Liny Chan
  • ព័ត៌មានជាតិ

    (CNN)៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វកម្រជាច្រើន នៅក្នុងឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែមករា។ ការស្រាវជ្រាវរបស់អង្គការ Fauna & Flora ក៏បានរកឃើញផងដែរនូវប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃជាដើម ព្រមទាំងបានរកឃើញ និងកត់ត្រាប្រភេទសត្វ និងរុក្ខជាតិ ជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជា ដូចជាឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។ លោក Pablo Sinovas ជាប្រធានអង្គការ Fauna

    January 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង៦៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន៦៦៦ ២៥៦ ៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ។ គិតត្រឹមឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៩៧១ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៣៤ដុល្លារ ក្នុង១តោន ស្មើនឹង៤៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែធ្នូ ឆ្នាំ២០២៤

    January 22, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ លោកឧត្រមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងទប់ស្កាត់ឱ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗគ្មានច្បាប់អនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ ជាមួយនឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អ។ ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន-វៀតណាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើ​មមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមករា ជូនអង្គប្រជុំ។ នាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ពីលទ្ធផលអនុវត្តបានក្នុងខែមក និងរបាយការណ៍លោកឧត្ដមសេនីយ៍ត្រី

    January 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សេះសមុទ្រ គឺជាប្រភេទត្រីសមុទ្រតូចៗដែលវា មានចំនួន ៤៦ប្រភេទនៅក្នុងអម្បូរ genus Hippocampus ដែលប្រភេទត្រីសមុទ្រ ដែលរងគ្រោះថ្នាក់ និងជិតផុតពូជបំផុត កំពុងមានវត្តមាននៅក្នុងឧទ្យានកម្សាន្ត Angkor Wildlife & Aquarium នៅក្នុងខេត្តសៀមរាប និងទទួលការថែទាំងយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ Hippocampus មកពីភាសាក្រិកបុរាណ hippokampos (ἱππόκαμπος) មកពី hippos (ἵππος) មានន័យថា «សេះ» និង kámpos (κάμπος) មានន័យថា «បីសាចសមុទ្រ»ឬ«សត្វសមុទ្រ»។ វាមានក្បាលនិងកដូចសេះ។ ដូចប្រភេទសត្វដទៃទៀតដែរ សេះសមុទ្រ ត្រីចៃក្រពើ និងប្រភេទដូចគ្នាផ្សេងទៀតសុទ្ធតែប្រឈមមុខនឹងការគំរាមកំហែងជាច្រើនរួមទាំង ការបាត់បង់ទីជម្រក ការបំពុលបរិស្ថាន

    January 22, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ សារព័ត៌មាន Fanacial Time បានរាយការណ៍មកថា ក្រុមហ៊ុនមេរបស់ TikTok គឺ​ ByteDance គ្រោងនឹងវិនិយោគ ១២ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៥។ ការវិនិយោគនេះ កើតឡើងចំពេលដែលក្រុនហ៊ុនចិនកំពុងប្រឈមនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ក្នុងការលក់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ជុំវិញផែនការវិនិយោគនេះ របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ByteDance គ្រោងចំណាយ ៤០ពាន់លានយន់ (ប្រហែល ៥.៥ពាន់លានដុល្លារ) នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ និងប្រហែល ៦.៨ពាន់លានដុល្លារនៅបរទេស ដើម្បីបង្កើនសមត្ថភាពបណ្តុះបណ្តាលគំរូមូដ្ឋានរបស់ខ្លួនតាមរយៈការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់របស់ Nvidia។ ទាក់ទិននឹងផែនការនេះ Nvidia

    January 22, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងអំពីការពង្វាងចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវរៀបចំការលើកធ្នឹមបេតុងចូលក្នុងការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។ ការដ្ឋានសាងសង់ នឹងមានការបិទកំណាត់ផ្លូវ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ ទៅដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ថ្ងៃដដែលម៉ោង១០៖០០យប់។ ផ្លូវដែលត្រូវពង្វាងចរាចរណ៍ គឺសូមធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ និងផ្លូវជាតិលេខ២។ សូមជម្រាបថា ចំពោះការបិទផ្លូវសម្រាប់ការងារលើកធ្មឹមនេះ នឹងកើតមានម្តងម្កាលបន្តទៀតនៅចន្លោះពេលសាងសង់។ រដ្ឋបាលខេត្ត សូមឲ្យប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងយោគយល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 22, 2025
  • ព័ត៌មានជាតិ

    (ដាវ៉ូស)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក ទីង ស៊ឺស៊ាំង (Ding Xuexiang) បាននិយាយថា ប្រទេសចិននឹងបង្កើនការនាំចូលរបស់ខ្លួន ដែលការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្អាកការអនុវត្តការចាត់វិធានការដកហូតពន្ធភ្លាមៗលើទំនិញរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ទីង ខណៈថ្លែងកាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយថា៖ «យើងមិនស្វែងរកអតិរេកពាណិជ្ជកម្មទេ។ យើងចង់នាំចូលផលិតផល និងសេវាកម្មដែលមានគុណភាពប្រកបដោយ ការប្រកួតប្រជែងបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយតុល្យភាព»។ ការអត្ថាធិប្បាយរបស់លោក ទីង បានកើតឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បានដកចិត្តវិញពីការអនុវត្តផែនការដកហូតពន្ធគយលើទំនិញនាំចូលពីចិនបន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ ផ្ទុយទៅវិញ

    January 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុគ្គលអ្នកសារព័ត៌មានចំនួន២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូ នៃការប្រើប្រាស់អំពើហិង្សា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ

    January 22, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា សាកសពក្រពើចំនួន ៩ក្បាល ត្រូវបានមន្រ្តីជំនាញសម្រេចកប់ ចោលនៅច្រាំងស្ទឹង ទីតាំងដែលក្រពើអណ្តែតមកទើរនៅចំណុចមុខវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោកនាយខណ្ឌ បានបញ្ជាក់ថា តាមការសាកសួរប្រជាពលរដ្ឋ នៅជិតទីតាំងកើតហេតុ បានឱ្យដឹងថា សត្វក្រពើនេះមានជនមិនស្គាល់មុខបានដឹកតាមរ៉ឺម៉ក យកមកបោះចោលតាំងពីកំឡុងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ទៅ៨យប់។ លោកបានបន្តថា សត្វក្រពើទាំងអស់មានចំនួន៩ក្បាល ដែលកំពុងហើមរលួយ ទើរនៅមាត់ច្រាំង អាចមានប្រវែង

    January 21, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ មន្រ្តីនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយតំបន់ និងប៉ូលិសឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែមករានេះថា ការអិលបាក់ដីក្នុងទីក្រុង Pekalongan ភាគកណ្តាលនៃកោះ Java បណ្តាលឱ្យមនុស្សចំនួន ១៦នាក់ បាត់បង់ជីវិត និងរបួស ១០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Bergas Caturasi បានប្រាប់ប៉ុស្តិ៍ព័ត៌មានក្នុងស្រុកថា ការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ខាងលើនេះ។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន ត្រូវបានរារាំងដោយសារតែភ្លៀងធ្លាក់។ លោកគូសបញ្ជាក់ថា «ការស្វែងរកកំពុងបន្ត ពីព្រោះយើងមិនមានពេលវេលាច្រើន។ យើងកំពុងធ្វើការប្រណាំង ជាមួយនិងស្ថានភាពអាកាសធាតុ ក្នុងតំបន់រងគ្រោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 21, 2025