Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅ​លុបចោល សិទ្ធិទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ សម្រាប់ទារកណាក៏ដោយ ឱ្យតែកើតនៅលើទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើត ឬ birthright citizenship មានន័យថា នរណាក៏ដោយ ឱ្យតែកើតនៅក្នុងសហរដ្ឋអាមេរិក ឬដែនដីរបស់អាមេរិក គឺមានឋានៈជាពលរដ្ឋអាមេរិក ដោយស្វ័យប្រវត្តិ។ សព្វថ្ងៃ សិទ្ធិនេះត្រូវបានការពារដោយ វិសោធនកម្មទី១៤ រដ្ឋធម្មនុញ្ញអាមេរិក។ យ៉ាងណាមិញ តាមរយៈបទបញ្ជាប្រតិបត្តិខាងលើ លោក ត្រាំ ចង់ឱ្យកែសម្រួល

    January 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការប្ដូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 21, 2025
  • ព័ត៌មានជាតិ

    ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រត្រូវបានដាក់កងកម្លាំងដើម្បីបាញ់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់សម្រាប់ការត្រួតពិនិត្យជាតិអាកុលចាប់ពីថ្ងៃ២១ ខែមករា ឆ្នាំ២០២៥នេះតែម្តង ។ ការដាក់បញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនេះ ក្រោយសង្កេតឃើញថា ផ្លូវ៦០ម៉ែត្រនេះឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកសោដនាថកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដោយខ្លះបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ។ ជាក់ស្តែងកាលពីសប្តាហ៍មុន មួយគ្រួសារត្រូវបានអ្នកបើកបរមានជាតិស្រវឹងបើករថយន្តបុកមួយគ្រួសារស្លាប់ដោយទាំងកូនតូចៗ២នាក់ផងដែរ ដោយបន្សល់ទុកម្តាយរងបួសធ្ងន់ដាច់ជើងម្ខាង។ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី២០ ខែមករា បានបញ្ជាស្នងការរងស្តីទី ទទូលផែនការងារនគរបាលចរាចរណ៍ និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ

    January 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។ ករណីនេះសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកភ្លាមៗ រហូតឈានដល់រកឃើញជនរងគ្រោះ និងសង្គ្រោះឲ្យរួចផុតពីក្រុមឧក្រិដ្ឋជនដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ជនរងគ្រោះបានចាញ់បោកក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់នៅប្រទេសថៃ លួងលោម បោកបញ្ឆោតឲ្យធ្វើដំណើរចេញពីខេត្តសៀងហៃប្រទេសចិន មកប្រទេសថៃ

    January 21, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃចូលកាន់តំណែងដំបូងរបស់គាត់ បានផ្អាកការចាត់វិធានការដកហូតពន្ធគយជាក់លាក់លើទំនិញរបស់ប្រទេសចិន ហើយជំនួសមកវិញបានបញ្ជាឱ្យមន្ត្រីស្ថិតគ្រោមឱវាតដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌នៅទូទាំងពិភពលោក និងស៊ើបអង្កេតថា តើទីក្រុងប៉េកាំងបានគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ឬអត់។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ច្បាប់ចម្លងនៃឯកសារមួយរបស់អាមេរិកដែលមិនទាន់បង្ហាញជាសាធារណៈថា វិធានការនេះមានគោលបំណង «បញ្ចៀសផលជះដែលអាចឈានទៅរកការបំផ្លិចបំផ្លាញដែលបង្កឡើងដោយនយោបាយពាណិជ្ជកម្មចុងក្រោយបែបសកលនិយមរបស់អាមេរិក»។ ឯកសារនេះក៏បានអំពាវនាវឱ្យទីភ្នាក់ងារសំខាន់នានារបស់សហព័ន្ធដោះស្រាយករណីគ្រប់គ្រងរូបិយប័ណ្ណដោយប្រទេសផ្សេងទៀតផងដែរ។ ឯកសារដដែលនេះបានឱ្យដឹងថា៖ «សកម្មភាពនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការពឹងផ្អែកលើបរទេសសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ និងធ្វើឱ្យមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកមានភាពរឹងមាំឡើងវិញ»។ ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលធ្វើឡើងភ្លាមៗនៅក្នុងការិយាល័យ Oval ខណៈដែលលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីយប់ថ្ងៃចន្ទ លោក ត្រាំ បានជៀសវាងការអនុវត្តផែនការដកហូតពន្ធគយលើទំនិញរបស់ប្រទេសចិន។ ប្រធានាធិបតីទើបចូលកាន់តំណែងរូបនេះបានឱ្យដឹងថា លោកពិតជាមានផែនការដំឡើងពន្ធគយពិតមែនដោយសារតែតួនាទីរបស់ប្រទេសចិនក្នុងការនាំចេញសារធាតុគីមីហ្វែនតានីល (fentanyl) ក៏ដូចជាការខឹងសម្បាររបស់គាត់ចំពោះឥទ្ធិពលរបស់ចិនលើព្រែកជីកនៅប្រទេសប៉ាណាម៉ា។ លោក តាំ បានមានប្រសាសន៍ថា៖ «យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ»។ លោក ត្រាំ បានគំរាមកំហែងបណ្តាប្រទេសដែលជាសមាជិករបស់ក្រុមប្រទេស BRICS ដែលរួមមានប្រទេសចិនផងដែរជាមួយនឹងការដំឡើងពន្ធគយ ហើយបានបង្ហាញថា

