Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅទីបំផុតទៅករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំសហការបង្ក្រាបដោយជោគជ័យ ជាមួយការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន១២នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស

    December 30, 2024
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួលមរណភាពហើយនៅអាយុ១០០ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។ នេះបើតាមការប្រកាសរបស់អង្គការ Carter Center របស់លោក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP។ លោក Jimmy Carter បានទទួលការព្យាបាលថែទាំ ក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោក ចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នៅឯផ្ទះរបស់លោកផ្ទាល់ក្នុងទីក្រុង Plains នៃរដ្ឋ Georgia។ Plains គឺជាទីក្រុងតូចមួយ ជាទីដែលលោក Carter បានចាប់កំណើត និងធ្លាប់ធ្វើជាកសិករដាំសណ្ដែកដី មុននឹងក្លាយជាអភិបាលរដ្ឋ Georgia និងចូលរួមក្នុងការប្រជែងយកតំណែងជា

    December 30, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣។ អភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អភិបាលខេត្តកណ្ដាល ត្រូវកម្ចាត់រាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទ ពិសេសល្បែងកន្ទុយលេខ រឿងកម្ចីអនឡាញ និងកម្ចីពីជនបរទេស ក្រោយសកម្មភាពទាំងនោះ បាននិងកំពុងកើតមានឡើងនៅភូមិសាស្ត្រខេត្តកណ្ដាល។ ពិសេសនោះ គឺត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ

    December 27, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖​ ក្រុមហ៊ុន Shinsegae Group ដែលជាក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូងដ៏លេចធ្លោមួយ បានប្រកាសពីភាពជាដៃគូជាមួយ Alibaba International ដើម្បីបង្កើតការបណ្តាក់ទុនរួមគ្នាក្នុងគោលបំណងពង្រឹងមុខតំណែងរបស់ពួកគេនៅក្នុងទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិចដ៏ប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ត្រូវបានគេបង្ហើបថាមានឈ្មោះ Grand Opus Holdings គ្រោងនឹងរួមបញ្ចូលគ្នានៅឆ្នាំ២០២៥​ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចសហការនេះ ពាក់ព័ន្ធនឹងការបណ្តាក់ទុនរួមគ្នា ៥០-៥០ ដែលរួមបញ្ចូលវេទិកា Gmarket របស់ Shinsegae និង AliExpress Korea របស់ Alibaba ដែលក្រុមហ៊ុនទាំងពីរនឹងបន្តប្រតិបត្តិការដោយឯករាជ្យ

    December 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិ​ព្រះពុទ្ធសាសនា​ខ្មែរ ដែលជាភរិយាលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្លុកឆេនអាមេរិក Ripple Inc បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ពីបំណងចង់សាងសង់វត្តខ្មែរមួយដ៏ធំនៅអាមេរិក នៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា ទុកសម្រាប់ប្រើប្រាស់ជា​ប្រយោជន៍រួមដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា និងសម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ។ ភរិយាប្រធានប្រតិបត្តិក្រុមហ៊ុនរ៉ីបផលអាមេរិក បានបញ្ជាក់ពីបំណងយ៉ាងដូចនេះ នាឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី និងក្រុមគ្រួសារចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ

    December 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលមានលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទលក់ជូនដល់ប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា «រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ទៅតាមសំណូមពររបស់ឱសថការី បច្ចេកទេសសុខាភិបាល ហើយនិតិវិធីបន្ដគឺយើងកំពុងតែធ្វើការជាមួយនាយកដ្ឋានឱសថ ក្រសួងសុខាភិបាល និងគណៈឱសថការី»។ លោកបានបញ្ជាក់ថា «ករណីខាងលើនេះ ក្រៅពីឈានទៅដល់ការបិទ យើងនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធថានឹងត្រូវដាក់បន្ទុកអ្វីបន្ថែមទៀត។ លោកបានបញ្ជាក់ទៀតថា ក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

    December 27, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ដើម្បីកុំមានការដំឡើងថ្លៃលើសេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរ ដែលលេងកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកល និងដោយទទួលបានការណែនាំពីរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ផងនោះ, លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករលក់ដូរតាមតំបន់ឆ្នេរ បន្ទប់ទឹកសាធារណៈ អាជីវករដាក់ជួលម៉ូតូទឹក ទីតាំងកម្សាន្តនានា ដែលបម្រើសេវាជូនភ្ញៀវ ត្រូវតែរក្សា សណ្តាប់ធ្នាប់ អនាម័យ ការទទួលបដិសណ្ឋារកិច្ចឱ្យបានល្អ ជាពិសេស គឺការរៀបចំតម្លៃឲ្យបានសមរម្យជូនភ្ញៀវ។ ដោយឡែក បងប្អូនដែលលក់ដូរចល័ត ត្រូវចេះរៀបចំទុកដាក់តុ កៅអីឲ្យមានរបៀប ជៀសវាងមានការដណ្តើមចាប់កន្លែង ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងការលេងកម្សាន្តរបស់ភ្ញៀវ។ លោកប្រធានមន្ទីរថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបន្ទប់ទឹកលេខ១ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។ លោក

    December 27, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ ក្រោយបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យតាមមូលដ្ឋាននោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេសបាននិងកំពុងបញ្ចេញ ប្រតិបត្តិការយ៉ាងក្តៅគគុកតាមចាប់ជាបន្តបន្ទាប់ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនទំនើងម្នាក់ដែលសៀតកាំបិតប៉័ងតោនឹងចង្កេះ នៅស្រុកអង្គរជ័យ ប៉ុនប៉ងបង្កហិង្សាតាមមូលដ្ឋាន។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ​បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានការបង្ហោះនៅលើបណ្តាញសង្គមករណីក្រុមទំនើង បង្ហាញកាំបិត និងសៀតកាំបិតប៉័ងតោជាប់ចង្កេះនោះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានចុះស្រាវជ្រាវជាបន្ទាន់។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, ក្រោយចុះស្រាវជ្រាវកម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនទំនើងម្នាក់មានឈ្មោះ សៅ វាយុ អាយុ២៧ឆ្នាំ

    December 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ នារសៀលថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល។ នៅក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះផងដែរ។ សូមជម្រាបថា ក្នុងចំណោមបេក្ខជនទាំង៨១នាក់នេះ មានបេក្ខជន៣៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក។ ដោយឡែកមានបេក្ខជន៤៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១

    December 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ដការអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កអំពើហិង្សានៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៩នាក់នេះ ត្រូវបានធ្វើសកម្មភាពកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ រិទ្ធ វិបុល ហៅប៊ុល, ទី២៖ឈ្មោះ សែម ពន្លឺ, ទី៣៖ឈ្មោះ ផា រ័ត្ន, ទី៤៖ឈ្មោះ សំអាង វិទូ,

    December 27, 2024