Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីគ្រូបង្រៀនកិច្ចសន្យាចំនួន២នាក់ នៅសាលាបឋមសិក្សាទួលកី ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានបញ្ឈប់ពីការងារដោយសារតែមិនមានប្រាក់ឧបត្ថម្ភបន្ដ ធ្វើឲ្យចំនួនសិស្សកើនឡើងនៅក្នុងថ្នាក់រៀន និងបង្កើតបានជាក្ដីកង្វល់ដល់អាណាព្យាបាលសិស្សតូចៗ នាំគ្នាមកសាកសួរនៅសាលារៀន។ សាលាបឋមសិក្សាទួលកីនេះ មានសិស្សទាំងប្រុសទាំងស្រីសរុបចំនួន៩២៨នាក់ ហើយមានលោកគ្រូ អ្នកគ្រូ បូកទាំងលោកនាយក និងលោកនាយករងសរុប១០នាក់ ហើយមានថ្នាក់រៀនចាប់តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ មានចំនួន១១ថ្នាក់ និងរៀនចែកចេញជា២វេន គឺពេលព្រឹក និងពេលថ្ងៃ។ កន្លងមកដោយខ្វះគ្រូសាលាបានទទួលយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់ឲ្យជួយបង្រៀន រយៈពេល៣ឆ្នាំមកហើយ ដោយនៅក្នុងឆ្នាំទី១ ខាងសាលាជួយឧបត្ថម្ភថវិកាដល់ពួកគាត់ លុះឆ្នាំទី២ និងឆ្នាំទី៣ លោកគ្រូ អ្នកគ្រូបានប្រមូលលុយផ្ទាល់ខ្លួន និងលុយដើរលេងប្រចាំឆ្នាំឧបត្ថម្ភដល់ពួកគាត់ទាំង២នាក់ក្នុងម្នាក់៥០ម៉ឺនរៀល ទើបអាចដំណើរការបានដោយរលូន។ ប៉ុន្ដែក្រោយមកដោយប្រាក់ឧបត្ថម្ភក៏គ្មាន ហើយអ្នកទាំង២ពុំបានចូលជាគ្រូក្របខណ្ឌទៀត ទើបពួកគាត់ឈប់

    February 5, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Air Busan នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរ យកឧបករណ៍សាកថ្មទូរស័ព្ទ Power banks ក្នុងកាបូបយួរតាមខ្លួន ទៅដាក់នៅក្នុងកន្លែងទុកឥវ៉ាន់ផ្នែកខាងលើកៅអីអង្គុយ (luggage bins) នៃយន្តហោះទៀតហើយ បន្ទាប់ពីមានបញ្ហាឆាបឆេះយន្តហោះមួយគ្រឿង កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ អគ្គិភ័យបានកើតឡើង កាលពីថ្ងៃទី២៨ ខែមករា នៅលើជើងហោះហើរ Air Busan ខណៈកំពុងរៀបចំចេញដំណើរទៅកាន់ទីក្រុងហុងកុង។ សំណាងល្អអ្នកបម្រើការលើយន្តហោះ រកឃើញ Power bank ឆេះនៅក្នុង luggage

    February 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានអគ្គិភ័យឆេះក្លឹប មីតណាយ ដែលមានទីតាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈនៅក្នុងហេតុការណ៍នេះ ក៏មានមនុស្សដែលរងគ្រោះថ្នាក់ផងដែរ។ យ៉ាងណាមិញ សម្រាប់ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    February 5, 2025
  • ព័ត៌មានជាតិ

    អ្នកលក់អនឡាញល្បីឈ្មោះ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្ដិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ ប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្រ្ទទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា នៅ វេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    February 5, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ រដ្ឋបាលបទប្បញ្ញត្តិទីផ្សាររបស់ប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន Google ត្រូវបានសង្ស័យថាបានបំពានច្បាប់ប្រឆាំងអាជីវកម្មផ្តាច់មុខរបស់ប្រទេសចិន ហើយការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងស្របតាមច្បាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែមលើការស៊ើបអង្កេតនេះ ឬអំពីមូលហេតុដែលឈានទៅរកការចោទប្រកាន់ថាក្រុមហ៊ុន Google ថាបានរំលោភបំពានច្បាប់នោះដែរ។ ផលិតផលរបស់ក្រុមហ៊ុន Google ដូចជាម៉ាស៊ីនរករក ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសចិន ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកមួយនេះនៅប្រទេសចិនមានប្រហែល ១ភាគរយនៃការលក់ទូទាំងពិភពលោក។ ទោះយ៉ាងណា ក្រុមហ៊ុន Google នៅតែដំណើរការជាមួយដៃគូនានារបស់ខ្លួនក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាដើម។ នៅក្នុងហេតុការណ៍ដោយឡែកមួយផ្សេងទៀត ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ខ្លួនបានដាក់ក្រុមហ៊ុន PVH Corp ដែលជាក្រុមហ៊ុនជាម្ចាស់ម៉ាកយីហោល្បីៗ ដូចជា Calvin Klein និង Tommy Hilfiger

