Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និងលោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅ ព្រមទាំងសហការី បានចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីគម្រោង ក្នុងការវិនិយោគបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា។ ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានធ្វើការផ្លាស់ប្តូរយោបល់ និងផ្តល់នូវអនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំក្រុមហ៊ុន លីហ្វ៊ូដ។ លោកបណ្ឌិតប្រតិភូ ក៏សូមឲ្យក្រុមហ៊ុនធ្វើយ៉ាងណា ដើម្បីសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជានូវសាច់មាន់ ដែលប្រកបដោយគុណភាព

    February 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតដើម្បី បង្ការ បង្ក្រាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ជាលទ្ធផលបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ក្មេងទំនើងទាំងនេះ ត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ក្នុងនោះក្មេងទំនើង១៤នាក់ ត្រូវដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា «ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ» ព្រមទាំងដកហូតម៉ូតូ៧គ្រឿង រក្សាទុក៣ខែផងដែរ។ សូមរំលឹកថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    February 4, 2025
  • ព័ត៌មានជាតិ

    (កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានគិតគូរ និងយកចិត្តទុកដាក់ពាក់ព័ន្ធវិស័យអប់រំ ដោយបានលើកបញ្ជាក់ថា បញ្ហាអប់រំ ជាកត្តាចម្បង សម្រាប់អភិវឌ្ឍធនធានមនុស្ស ព្រមទាំងបង្កើនភាពកក់ក្តៅ ជូនឪពុកម្តាយអាណាព្យាបាលសិស្ស ក្នុងភូមិសាស្រ្តនៃស្រុកទឹកឈូ។ ឃើញដូច្នេះនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រូបលោក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក បានចាត់លោក ទុយ រុំ អភិបាលរងស្រុក ដឹកនាំកម្លាំងនៃអធិការនគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះតាមដានសិស្សានុសិស្សគេចសាលាមិនចូលរៀនម៉ោងសិក្សា ព្រមទាំងត្រួតពិនិត្យរដ្ឋបាល អវត្តមានសិស្សនៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី

    February 4, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបានប្រកាសអំពីការដំឡើងពន្ធលើសហរដ្ឋអាមេរិក ដែលជាវិធានការសងសឹកចំពោះការដំឡើងពន្ធ​របស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចិននឹងយកពន្ធក្នុងអត្រា១៥ភាគរយ ទៅលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ LNG ដែលនាំចូល​ពីសហរដ្ឋអាមេរិក ព្រមទាំង១០ភាគរយលើប្រេងឆៅ គ្រឿងម៉ាស៉ីនកសិកម្ម យានយន្តដែលប្រើកម្លាំងម៉ាស៉ីនធំៗ និងរថយន្តប្រភេទ pickup របស់អាមេរិក។ បើតាមក្រសួងពាណិជ្ជកម្មចិន ការដំឡើងពន្ធនេះ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។ គួរបញ្ជាក់ថា ចំណាត់ការសងសឹកខាងលើរបស់ទីក្រុងប៉េកាំង ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក

    February 4, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យា Meta ដែលជាមេធំរបស់ Facebook បានតែងតាំងអតីតប្រធានផ្នែកជាន់ខ្ពស់នៅ​ TikTok លោកស្រី Shadi Nayyer ឱ្យដឹកនាំក្រុមថ្មីរបស់ខ្លូនគឺ «Reality Labs» ដែលផ្តោតលើការបង្កើតទំនាក់ទំនងជាមួយអ្នកបង្កើត និងអ្នកអភិវឌ្ឍន៍នៅក្នុងផ្នែក metaverse។​ តួនាទីរបស់លោកស្រី Nayyer នឹងផ្តោតជាពិសេសទៅលើកំណើនប្រព័ន្ធអេកូឡូស៊ី ហើយនឹងត្រូវបានដាក់បញ្ចូលទៅក្នុងអង្គការមាតិកា (Content Organization) នៃ Reality Labs។ នេះបើយោងតាមការចេញផ្សាយដោយ Business Insider នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកស្រី Nayyer បានប្រាប់ទៅ

    February 4, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ករណីក្មេងទំនើងដេញកាប់ចាក់គ្នានៅមាត់ស្ទឹងសង្កែត្រើយខាងកើត ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ស្រាវជ្រាវបង្ក្រាបបាន៤នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ហេតុការណ៍ក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏មានការចែកចាយសកម្មភាពវីដេអូនៅតាមបណ្ដាញសង្គមផងដែរ។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ត្រូវចាត់វិធានការជាបន្ទាន់លើករណីនេះ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញា និងបាននាំខ្លួនពួកគេចំនួន៤នាក់ យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាស់តឿនជាថ្មីម្តងទៀត

    February 4, 2025
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងថា ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់។ នៅពេលថ្មីៗកន្លងទៅនេះ ក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យចំនុចស្ពានខាងលើឃើញថា មានស្ថានភាពទ្រុតទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បានទេ។ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលធ្វើដំណើរពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់ដោយឆ្លងកាត់ស្ពានអូរមៀន រដ្ឋបាលខេត្ត សូមធ្វើការបិទចរាចរចំពោះយានយន្តដឹកទំនិញ គ្រប់ប្រភេទ ដោយអនុញ្ញាតឲ្យតែយានយន្តធន់តូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    February 4, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ មានករណីអគ្គីភ័យមួយបានឆាប់ឆេះផ្ទះហាងសាឡនមួយកន្លែង យីហោឌីវ៉ា (Zing) នៅតាមបណ្តោយផ្លូវបេតុង មុខបុរីហ្គោដឡាក់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវីរនគរបាលការពារព្រំដែនគោកលេខ៨៩១,៩១១ ប្រមាណ៥០នាក់ នាំយករថយន្តដឹកទាំង១គ្រឿង សហការជាមួយកម្លាំងកង់រាជអាវុធហត្ថក្រុង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយពន្លត់ករណីអគ្គីភ័យនេះរហូតគ្រប់គ្រប់បាននិងភ្លើងរលត់ទៅវិញទាំងស្រុង។ លោកវីរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ករណីអគ្គីភ័យនេះបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ម៉ាស៉ីនត្រជាក់ បង្កឲ្យមានភ្លើងទើបបណ្តាលឲ្យឆាប់ឆេះបន្ទប់ជាន់លើ ឆេះពូក និងសម្ភារៈមួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។

    February 4, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកកិច្ចពិភាក្សាមួយតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ ឬអាចក្នុងសប្ដាហ៍នេះ ខណៈសហរដ្ឋអាមេរិក និងចិនកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងដែលអាចនឹងជួយបញ្ចៀសសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់លោក ត្រាំ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រកាសពីការដំឡើងការយកពន្ធលើទំនិញនាំចូលពីម៉ិកស៊ិក កាណាដា និងចិន ជាកិច្ចប្រឹងប្រែងមួយដែលលោក ត្រាំផ្ទាល់ហៅថាជាការ ដាក់សម្ពាធឱ្យប្រទេសទាំង៣នេះជួយទប់ស្កាត់លំហូរចូលថ្នាំញៀនខុសច្បាប់ fentanyl ចូលក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ បានពន្យារពេលអនុវត្តការយកពន្ធលើម៉ិកស៉ិក និងកាណាដា កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ប៉ុន្តែការយកពន្ធលើចិននឹងត្រូវចូលជាធរមាននៅប៉ុន្មានម៉ោងទៀតនេះ។

    February 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី

    February 4, 2025