Liny Chan
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថាអ្នកសារព័ត៌មានម្នាក់មកពីទស្សនាវដ្ដី Atlantic ត្រូវបានអញ្ជើញដោយចៃដន្យឱ្យចូលរួមក្នុងគ្រុបឆាតមួយ ដែលក្នុងនោះមានទាំង រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance ព្រមទាំងមន្ត្រីសន្តិសុខអាមេរិកកំពូលៗផ្សេងទៀត ដែលបានពិភាក្សាគ្នាអំពីផែនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីនៅក្នុង ប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា។ ប៉ុន្តែផែនការនេះបានបែកធ្លាយ ហើយនិពន្ធនាយករបស់ទស្សនាវដ្ដី Atlantic លោក Jeffrey Goldberg បានដឹងជាមុន២ម៉ោង មុននឹងការវាយប្រហារដំបូងចាប់ផ្ដើម។

    March 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថា អ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?៕

    March 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។ ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។ លោកបានអះអាងថា ជនល្មើសរូបនេះបង្កើត

    March 25, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីប្រទេសតួកគី និងកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយ សម្ពាធផ្គត់ផ្គង់ដោយសារជំងឺគ្រុនផ្តាសាយបក្សី ដែលបានជំរុញឱ្យតម្លៃកើនឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ អ្នកស្រី Brooke Rollins រដ្ឋមន្ត្រីក្រសួងកសិករម្មអាមេរិក ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ការនាំចូលស៊ុតពីប្រទេសតួកកីនិងកូរ៉េខាងត្បូងបានចាប់ផ្តើមរួចហើយ ហើយសេតវិមានក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត អំពីការនាំចូលស៊ុតរបស់ពួកគេជាបណ្តោះអាសន្នផងដែរ។ អ្នកស្រីបានបន្ថែមថា៖ «យើងកំពុងនិយាយអំពី [ការនាំចូល] ស៊ុតរាប់រយលានសម្រាប់រយៈពេលខ្លី»។ តម្លៃស៊ុតបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការផ្ទុះជំងឺផ្តាសាយបក្សីជាច្រើន នៅក្នុងសហរដ្ឋអាមេរិក ដែលបង្ខំឱ្យកសិករសម្លាប់សត្វស្លាប យ៉ាងហោចណាស់ ៣០លានក្បាល និងមានការរឹតបន្តឹងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់។ តម្លៃស៊ុតបានក្លាយជាចំណុចផ្តោតមួយ សម្រាប់លោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ខណៈដែលលោកបានព្យាយាមកេងយកចំណេញ

    March 24, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍ថៃ (TTPA) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានរៀបចំក្រុមទេសចរម៉ូតូធំចំនួន២៦នាក់ ធ្វើដំណើរមកទស្សនាព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទ អង្គរវត្ត នាឱកាសនោះក្រុមម៉ូតូធំ ដែលជាអ្នកទេសចរមកពីប្រទេសថៃ បានបង្ហាញអារម្មណ៍រីករាយ និងស្ងោចសរសើរចំពោះ​ភាពអស្ចារ្យ ​នៃសំណង់ស្ថាបត្យកម្មខ្មែរ ដែលព្រះអាទិត្យរះចំ​កំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត បានទាក់ទាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់ ឱ្យមកទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ដ៏អច្ឆរិយៈមួយនេះ។ សមរាត្រី នៅអង្គរវត្ត កើតឡើង២ដង ក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣។ មនុស្សម្នាគ្រប់រូបបានកោតសរសើរ និងស្រែកហូរកញ្ជៀវ

    March 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ Facebook Page លក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទបោកប្រាស់អ្នកដទៃ ក្រោមរូបភាពឲ្យអតិថិជនផ្ញើលុយមកមុន រួចគេផ្ដាច់ការទំនាក់ទំនងតែម្ដង ដោយ Block អ្នកទិញចោលតែម្ដង។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយស្ដាត់ចាស់ម្ដុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ជននេះប្រើប្រាស់ Facebook Page ឈ្មោះ «Modern Phone Shop»។

    March 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថមស្ថានីយបូមទឹកបឹងទំពន់ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់១.៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះដល់ដំណាក់កាល សង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ទទឹងផ្លូវលេខ៣៧១ ចំណុចមុខ ស្ថានីយបូមទឹកបឹងទំពន់។ ដើម្បីឲ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់ផ្លូវលេខ៣៧១ ចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

    March 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៨០,២០០នាក់ ទៅទស្សនាកម្សាន្ដនៅទឹកដីអង្គរ នៃខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានអះអាងថា ចំនួនភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ដនោះ រួមមាន ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ប្រមាណ៧១,០០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ៩,២០០នាក់។ សូមជម្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal

    March 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់១.៥ម៉ែត្រ ចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះ ដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។ ដើម្បីឲ្យដំណើរការគម្រោងនេះ បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយបូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

    March 24, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា នៅថ្ងៃចន្ទ ទី២៤ ខែមីនា ដោយគណបក្សប្រឆាំងនឹងសួរចម្លើយលោកស្រី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អដូចការរំពឹងទុក និងការចោទប្រកាន់ថារដ្ឋាភិបាលរបស់លោកស្រីស្ថិតនៅក្រោមឥទ្ធិពលឪពុករបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ បើទោះជាមិនទទួលបានអត្រាគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិក៏ពិតមែន តែលោកស្រី Paetongtarn បានចូលរួមក្នុងការជជែកដេញដោលជាមួយជំហរដ៏រឹងមាំ ដោយមិនមានសញ្ញាចលាចលណាមួយនៅក្នុង រដ្ឋាភិបាលចម្រុះរបស់លោកស្រីដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានោះឡើយ។ ដូច្នេះវាមិនទំនងនោះទេដែលញត្តិដកសេចក្ដីទុកចិត្តរបស់លោកស្រីអាចនឹងត្រូវបានអនុម័ត នៅក្នុងការបោះឆ្នោតមួយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ។ គណបក្សប្រជាជន (People’s Party) ដែលជាបក្សប្រឆាំងក្នុងប្រទេសថៃ បានចោទប្រកាន់ថាលោកស្រី Paetongtarn កំពុងអនុវត្តតាមបទបញ្ជាពីឪពុករបស់លោកស្រី គឺលោក Thaksin Shinawatra។ ប៉ុន្តែ

    March 24, 2025