- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទាំង ២៣រូប ឱ្យបង្ហាញខ្លួននៅកន្លែងថ្មី ក្រោយទទួលការតែងតាំង និងផ្ទេរភារកិច្ច។ នេះបើតាមលិខិតបង្គាប់ការដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចេញលិខិតបង្គាប់ការនេះក្រោយពីព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងទាំង២៣រូបនេះ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងឱ្យទៅបម្រើកន្លែងថ្មី។ ឧទាហរណ៍, លោក ទី សុវិនថាល់ ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ត្រូវបានទទួលការតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមតុលាការកំពូល ដូច្នេះលោកត្រូវមកបង្ហាញខ្លួននៅតុលាការកំពូល ឱ្យបានមុនថ្ងៃទី៣
February 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា សម្រាប់ក្រុមហ៊ុនដែលមានចេតនាអាក្រក់នៅតែបន្តលួចវបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកធម្មជាតិ គឺក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងមិនលើកលែងជាដាច់ខាត ដូច្នេះ កុំបំពានច្បាប់ឱ្យសោះ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «ការបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកស្អាត មានច្រើន ហើយការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន ១០០ភាគរយ គឺគ្មានការងាករេទេ អ្នកដែលប្រព្រឹត្តត្រូវតែទទួលរងការទណ្ឌកម្មដោយច្បាប់ ដោយធ្ងន់ធ្ងរ»។ ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា
February 25, 2025 - ព័ត៌មានជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងផ្តល់ឱកាសឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងគម្រោងរកស៉ីរ៉ែកម្ររបស់រុស្ស៉ី ក៏ដូចជាការផ្គត់ផ្គង់អាលុយមីញ៉ូមដល់ទីផ្សារក្នុងស្រុករបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងសេដ្ឋកិច្ចនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក ពូទីន គូសបញ្ជាក់ថា «ដោយវិធីនេះ ពួកយើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូន នូវគម្រោងរួមគ្នាជាមួយដៃគូអាមេរិក ហើយនៅពេលខ្ញុំហៅថាជាដៃគូ ន័យថាមិនត្រឹមតែរចនាសម្ព័ន្ធរដ្ឋបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនផងដែរ ប្រសិនបើពួកគេចាប់អារម្មណ៍ធ្វើការរួមគ្នា»។ លោក ពូទីន បន្ថែមថា «ខ្ញុំចង់សង្កត់ធ្ងន់ថា ធនធានប្រភេទនេះយើងមានច្រើនជាងអ៊ុយក្រែន។ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ពាក់ព័ន្ធនឹងរ៉ែកម្រ
February 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តចម្ងាយ៧៥គីឡូម៉ែត្រ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណងត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
February 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានប្រកាសថា រាល់ការព្យាបាល និងពិនិត្យ អេកូសាស្រ្ត ថតរស្មីអ៊ិច ជំងឺទូទៅដល់យោធិនទាំងពីររូប គឺនឹងមិនតម្រូវឲ្យគិតកម្រៃជាដាច់ខាត លើកលែងតែជំងឺធ្ងន់ធ្ងរហើយមានការខ្វះខាតឈាមអ្វីជាដើម។ ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានមានប្រសាសន៍ថា ការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំជំនាន់មុន បានធ្វើឲ្យមន្ទីរពេទ្យព្រះកេតុមាលាមានការអភិវឌ្ឍជាបន្តបន្ទាប់ លើផ្នែកធនធានមនុស្ស ការសាងសង់ អាគារព្យាបាល និងបំពាក់ឧបករណ៍សម្ភារៈទំនើបៗជាច្រើន។ លោកបានបន្តថា ក្នុងឆ្នាំ២០២៤នេះ លោក ម៉ឹង ពន្លក ក៏ដូចជានាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់អនុសាសន៍
February 25, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានព្រមានថា សន្តិភាពមិនអាចមានន័យស្មើនឹង ការទម្លាក់អាវុធចុះចាញ់របស់អ៊ុយក្រែន នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ លោក ម៉ាក្រុង បានលើកឡើងដូចខាងលើ ក្រោយជំនួបនៅសេតវិមាន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ វាកើតឡើងចំគម្រប់ខួប៣ឆ្នាំគត់ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន និងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានសន្តិភាព ក្នុងឆ្នាំនេះ ខណៈរូបលោក
February 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបក្នុងករណីប្លន់ប្រជាពលរដ្ឋនៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម មិនមែនជាអតីតមន្ត្រីកងរាជអាវុធហត្ថនោះទេ ដូច្នេះសូមសាធារណជនកុំមានការច្រឡំឱ្យសោះ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា បើតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម «ថ្ងៃនេះវេលាម៉ោង ៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យ របួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យម្នាក់»។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី
February 25, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន១,០០០ដុល្លារ ជូនមន្ដ្រីនគរបាលម្នាក់ ដែលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបចោរប្លន់ប្រដាប់អាវុធ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ថវិការបស់នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នាំយកទៅប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល ដែលរងរបួសធ្លាយឆ្អឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សូមជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh
February 25, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើខ្លាចបាត់បង់ប្រទេស កូនខ្មែរទាំងអស់ត្រូវចាប់ផ្ដើមពីពង្រឹងខ្លួនឯង ធ្វើឱ្យមានភាពម្ចាស់ការ និងការពារអ្វីដែលខ្លួនមាន ហើយគ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេ។ ការដាក់ទិសដៅ និងខំពង្រឹងខ្លួនឯង គឺជាការធ្វើពិតប្រាកដដើម្បីពង្រឹងជាតិខ្មែររបស់យើង។ ការថ្លែងរបស់សម្ដេចមហាបវរធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវការការចូលរួមផ្សព្វផ្សាយបន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានទាំងអស់
February 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មានប្រទេសខ្លះបានវាយប្រហារប្រទេសកម្ពុជាថា ជាប្រទេសអសន្ដិសុខ មិនចង់ឲ្យក្រុមហ៊ុនលើពិភពលោកចូលមកកម្ពុជានោះទេ ប៉ុន្ដែនៅពេលក្រុមហ៊ុនដែលគ្រោងនឹងបង្កើតកម្មវិធី ឬគ្រោងវិនិយោគនៅកម្ពុជា បានមកដល់ដោយផ្ទាល់បានឃើញច្បាស់ថាកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាពទៅវិញ, នេះជាមោទនភាពជាតិ ដោយសារស្ថេរភាពសន្ដិសុខ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចបានអញ្ជើញ ជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតីបានថ្លែងឲ្យដឹងថា ប៉ុន្ដែថ្ងៃមុននេះកម្ពុជាបានរៀបចំកម្មវិធីខ្នាតអន្ដរជាតិមួយ គឺពិព័រណ៍គ្រឿងអលង្ការ BVLGARI ដែលមានតម្លៃរហូតដល់១៥០លានដុល្លារ ដើម្បីមកដាក់តាំងបង្ហាញនៅកម្ពុជា។ ក្នុងនោះសម្រាប់ភ្ញៀវដែលបានចូលរួមសុទ្ធសឹងតែជាអ្នកមាន និងជាអ្នកធំៗ[……]។
February 25, 2025









