Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាផ្តល់ជំនួយឥតសំណងចំនួន ១,៣០២,៥៣៩ដុល្លារអាមេរិក ដល់អង្គការមនុស្សធម៌ និងបោសសម្អាតមីន ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន នៅស្ថានទូតជប៉ុន។ ថវិកាជាង ១,៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងដូចខាងក្រោម៖ ទី១៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB (ថវិកាចំនួន ៦៥៤,៤០២ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពក់ចាត់មិនជប៉ុន (JMAS)។ នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន

    February 6, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ថ្ងៃទី ៤ ខែកុម្ភៈ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋ បានចេញផ្សាយ《សេចក្តីប្រកាសនៃគណៈកម្មការពន្ធ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋ ស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីសហរដ្ឋអាមេរិក》។ ថ្ងៃទី ១ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងយកពន្ធ ១០% លើទំនិញចិនទាំងអស់ដែលនាំចូលមកអាមេរិក ដោយសារបញ្ហាដូចជាហ្វេនតានីលជាដើម។ ការហូតពន្ធបន្ថែមដោយឯកតោភាគីរបស់អាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរដល់ ច្បាប់បញ្ញត្តិ របស់អង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនមានប្រយោជន៍ ក្នុងការដោះស្រាយបញ្ហារបស់ខ្លួននោះទេ ក៏ថែមទាំងរំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិននិងអាមេរិកផងដែរ។ អនុលោមតាម《ច្បាប់ពន្ធគយនៃសាធារណៈរដ្ឋប្រជាមានិតចិន》 《ច្បាប់គយនៃសាធារណៈរដ្ឋប្រជាមានិតចិន》《ច្បាប់ពាណិជ្ជកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន》និងបទប្បញ្ញត្តិផ្សេងទៀត និងគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ ដោយមានការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ

    February 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំជាមួយឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៕ ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    February 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំេពញ)៖​ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំកងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់

    February 5, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ រដ្ឋាភិបាលថៃ បាននិយាយថា ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ព្រំដែនមួយចំនួន នៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាព របស់បណ្តាញឧក្រិដ្ឋកម្មឆបោក ដែលបានបោកប្រាស់​មនុស្សចម្រុះជាតិសាសន៍អស់ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមអង្គការសហប្រជាជាតិ (UN) មនុស្សរាប់ម៉ឺននាក់ ត្រូវបានបណ្តាញក្រុមឧក្រិដ្ឋជនបោកប្រាស់ ហើយក្លាយជាជនរងគ្រោះ ដែលត្រូវបានបង្ខំឱ្យធ្វើការ នៅតាមមជ្ឈមណ្ឌលឆបោក ក៏ដូចជាប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងៗ នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ រួមមានទាំងនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ របាយការណ៍ឆ្នាំ២០២៣ របស់ UN បានប៉ាន់ប្រមាណថា ប្រតិបត្តិការដែល​រីកដុះដាលយ៉ាងឆាប់រហ័សទាំងនេះ រកចំណូលបានខ្ទង់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ បញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ទទួលបានការយកចិត្តទុកដាក់ខ្លាំងសាជាថ្មី

    February 5, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមានបំណងចង់​បិទក្រសួងអប់រំ ដោយប្រើប្រាស់បទបញ្ជាប្រតិបត្តិ ប៉ុន្តែបានទទួលស្គាល់ថា លោកនឹងត្រូវការការគាំទ្រសហការពីសភា ព្រមទាំង​ពីសហជីពគ្រូបង្រៀន ដើម្បីអាចសម្រេចគោលដៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ Reuters នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ត្រាំ បានចំណាយពេលប៉ុន្មានសប្តាហ៍ដំបូង ក្រោយស្បថចូលកាន់តំណែង ផ្តោតលើកិច្ចប្រឹងប្រែងកែទម្រង់ទ្រង់ទ្រាយធំ ចំពោះ​រដ្ឋាភិបាលអាមេរិក ដូចជាទាមទារឱ្យបុគ្គលិករដ្ឋ ត្រឡប់មកធ្វើការនៅការិយាល័យផ្ទាល់វិញ បើមិនដូច្នោះត្រូវលាឈប់, ស្វែងរក​វិធីកាត់បន្ថយចំណាយនិងការងារ, រុះរើឬព្យាយាមបិទទីភ្នាក់ងារផ្សេងៗ ដូចជាទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID

    February 5, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្នើឱ្យមន្ត្រី បុគ្គលិករបស់ខ្លួនជៀសវាងការប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek សម្រាប់ការងារផ្លូវការ ដោយបានលើកឡើងពីហានិភ័យដែលបង្កឱ្យមានការបែកធ្លាយឯកសារ និងទិន្នន័យសម្ងាត់របស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅមុននេះ ប្រទេសអូស្ត្រាលី និងអ៊ីតាលីក៏បានដាក់កម្រិតស្រដៀងគ្នាលើការប្រើប្រាស់ DeepSeek ដោយលើកឡើងពីហានិភ័យ​សុវត្ថិភាពទិន្នន័យ។ របាយការណ៍នៃការណែនាំនេះ បានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសឥណ្ឌា ដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI គឺលោក Sam Altman នៅថ្ងៃពុធ ដោយគ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។ ប្រភពពីមន្ត្រីនៃក្រសួងហិរញ្ញវត្ថុឥណ្ឌាចំនួនបីរូបបានឱ្យដឹងថា ក្រសួងពិតជាបានចេញសេចក្ដីប្រកាសដូច្នេះមែន ប៉ុន្តែ Reuters

    February 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបាន​ចំណូលជាង១ពាន់លានដុល្លារ ​កើនឡើង២៦.១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាម​ទិន្នន័យដែលកត់ត្រាដោយ​សមាគមស្វាយចន្ទីកម្ពុជា ដែលបានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានកត់ត្រាការនាំចេញផ្លូវការបានឱ្យដឹងថា គ្រាប់ស្វាយចន្ទីកែច្នៃត្រូវបាននាំចេញ ក្នុងបរិមាណ២០២តោន ថយចុះ ៧៥.០៦%, គ្រាប់ស្វាយចន្ទីឆៅ ត្រូវបាននាំចេញក្នុងបរិមាណជាង៥៨ម៉ឺនតោន និងសំបកគ្រាប់ស្វាយចន្ទី ត្រូវបាននាំចេញចំនួន២តោន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ​ន​ ៨៥ម៉ឺនតោន ​កើនឡើង២៦%

    February 5, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ រដ្ឋបាលក្រុងបាវិត បានឲ្យដឹងថា ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥ ជាប្រភេទ ផ្លូវក្រាលគ្រួសក្រហម មានប្រវែង១១គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាវិត និងសង្កាត់ប្រាសាទ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង និងកត្តាផ្សេងៗ បង្កជាការលំបាកដល់ការធ្វើដំណើរ និងការដឹក ជញ្ជូនទំនិញកសិផល របស់ប្រជាពលរដ្ឋ។ ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលដល់ការធ្វើដំណើរលើផ្លូវក្រវ៉ាត់ព្រំដែន ក្រុមហ៊ុនសណ្ឋាគារ ដីញ៉ូ វីនេទៀន ជួយស្ថាបនាផ្លូវនេះឡើងវិញ ជាផ្លូវបេតុង ដែលមានប្រវែង១១គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ព្រមទាំងមានការបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវផងដែរ។ ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត បានអះអាងថា ផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥

    February 5, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ២០២៥ ពិធីឡើងមាឃ ចាប់ត្រីនៅឃុំអំពិល ស្រុកប្រាសាទបាគង ដែលគ្រោងរៀបចំនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ និងរៀបចំកម្មវិធីដង្ហែទីងមោងយក្ស ដែលគ្រោងប្រារព្ធធ្វើនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាល តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ក្រុមហ៊ុន

    February 5, 2025