    February 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យ​ឧស្សាហ​កម្ម​​ផលិត និងចែកចាយម៉ូតូ ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុង​ចំណោមក្រុមហ៊ុនដ៏ធំ និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា។ ចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន

    February 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

    February 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានស្នើដល់សាធារណជននៅឱ្យឆ្ងាយ បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាជ្ញាធរជាតិអប្សរា ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកា ជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាម ទៅលើមនុស្សជាដើម។ ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានា របស់ក្រសួងកសិកម្ម

    February 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការកៃឆ្នៃសំណល់មកជាស្នាដៃសិល្បៈដ៏រស់រវើក គឺជារឿងមួយដែលគួរកោតស្ញប់ស្ញែង និងមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ដោយសារតែការកៃឆ្នៃសំណល់នេះ បានចូលរួមចំណែកកាត់បន្ថយកាកសំណល់ជាច្រើន ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពរបស់មនុស្សជាតិ។ ជាការពិតណាស់ ដោយសារតែការមើលឃើញពីកត្តាឥទ្ធិពលទាំងនេះហើយ ទើប លោក អ៊ូ វណ្ណី និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិចិត្រកម្ម (ជំនាន់ទី៩ វគ្គ១) បានជ្រើសរើសការធ្វើរូបចម្លាក់ទេពមច្ឆា និងសិក្សាស្រាវជ្រាវចងក្រងឯកសារ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅរាជបណ្ឌិត្យសភាកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា មុខពេលការពារបញ្ចប់សារណាបទនៅពេលខាងមុខដ៏ខ្លីនេះ លោក អ៊ូ វណ្ណឌី បានសម្រេចដាក់តាំងបង្ហាញស្នាដៃឆ្នៃប្រឌិតរបស់លោកជាមុន ដើម្បីឱ្យសាធារណជន និងសិស្សិនិស្សិតទស្សនានូវសមិទ្ធផល ដែលកៃឆ្នៃចេញពីសំណល់ដែលបានបោះបង់ចោល។ ក្នុងដំណើរការផលិតរូបចម្លាក់ទេពមច្ឆាដ៏ស្រស់ស្អាតនេះ លោក វណ្ណី បានប្រមូលនូវសំណល់រឹងដែលគេបោះបង់ចោល

    February 4, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនសហ្វវែលដ៏ធំរបស់អាមេរិក Saleforce កំពុងបញ្ឈប់បុគ្គលិកជាង ១,០០០នាក់ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ខណៈពេលដំណាលគ្នានេះក៏កំពុងជួលកម្មករដើម្បីលក់ផលិតផលបញ្ញាសិប្បនិម្មិត្ត AI ថ្មីផងដែរ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់សារព័ត៌មាន Reuters។ របាយការណ៍របស់​ Bloomberg បានគូសបញ្ជាក់ថា បុគ្គលិកដែលរងផលប៉ះពាល់នឹងមានឱកាសដាក់ពាក្យសម្រាប់មុខតំណែងផ្សេងទៀតនៅក្នុង Salesforce។ ទោះ​ជា​យ៉ាង​ណា ផ្នែក​ជាក់លាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បញ្ឈប់​ការងារ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​ឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Salesforce មានបុគ្គលិកប្រហែល ៧២,៦៨២ នាក់។ ខណៈការបញ្ឈប់នេះ ធ្វើឡើងបន្ទាប់ពីការកាត់បន្ថយពីមុន រួមទាំងបុគ្គលិកប្រហែល ៧០០នាក់ក្នុងខែមករា ឆ្នាំ២០២៤ និង

    February 4, 2025