- Liny Chan
- ព័ត៌មានជាតិ
(យូអិន)៖ សហរដ្ឋអាមេរិក កំពុងព្យាយាមទទូចឱ្យប្រទេសនានា ជាសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ផ្តល់ការគាំទ្រដល់សេចក្តីសម្រេចដែលខ្លួនស្នើឡើង សម្រាប់ឱកាសខួប៣ឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នាថ្ងៃចន្ទនេះ ហើយជំទាស់រាល់ការចង់កែសម្រួលណាមួយ ព្រមទាំងបោះឆ្នោតប្រឆាំង សេចក្តីសម្រេចដាច់ដោយឡែកមួយទៀត ដែលព្រាងឡើងដោយអ៊ុយក្រែន និងក្រុមប្រទេសអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងកំណត់ទូតដែលផ្ញើចេញ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ សហរដ្ឋអាមេរិក បានពិពណ៌នាថា សេចក្តីសម្រេចដែលខ្លួនព្រាងឡើង គឺជាសេចក្តីសម្រេចសម្លឹងឆ្ពោះទៅកាន់អនាគត ដែលផ្តោតលើគំនិតយ៉ាងសាមញ្ញមួយ គឺបិទបញ្ចប់សង្រ្គាម។ កំណត់ទូតដដែល បានបន្តថា តាមរយៈសេចក្តីសម្រេចនេះ បណ្តារដ្ឋជាសមាជិក អាចបង្កើតកម្លាំងចលករពិតប្រាកដ ដើម្បីឆ្ពោះទៅរកសន្តិសុខនិងសន្តិភាពអន្តរជាតិ
February 24, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការរបស់គណៈបញ្ជាការ បានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងខាងលើរយៈពេលជាង៣ខែកន្លងមក។ ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការចង្អុលដឹកនាំដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ ជនបរទេសទាំងនោះ
February 24, 2025 - ព័ត៌មានជាតិ
(វ៉ាទីកង់)៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ បុរីវ៉ាទីកង់បានឱ្យដឹងថា សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស ដែលកំពុងព្រះប្រឈួនជំងឺស្មុគស្មាញពាក់ព័ន្ធផ្លូវដង្ហើម បន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ២ថ្ងៃជាប់គ្នា ខណៈទ្រង់បានស្ថិតនៅមន្ទីរពេទ្យរហូតមក តាំងតែពីពាក់កណ្តាលខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលមានព្រះជន្ម៨៨ព្រះវស្សាហើយនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Gemelli ក្នុងទីក្រុងរ៉ូម និងបន្តស្ថិតនៅទីនោះ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ហើយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បុរីវ៉ាទីកង់បានពិពណ៌នាស្ថានភាពរបស់ទ្រង់ ថាមានសភាពធ្ងន់ធ្ងរជាលើកដំបូង។ ចំពោះមុខដំណឹងសម្តេចប៉ាបទ្រង់ព្រះប្រឈួន ជាច្រើនថ្ងៃបែបនេះ គ្រឹស្តសាសនិកជាច្រើន បាននាំគ្នាយកផ្កានិងសារជូនពរ ទៅដាក់នៅខាងក្រៅ មន្ទីរពេទ្យ Gemelli
February 24, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនចិន Alibaba បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ ៣៨០ពាន់លានយន់ (ប្រហែល ៥២.៤៤ពាន់លានដុល្លារ) នៅក្នុង cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត្ត AI របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ការវិនិយោគដ៏សំខាន់នេះ បញ្ជាក់ពីមហិច្ឆតារបស់ Alibaba ក្នុងការឈានមុខគេក្នុងកំណើនដែលជំរុញដោយ AI និងពង្រឹងជំហររបស់ខ្លួនជាអ្នកផ្តល់សេវា cloud ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រកាសនេះ ត្រូវបានគេឱ្យដឹងថាក្រុមហ៊ុនអេឡិចត្រូនិចយក្សចិន ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុនដែលបង្ហាញពីការកើនឡើងប្រមាណ ៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ ២៨០.១៥
February 24, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនមានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោករដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចម្ងាយឡើងភ្នំជាង៣គីឡូ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។ លោកបណ្ឌិត អ៊ាង
February 24, 2025 - ព័ត៌មានជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកសុខចិត្តបោះបង់តំណែង ប្រសិនបើការចាកចេញនេះ នាំមកនូវសន្តិភាពសម្រាប់អ៊ុយក្រែន ឬអាចដោះដូរនឹងការចូលជាសមាជិកអង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ នៅពេលត្រូវបានសួរថា តើលោកមានការត្រៀមខ្លួនចាកចេញពីតំណែងទេ ប្រសិនបើវានឹងនាំមកនូវការធានាសន្តិភាព? លោក ហ្សេលេនស្គី បញ្ជាក់ថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ប្រសិនបើ ដើម្បីសន្តិភាពអ៊ុយក្រែន ប្រសិនបើអ្នកពិតជាត្រូវការឱ្យខ្ញុំចាកចេញពីមុខតំណែងរបស់ខ្ញុំ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «ខ្ញុំអាចប្តូរយកសមាជិកភាពណាតូបាន បើមានលក្ខខណ្ឌបែបនោះ ហើយនឹងចាកចេញភ្លាមៗ»។ គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី
February 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយអញ្ជើញ ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក និង ក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ។ សេចចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានខ្លឹមសារថា សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ
February 24, 2025 - ព័ត៌មានអន្តរជាតិ
(បែរឡាំង)៖ លទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានបង្ហាញថា មេដឹកនាំអភិរក្សនិយម លោក Friedrich Merz នឹងក្លាយជាអធិការបតីបន្ទាប់របស់ប្រទេសអាល្លឺម៉ង់ ខណៈដែលគណបក្សក្នុងក្រុមចម្រុះ AfD របស់លោក Olaf Scholz តាមពីក្រោយក្នុងលំដាប់លេខទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ តាមលទ្ធផលបណ្តោះអាសន្នពីមណ្ឌលបោះឆ្នោតទាំង ២៩៩ គណបក្សអភិរក្សនិយម ទទួលបានសំលេងគាំទ្រ ២៨.៦ភាគរយ តាមពីក្រោយដោយ AfD ក្នុងសំលេងគាំទ្រ ២០.៨ភាគរយ។ ចំនួនអ្នកទៅបោះឆ្នោតនៅអាល្លឺម៉ង់មាន ៨៣ភាគរយ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ ១៩៩០។
February 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
February 24, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យនេះ បានអះអាងថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូន ក្នុងទ្រង់ទ្រាយដ៏ធំបំផុតមួយ មកលើអ៊ុយក្រែនពេញមួយយប់កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គម X លោក Zelenskiy បានថ្កោលទោសទង្វើនេះថាជា «ភេរវកម្មពីលើអាកាស» និងបានអំពាវនាវឱ្យមានឯកភាពក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ លោកបានបន្ថែមថា «ជារៀងរាល់ថ្ងៃ ប្រជាជនរបស់យើងប្រឆាំងនឹងភេរវកម្មនៅលើអាកាស»។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់ថា ចំនួនយន្តហោះដ្រូនដែលត្រូវបានរុស្ស៊ីបើកការវាយប្រហារលើកនេះ មានចំនួនរហូតដល់ ២៦៧ គ្រឿង ដែលជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីមានការប្រើប្រាស់ដ្រូនអ៊ីរ៉ង់មក ដោយធ្វើឡើងនៅមុនខួបលើកទីបី នៃសង្គ្រាមទ្រង់ទ្រាយធំ។ ទន្ទឹមគ្នានេះ កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣៨ គ្រឿង
February 24, 2025