    January 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖​ Fresh New

    January 21, 2025
  • PR

    ក្រុមហ៊ុន អិនស៊ី អិច បានរៀបចំកម្មវិធីដាក់បង្ហាញវត្តមានជាផ្លូវការរបស់ All-New Honda PCX ស៊េរីថ្មី2025 នៅក្នុងផ្សារទំនើប អ៊ីអនមលភ្នំពេញ ចាប់ពីនៅថ្ងៃទី17 ខែមករា ឆ្នាំ2025 រហូតដល់ទី 31 ខែមករា ឆ្នាំ2025 ។ក្នុងការដាក់បង្ហាញនេះផងដែរ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីពិសេសដោយអតិថិជនទាំងអស់អាចធ្វើការកក់ទុកមុននូវ All-New Honda PCX ២០២៥ ក្នុងតម្លៃពិសេសត្រឹមតែ 4,590$ ហើយបានទទួលបានកាដូរពិសេសបន្ថែម កាស SONY និងមួកសុវត្ថិភាព INDEX ដែលសរុបមានតម្លៃស្មើ 150$ (ចំនួនមានកំណត់)។ ហើយការផ្តល់ជូននេះមានតែក្នុងកម្មវិធីដាក់តាំងបង្ហាញតែប៉ុណ្ណោះ។

    January 21, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ នៅថ្ងៃចូលកាន់តំណែងផ្លូវការ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងលុបចោលសកម្មភាពប្រតិបត្តិជិត ៨០នៃអតីតរដ្ឋបាលលោក ចូ បៃដិន ហើយនឹងដាក់ចេញនូវបទប្បញ្ញត្តិបន្ទាន់មួយដើម្បីរំសាយមន្រ្តីអាណត្តិមុន ក៏ដូចជាផ្អាកការជ្រើសរើសមន្រ្តីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ បានប្រាប់អ្នកមកចូលរួមពិធីស្បថ​របស់លោក នៅឯវិមាន Capital រដ្ឋធានីវ៉ាស៉ីនតោន ដូច្នេះថា «​ខ្ញុំ​នឹង​លុបចោល​សកម្មភាព​ប្រតិបត្តិ​ដែល​នាំឱ្យខាតបង់ជិត ៨០ នៃ​រដ្ឋបាល​មុន»​។ លោក ត្រាំ បន្តថា «ខ្ញុំក៏នឹងដាក់បទបទប្បញ្ញត្តិបន្ទាន់មួយ ដែលនឹងបញ្ចប់ការងាររបស់មន្រ្តីការិយាល័យលោក បៃដិន ហើយផ្អាកជាបណ្តោះអាសន្នក្នុងការជ្រើសរើសមន្រ្តីថ្មី

    January 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរតាមដងផ្លូវ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យបំពេញប្រតិបត្តិការហើយចាប់ពីពេលនេះតទៅ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បានអះអាងថា ក្រុមនគរបាលល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើកអ្នកបើកបរនេះ នឹងបំពេញការងារដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់នោះទេ ពោលឲ្យតែឃើញអ្នកបញ្ជាយានយន្ដរូបណាសង្ស័យ គឺនគរបាលនឹងបញ្ឈប់មធ្យោបាយ ហើយពិនិត្យរកសារស្រវឹងភ្លាមៗតែម្ដង។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងបង្កើតក្រុមសមត្ថកិច្ចចល័ត ដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ដាក់គោលដៅអនុវត្តក៏ដោយ»។ ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ

    January 21, 2025
  • ព័ត៌មានជាតិ

    (ប៉ារីស)៖ ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វ ផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ ដូចជាលោកMichel DRUCKER ពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង និងលោកRodrigo Basilicati CARDIN ដែលត្រូវជាក្មួយរបស់លោក Pierre

    January 21, 2025