- Liny Chan
- ព័ត៌មានជាតិ
(កំពង់ចាម)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។ បើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ក្រោយកិច្ចប្រតិបត្តិការ លោកបានចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិការបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ
February 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់បណ្ដាលបញ្ញាវ័ន្តនៅពេលជួបបញ្ហាប្រឈម កុំបោះបង់ ត្រូវស្វែងរកវិធីដោះស្រាយ ទាំងការសិក្សា និងការងារ ហើយការដែលអាចជោគជ័យបាន លុះត្រាតែយើងមិនយកចិត្តទុកដាក់ខ្លាំងចំពោះពាក្យសម្ដីអ្នកដទៃ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើនាឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។ ឆ្លៀតនាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលសម្តេចបានជួប ដើម្បីជាគុណវឌ្ឍិបន្ថែមសម្រាប់និស្សិត បញ្ញាវ័ន្តយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ទាំងក្នុងការសិក្សា និងក្នុងកិច្ចការងារ។ ក្នុងនោះ សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រី មិនខុសប្លែកអ្វីពីបងប្អូននោះទេ គ្រាន់តែខ្ញុំមានទំនួលខុសត្រូវលើការងារច្រើនជាងបងប្អូន
February 25, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងកាន់តែមានភាពរីកចម្រើនទៅមុខ នៅក្នុងការកសាងកងទ័ពដ៏ខ្លាំងកា្លមួយ ប៉ុន្តែអាវុធដែលគ្មាន មនោគមវិជ្ជាគឺប្រៀបបានទៅនឹង «ដែកអេតចាយ» តែប៉ុណ្ណោះ ជាមួយការសង្កត់ធ្ងន់ពីភាពស្មោះត្រង់ជាធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក គីម ជុងអ៊ុន ដែលធ្វើឡើងនៅឯសាកលវិទ្យាល័យនយោបាយគីមអ៊ីលស៊ុង (Kim Il Sung University of Politics) កើតមានឡើងចំពេលនៃ នយោបាយមិនច្បាស់លាស់នៅក្នុងស្រុក ស្របពេលកងទ័ពមួយចំនួនធំនៃកងទ័ពកូរ៉េខាងជើងជាង ១០ ០០០នាក់ដែលត្រូវបានបញ្ជូនឱ្យទៅជួយរុស្ស៉ីក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ត្រូវបានរាយការណ៍ថាជួបការខាតបង់ធ្ងន់ធ្ងរទាំងស្លាប់ និងរបួស។ តាមរយៈការដកស្រង់សម្ដីចេញផ្សាយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោក គីម
February 25, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ករណីនគរបាលខេត្តសៀមរាបម្នាក់ និងប្រជាពលរដ្ឋម្នាក់ បានប្រើប្រាស់អំពើហិង្សាដាក់គ្នាផ្ដើមចេញពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចស្ដុបសាលាគ្រួស ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្របសម្រួលបញ្ចប់ដោយភាគីទាំងពីរទទួលស្គាល់កំហុសរៀងៗខ្លួន។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ករណីហិង្សាស្រាលដែលបានកើតឡើងនេះព្រោះតែភាពទាំងពីរនេះ បើកបរមានជាតិអាកុលក្នុងខ្លួន និងមិនគោរពសិទ្ធិអាទិភាព។ តែយ៉ាងណានៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ករណីខាងលើនេះគូ
February 25, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ផលិតកម្មរថយន្ត នៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់២៤.៦៣ភាគរយ ក្នុងខែមករាកន្លងទៅ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម១០៧,១០៣គ្រឿង ដោយសារតែតម្រូវការក្នុងស្រុក និងការនាំចេញធ្លាក់ចុះ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធឧស្សាហកម្មថៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ថៃ គឺជាមជ្ឈមណ្ឌលផលិតកម្មរថយន្តធំជាងគេបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក ក្នុងនោះរួមទាំង Toyota និង Honda ផងដែរ។ ទិន្នផលបានធ្លាក់ចុះច្រើនជាង១៧.៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងខែធ្នូ និងជាខែទី១៨ជាប់ៗគ្នា ដែលផលិតកម្មបានធ្លាក់ចុះ។ ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ១២.២៦ភាគរយ ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នា
February 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញផលិតផល SUPER XL និង AMOUR មានផ្ទុកសារធាតុហាមឃាត់ Sildenafil។ បើតាមក្រសួងសុខាភិបាល សារធាតុហាមឃាត់ Sildenafil អាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឈានដល់ការបាត់បង់ជីវិតទៀតផង៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
