Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី២០ ខែមករា ហើយនេះក៏ជាលើកទី២ ផងដែរ លោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការសម្រេចចិត្តរបស់លោក ត្រាំ បានធ្វើឱ្យសហរដ្ឋអាមេរិកចូលរួមជាមួយអ៉ីរ៉ង់ លីប៊ី និងយេម៉ែន ដែលសុទ្ធសឹងជាប្រទេសមិនចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនេះ មានគោលដៅរឹតត្បិតការកើនឡើងកម្ដៅផែនដីកុំឱ្យកើនឡើងលើស ១.៥អង្សាសេ។ ក្នុងថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដក ទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងតាមពាក្យសន្យា នៅចំពោះមុខអ្នកគាំទ្រនៅទីលាន Capital

    January 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីជាប់កិច្ចសន្យាចំនួន ២រូបនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ឈប់ពីការងារ ព្រោះតែពួកគេបើករថយន្តសង្គ្រោះបន្ទាន់ ហើយទារប្រាក់ចំនួន២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្នាក់ចរាចរណ៍ ថ្លៃដឹកសពទៅផ្ទះជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបមានឈ្មោះ៖ លោក វៃ វ៉ាន់ និងលោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។ សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ)

    January 21, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ បេក្ខជនប្រលងសរសេរតាមអានជាសាធារណៈ ក្នុងកម្មវិធី«សំណេរអង្គរ» លើកទី២ ដែលជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរស្អាតជាងគេ សម្រាប់បេក្ខជនអាយុក្រោម ១៩ឆ្នាំ បានទៅលើបេក្ខជន រ៉េន វត្ថនា មកពីខេត្តកណ្ដាល៕ ខាងក្រោមនេះជាសំណេរទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 21, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ នៅទីបំផុត លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នេះគឺជាអាណត្តិទីពីររបស់លោក ត្រាំ ក្នុងការដឹកនាំប្រទេសមហាអំណាចមួយនេះ ប៉ុន្តែមិនមែនជាអាណត្តិជាប់គ្នាទេ បន្ទាប់ពីលោកបានចាញ់ការបោះឆ្នោតក្នុងឆ្នាំ ២០២០ តែបានវិលត្រឡប់មកឈ្នះវិញយ៉ាងស្វិតស្វាញក្នុងការបោះឆ្នោតឆ្នាំ ២០២៤។ ពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីកំពូលៗ មេដឹកនាំអន្តរជាតិ អ្នកការទូត មហាសេដ្ឋីពិភពលោក ព្រមទាំងប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់។ ការវិលត្រឡប់មកកាន់តំណែងកំពូលរបស់មហាសេដ្ឋីរូបនេះ ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ្នកគាំទ្ររបស់លោក ខណៈអ្នកខ្លះទៀតនៅតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់លោក។ ទោះជាយ៉ាងណា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិក

    January 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ​ បានចេញសេចក្តីជូនដំណឹង អំពីករណីសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ក្នុងអង្ករកម្ពុជា នាំចូលទៅកាន់សហភាពអឺរ៉ុប។ បើតាមអគ្គនាយកដ្ឋានកសិកម្ម កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹងរហ័សសម្រាប់ម្ហូបអាហារ និងចំណីសត្វរបស់សហភាពអឺរ៉ុប បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន ៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបាន សហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit –

    January 20, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានលើកឡើងថា ក្នុងឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តនឹងរៀបចំផែនការព្រឹត្តិការណ៍នានា និងអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាម តម្រូវការចាំបាច់ ដើម្បីជំរុញវិស័យទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀត។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក ប្រាក់ សោភ័ណ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ដ និងនាយក

    January 20, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រូបិយប័ណ្ណគ្រីបតូដែលទើបនឹងចេញថ្មីរបស់លោក ដូណាល់ ត្រាំ « $TRUMP» ត្រូវបានគេរាយការណ៍មកថា បានកើនឡើងខ្ពស់បំផុតដល់ ៩ពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សារ ដែលទាក់ទាញបានរាប់ពាន់លាននៅក្នុងទំហំពាណិជ្ជកម្មត្រឹមតែប៉ុន្មានម៉ោង មុនការវិលត្រឡប់របស់លោកទៅកាន់សេតវិមានក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ពី CoinMarketCap បាន​ឱ្យដឹងថា កាក់ meme ដែលត្រូវបានគេស្គាល់ថា $TRUMP​ បានកើនឡើងជាង​ ៧៣% ដល់ ៤៦.០៦ដុល្លារក្នុងមួយហ៊ុននៅថ្ងៃចន្ទនេះ (ម៉ោងនៅអាស៊ី) ដែលជម្រុញឱ្យតម្លៃមូលធនទីផ្សារកើនដល់ ៩.២ ពាន់លានដុល្លារ ខណៈទំហំពាណិជ្ជកម្ម​ ២៤ម៉ោងឈានដល់ ៤២.២ពា​ន់លានដុល្លារ។ គួរជម្រាបថា ពិធីចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald

    January 20, 2025
  • ព័ត៌មានជាតិ

    (ព្រែវែង)៖ រោងម៉ាស៉ីនកិនស្រូវ ឈិត ប៊ុនថន ដែលជារោងម៉ាស៉ីនកិនស្រូវដ៏ធំមួយក្នុងខេត្តព្រៃវែង បានប្រកាសទទួលទិញស្រូវគ្រប់ប្រភេទពីរបងប្អូនប្រជាកសិករខ្មែរ ក្នុងមួយថ្ងៃពី៥០០តោន ទៅ៧០០តោន រហូតដល់ទិញអស់លទ្ធភាព ដើម្បីជួយដល់កសិករខ្មែរ ពិសេសកសិករដែលកំពុងពិបាកលក់ស្រូវ​ប្រភេទអូអឹម។ ជាមួយគ្នានេះ រោងម៉ាស៉ីននេះ ក៏មានគម្រោងទិញស្រូវរាប់ម៉ឺនតោនបន្ថែមទៀត ក្នុងរដូវប្រមូលផលនេះ។ ប្រជាពលរដ្ឋត្រូវការលក់ស្រូវ អាចទាក់ទងទៅកាន់រោងម៉ាស៉ីន ឈិត ប៊ុនថន តាមរយៈលេខទូរស័ព្ទ៣ខ្សែ៖ ០៩៣/០៦៦/០៩៩ ៩៩៩ ០៤៦។ រោងម៉ាស៉ីននេះបានប្រកាសដូច្នេះថា «រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង ទទួលទិញស្រូវគ្រប់ប្រភេទពីរប្រជាកសិករខ្មែរ ក្នុងមួយថ្ងៃប្រមូលទិញចាប់ពី 500តោន ទៅ 700តោន ជារៀងរាល់ថ្ងៃ បន្តទិញទាល់តែអស់លទ្ធភាព

    January 20, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានប្រហារជីវិតបុរសម្នាក់ ដែលបានផ្តាច់ជីវិតមនុស្សចំនួន៣៥នាក់ ក្នុងសកម្មភាពបើករថយន្តបំបុក នៅឯទីក្រុង Zhuhai ភាគខាងត្បូងប្រទេស កាលពីខែវិច្ឆិកា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា «តុលាការនៅទីក្រុង Zhuhai ទើបតែបានអនុវត្តការប្រហារជីវិតលើ លោក Fan Weiqiu ដោយអនុលោមតាមបទបញ្ជាប្រហារជីវិត ដែលចេញដោយតុលាការកំពូល»។ បុរសរូបនោះ ត្រូវបានតុលាការសម្រេច​ផ្តន្ទាទោសប្រហារជីវិត កាលពីចុងខែធ្នូ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា សកម្មភាពបើករថយន្តបំបុកនោះ បានកើតឡើងនៅមជ្ឈមណ្ឌលហាត់កីឡាមួយកន្លែង ហើយបើតាមយោងទៅតាម​សាលក្រមរបស់តុលាការ

    January 20, 2025
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឯកជនទាំងអស់ផ្តល់ឥណទានដល់វិស័យកម្មក្នុងអត្រាការប្រាក់សមរម្យ ដើម្បីផ្តល់លទ្ធភាពដល់រោងម៉ាស៊ីនប្រមូលទិញស្រូវពីកសិករ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា «ដូច្នេះនៅក្នុងដំណាក់កាលនេះ ខ្ញុំបានផ្តល់យោបល់ជូនលោកជំទាវធនាគារជាតិ ដើម្បីពិភាក្សាជាមួយធនាគារឯកជន ដើម្បីពិនិត្យនៅក្នុងការជួយផ្តល់ឥណទានទៅដល់វិស័យកសិកម្មដើម្បីជួយដល់កសិកររបស់យើង»។ ស្របតាមការតាមអំពាវនាវនេះ សម្តេចសង្ឃឹមថាធនាគារឯកជន នឹងចូលរួមជាមួយរដ្ឋ ដើម្បីចូលរួមជួយសម្រាលទាំងអស់គ្នា ក្នុងជួយដល់កសិករ ក៏ដូចជាជួយដល់សេដ្ឋកិច្ច ក្នុងពេលលំបាក។ គួរជម្រាបផងដែរថា ដើម្បីជួយដល់វិស័យស្រូវអង្ករ និងរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ រាជរដ្ឋាភិបាល បានសម្រេចទម្លាក់ថវិកាចំនួន៣០លានដុល្លារ ចាប់ពីខែមករា ដល់មីនា ដើម្បីផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជួយប្រមូលទិញស្រូវពីកសិករ៕

    January 20, 2025