- Liny Chan
- ព័ត៌មានជាតិ
(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា អនុប្រធានាធិបតីចិនលោក Han Zheng នៅថ្ងៃអាទិត្យបានជួបជាមួយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk និងសមាជិកដទៃទៀតនៃសហគមន៍ធុរកិច្ចអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន (Washington D.C) មុនពេលពិធីចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក Han បានប្រាប់ Musk ថាលោក «ស្វាគមន៍ក្រុមហ៊ុន Tesla និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ដើម្បីចាប់យកឱកាស និងចែករំលែកនៅក្នុងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍របស់ប្រទេសចិន
January 20, 2025 - ព័ត៌មានជាតិ
ដោយទទួលបានការចាត់តាំងពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិស៊ីក្លូ) លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។ បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ លោកស្រីបន្ដថា ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជំនាញជួយពិនិត្យព្យាបាលជូនលោកតា ដោយយកចិត្តទុកដាក់ និងជូនពរលោកតាឆាប់បានជាសះស្បើយ។
January 20, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីចុងសប្ដាហ៍កន្លងទៅថាលោកប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមទីប្រឹក្សារបស់លោកថារូបលោកនឹង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅបន្ទាប់ពីស្បថចូលកាន់តំណែង។ Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនបានដឹងពីកិច្ចពិភាក្សាខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ លោក ត្រាំ កន្លងមកក៏ធ្លាប់បានបង្ហាញផងដែរពីបំណងចង់ធ្វើដំណើរ ទៅកាន់ប្រទេសចិន អំឡុង១០០ថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា (ម៉ោងនៅ វ៉ាស៊ីនតោន) ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អនុប្រធានាធិបតីចិន លោក Han Zheng នឹងត្រូវចូលរួមក្នុងពិធីរបស់លោក ត្រាំ
January 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ខេត្តសៀមរាប បានជាប់ក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ១៨ នៃគោលដៅទេសចរណ៍ពេញនិយមទាំង២៥ ក្នុងចំណោមទីក្រុងនៃទ្វីបអាស៉ី សម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រ Facbook របស់ក្រសួងទេសចរណ៍ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។ គេហទំព័រលំដាប់ពិភពលោកដដែលនេះ បានបង្ហាញទៀតថាខេត្តសៀមរាប ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ក្នុងចំណាត់ថ្នាក់លេខ១៨ ដែលជាចំណាត់ថ្នាក់មួយដ៏ល្អ ក្នុងចំណោមទីក្រុង ឬរាជធានីភ្នំពេញ ដែលត្រូវបានជ្រើសរើសចំនួន២៥ នៃតារាងគោលដៅទេសចរណ៍ដែលពេញនិយមនៅលើពិភពលោក។ សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុង Bali ប្រទេសឥណ្ឌូនេស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 20, 2025 - ព័ត៌មានអន្តរជាតិ
(សហរដ្ឋអាមេរិក)៖ កម្មវិធីដ៏ល្បីល្បាញរបស់ចិន TikTok បានកំពុងដំណើរការឡើងវិញនៅលើអ៉ិនធើណិតសម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បានសន្យាចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅពេលដែលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មានធំៗ CNN Reuters AP ចេញផ្សាយនៅមុននេះបន្តិច នាយប់រំលងអាធ្រាត្រចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ភ្លាមៗកម្មវិធី TikTok បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស្តារសេវាកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយថា លោកនឹងស្តារឡើងវិញ នៅពេលដែលគាត់ត្រលប់មកអំណាចវិញនៅថ្ងៃច័ន្ទ។ លោក ត្រាំ បាននិយាយថា លោកនឹងអនុញ្ញាតឲ្យមានការពន្យាពេលក្នុងបំរាមលើ TikTok។ សេចក្តីថ្លែងការណ៍របស់ TikTok
January 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងពីការបិទចរាចរណ៍បណ្តោះអាសន្ន នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអាន លើកទី២ «សំណេរអង្គរ» នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ សូមអានការប្រកាសរបស់ អាជ្ញាធរជាតិអប្សរា ខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តើលោកអ្នកកំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក! សូមបងប្អូន យុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23
January 17, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក មែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ក្នុងពេលជួបជាមួយក្រុមគ្រួសារនៃសព
January 17, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រភពទិន្នន័យថ្មីពីក្រុមហ៊ុនវិភាគ Similarweb បានឱ្យដឹងថា កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote ដែលស្គាល់នៅក្នុងប្រទេសចិនថា Xiaohongshu ឥឡូវនេះទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងនេះ គឺដោយសារតែអ្នកប្រើប្រាស់សម្រុកចាកចេញពី TikTok ចំពេលមានការភ័យខ្លាចនៃការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ យោងតាមក្រុមហ៊ុនវិភាគ Similarweb អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់កម្មវិធីភាសាចិន RedNote នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣.៤លាននាក់នៅទូទាំងឧបករណ៍ iOS និង Android និងកើនឡើងពីចំនួន ៧០ម៉ឺននាក់នៅថ្ងៃចន្ទ និង ៣០ម៉ឺននាក់កាលពីសប្តាហ៍មុន។ ការហូរចូល នៃអ្នកប្រើប្រាស់ត្រូវបានជំរុញដោយការហាមប្រាមរបស់សហរដ្ឋអាមេរិកនៅលើ TikTok
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រី ឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥
January 17, 2025