February 25, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានបញ្ជាឱ្យប្រធានការិយាល័យពាណិជ្ជកម្មរបស់លោកបើកការស៊ើបអង្កេតនានាឡើងវិញក្នុងគោលបំណងដកពន្ធគយលើការនាំចូលពីប្រទេស ដែលយកពន្ធសេវាកម្មឌីជីថលលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មន្ត្រីសេតវិមានដែលផ្តល់ព័ត៌មានលម្អិតអំពីបញ្ជាប្រតិបត្តិនេះបាននិយាយថា លោក ត្រាំ កំពុងណែនាំមន្ត្រីរបស់លោកឱ្យពិចារណាលើការចាត់វិធានការឆ្លើយតបនានាដូចជាពន្ធគយជាដើម «ដើម្បីប្រឆាំងនឹងពន្ធលើសេវាកម្មឌីជីថល (DSTs) ការផាកពិន័យ ការអនុវត្ត និងគោលនយោបាយដែលរដ្ឋាភិបាលបរទេសយកពន្ធគយលើក្រុមហ៊ុនអាមេរិក»។ មន្ត្រីរូបនេះបាននិយាយថា៖ «ប្រធានាធិបតី ត្រាំ នឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេសប្រើប្រាស់មូលដ្ឋានពន្ធរបស់អាមេរិកសម្រាប់ផលប្រយោជន៍របស់ពួកគេទេ»។ យោងតាមឯកសារព័ត៌មានដែលចេញផ្សាយដោយសេតវិមានបានឱ្យដឹងថា បញ្ជាប្រតិបត្តិនេះបានណែនាំការិយាល័យតំណាងពាណិជ្ជកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យបើកការស៊ើបអង្កេតពន្ធលើសេវាកម្មឌីជីថលឡើងវិញ ដែលការស៊ើបអង្កេតនេះត្រូវបានផ្តួចផ្តើមឡើងក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ និងស៊ើបអង្កេតប្រទេសបន្ថែមណាមួយដែលប្រើប្រាស់ពន្ធឌីជីថល «ដើម្បីរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក»។ ពន្ធលើសេវាកម្មឌីជីថលដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិករួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុ Apple និងក្រុមហ៊ុន Amazon បានក្លាយជាជម្លោះពាណិជ្ជកម្មជាយូរមកហើយសម្រាប់រដ្ឋាភិបាលជាច្រើនអាណត្តិរបស់សហរដ្ឋអាមេរិក។ ចក្រភពអង់គ្លេស
February 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លើយតបជាមួយស្ថានភាពមិនច្បាស់លាស់នៃសភាពការណ៍ពិភពលោក នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខ អាកាសចរណ៍ស៉ីវិល បានដាក់ចេញការណែនាំដាច់ខាតឲ្យគ្រប់បណ្ដាអង្គភាព ស្ថាប័នទាំងអស់ដែលមានកម្លាំងឈរជើងនៅអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបន្ដពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងគ្មានអំពើភេវរកម្ម។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយៈពេល១ឆ្នាំ របស់គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែរបស់គ្រប់បណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមសហការគ្នាបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងជោគជ័យនាពេលកន្លងមក។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានឲ្យគិតគូរអំពីការធ្វើសមយុទ្ធផងដែរ ទាំងការធ្វើសមយុទ្ធលើតុ និងសមយុទ្ធនៅទីតាំងជាក់ស្ដែង ខណៈការងារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ នៅអាកាសយដ្ឋានអន្ដរជាតិទាំងអស់
February 24, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ មន្ត្រីជំនាញនៃមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ បានសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសចំនួន២កន្លែង ដោយធ្វើកិច្ចសន្យាផ្អាកសកម្មភាពនៃការរុករក។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអូត្រូន ស្ថិតនៅក្នុងភូមិអូពោរ ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ។ លោក រត្ន័ តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះមន្ត្រីជំនាញរបស់លោក សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ និងកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ គឺបានបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសចំនួន២ ដែលកំពុងធ្វើសកម្មភាពនៃកា រុករករ៉ែមាសខុសច្បាប់។ ប្រធានមន្ទីរបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមិនបានដកហូតយកឧបករណ៍សម្ភារៈ អ្វីនោះទេដោយគ្រាន់តែហៅម្ចាស់ទីតាំងទាំងពីរនោះមកធ្វើកិច្ចសន្យាហើយបញ្ឈប់សកម្មភាពជាបន្ទាន់ ប្រសិនបើនៅតែបន្តសកម្មភាពទៀតអាជ្ញាធរ និងសមត្ថកិច្ចជំនាញនឹងចាត់វិធានផ្លូវច្បាប់៕
February 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបាននិងកំពុងកែលម្អកម្មវិធីសិក្សា អភិវឌ្ឍសៀវភៅសិក្សា និងបង្កើនម៉ោងសិក្សាពី ៤ម៉ោង ក្នុង១ថ្ងៃ ទៅ ៦ម៉ោង ក្នុង១ថ្ងៃ ឬ ៤០ម៉ោង ក្នុង១សប្តាហ៍ សម្រាប់សាលាបឋមសិក្សា និងបង្កើតក្លិបសិក្សា ដើម្បីឱ្យសិស្សធ្វើស្វ័យសិក្សា ជួយសិស្សរៀនយឺត និងអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាផងដែរ។ ការលើកឡើងបែបនេះរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា
February 24, 2025









