ខណៈអាជ្ញាធរបានកំណត់តំបន់ចំនួន៣បន្ថែមទៀត ជាតំបន់ រងគ្រោះមហន្តរាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមអាជ្ញាធរកូរ៉េខាងត្បូង មនុស្សយ៉ាងហោច៤នាក់បានស្លាប់ និងមនុស្សរាប់រយនាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ទៅរកកន្លែងមានសុវត្ថិភាព ចាប់តាំងពីមានភ្លើងឆេះព្រៃនៅតាមទីតាំងជាច្រើន កន្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ កសិករម្នាក់ឈ្មោះ Kim Byung-wook មានអាយុ៦៤ឆ្នាំ រស់នៅក្នុងតំបន់ Sancheong ស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថាផ្ទះដែលលោក បានរស់នៅអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃ។ គួរបញ្ជាក់ថា Sancheong គឺជាតំបន់មួយដែលត្រូវបានចាត់ទុករួចហើយជាតំបន់រងគ្រោះមហន្តរាយ ហើយការចាត់ទុកនេះនឹងតម្រូវឱ្យមានការបញ្ចេញមូលនិធិបន្ថែម និងវិធានការផ្សេងទៀត។ ប្រធានាធិបតីស្ដីទី លោក Han Duck-soo

    March 25, 2025