Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រភពទិន្នន័យថ្មីពីក្រុមហ៊ុនវិភាគ Similarweb បានឱ្យដឹងថា កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote ដែលស្គាល់នៅក្នុងប្រទេសចិនថា Xiaohongshu ឥឡូវនេះទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងនេះ គឺដោយសារតែអ្នកប្រើប្រាស់សម្រុកចាកចេញពី TikTok ចំពេលមានការភ័យខ្លាចនៃការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ យោងតាមក្រុមហ៊ុនវិភាគ Similarweb អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់កម្មវិធីភាសាចិន RedNote នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣.៤លាននាក់នៅទូទាំងឧបករណ៍ iOS និង​ Android និងកើនឡើងពីចំនួន ៧០ម៉ឺននាក់នៅថ្ងៃចន្ទ និង ៣០ម៉ឺននាក់កាលពីសប្តាហ៍មុន។ ការហូរចូល នៃអ្នកប្រើប្រាស់ត្រូវបានជំរុញដោយការហាមប្រាមរបស់សហរដ្ឋអាមេរិកនៅលើ TikTok

    January 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រី ឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

    January 17, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ អនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនាំយកកាំមេរ៉ាសុវត្ថិភាពចំនួន១៤គ្រាប់ បំពាក់នៅផ្លូវបំបែកជាបីចំណុចភ្លើងស្តុបពីគោលដៅ និងចែកមួកសុវត្ថិភាពចំនួន២០០មួក ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត។ ក្នុងពិធីនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ បោន ភក្រ្តា បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពចំនួន១៤គ្រាប់ ជាការឧបត្ថម្ភពីលោក គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងមួកសុវត្ថិភាពចំនួន២០០មួក ជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ

    January 17, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កាសែត The New York Times បានរាយការណ៍នៅថ្ងៃពុធនេះថា នាយកប្រតិបត្តិ (CEO) កម្មវិធីចិន TikTok លោក Shou Zi Chew គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ព្រឹត្តិកាណ៍នេះ នឹងប្រារព្ធក្រោយមួយថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសជោគវាសនារបស់ TikTok នៅសហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ គួរជម្រាបថា លោក

    January 16, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានអបអរសាទរចំពោះការទទួលបានមេដាយមាសថ្មីមួយថែមទៀតនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាមួយខ្លឹមសារថា «អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាសមួយបន្ថែមទៀត។ មេដាយថ្មីនេះ

    January 16, 2025
  • ព័ត៌មានជាតិ

    (រតនគិរី)៖ ក្រោមការយកចិត្តទុកដាក់ជួយសង្គ្រោះពីសំណាក់ក្រុមគ្រូបពេទ្យ ស្ត្រីម្នាក់រស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពក្រីក្រ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី បានសម្រាលកូននៅលើទូកដោយជោគជ័យ កាលពីវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ និងបានបញ្ជូនទៅ​សម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃរួចរាល់ហើយ។ បើតាមលោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា ដោយមានការណែនាំពី​​លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាពប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក្នុងការជួយអន្តរាគមន៍ប្រជាពលរដ្ឋ​ដែលជួបប្រទះជំងឺផ្សេងៗ ដូច្នេះស្ត្រីឆ្លងទន្លេខាងលើ ជួយសង្គ្រោះបានទាន់ពេលវេលា។ បើតាមលោកគ្រូពេទ្យ សែន រដ្ឋា

    January 16, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឈានចូលដល់វ័យ ៨១ឆ្នាំហើយ លោកតា ឡាច រិ បានសម្រេចចិត្តដាក់ពាក្យចូលរួម​ ក្នុងកម្មវិធី​​សរសេរតាមអានជាសាធារណៈ ឈ្មោះថា «សំណេរអង្គរ» លើកទី២។ លោកតា ឡាច រិ មកពីភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកតា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា លោកគឺជាអតីតគ្រូបង្រៀនមកពីអនុវិទ្យាល័យវត្តគរ និងបានចូលនិវត្ត ជាង២០ឆ្នាំហើយ គឺតាំងពីឆ្នាំ១៩៩៩។ ការចូលរួមប្រកួត «សំណេរអង្គរ» លើកទី២ គ្រួសាររបស់លោកតា មានគ្នា៤នាក់ ដែលបានដាក់ពាក្យប្រកួត

    January 16, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃទី ១៣ ខែមករា ចំនួនទាញយកកម្មវិធី APP របស់ចិនឈ្មោះ “កូនសៀវភៅក្រហម” (ឈ្មោះជាភាសាអង់គ្លេស RedNote) បានកើនឡើងយ៉ាងខ្លាំងដល់កំពូលតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Appleក្នុងតំបន់អាមេរិក។ នៅពេលដែលប្រឈមមុខនឹងលទ្ធភាពដែលកម្មវិធី TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ក្នុងសប្តាហ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកមួយចំនួន មិនបានជ្រើសរើស បណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក ដូចជា Facebook និង Instagram នោះទេ ប៉ុន្តែបែរជាងាកទៅរកបណ្តាញទំនាក់ទំនងសង្គមចិនឈ្មោះ “កូនសៀវភៅក្រហម” វិញ។ លំហូរ “ជនភៀសខ្លួន TikTok” ដ៏ច្រើនសន្ធឹកធំបានធ្វើឱ្យកម្មវិធី

    January 16, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រួមគ្នាជួយទិញអង្ករខ្មែរ ដើ​ម្បីជួយដល់ប្រជាកសិករ ស្របពេលដែលស្រូវ OM5451 របស់កសិករ កំពុងជោរជន់ និងមានតម្លៃធ្លាក់ចុះទៅតម្លៃធម្មតាបើធៀបទៅនឹងតម្លៃស្រូវ OM5451 កាលពីឆ្នាំ២០២០។ លោកស្រី ឃី មុន្នី បានបញ្ជាក់ឱ្យដឹងថា ការធ្លាក់នៃតម្លៃស្រូវ OM5451 មិនមានអ្វីគួរឱ្យចម្លែកនោះទេ ដោយសារតម្លៃស្រូវប្រភេទនេះ​ពីមុនមក គឺមិនមាន​តម្លៃថ្លៃនោះទេ ទើបតែឆ្នាំ២០២៣ និង ឆ្នាំ២០២៤កន្លងទៅនេះ ដែលប្រទេសឥណ្ឌាបានបិទការនាំចេញអង្ករសរបស់ខ្លួន ទៅកាន់ទីផ្សារ

    January 16, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ដបប្លាស្ទិក និងកំប៉ុងស្រាបៀរ ត្រូវបានគេប្រទះឃើញក្នុងផ្ទៃសមុទ្រ ជុំវិញកោះរមណីយដ្ឋាន Phuket របស់ប្រទេសថៃ ខណៈដែលមានសំរាមកាន់តែច្រើននៅលើកោះ ដែលជាគោលដៅទេសចរណ៍មួយ ល្បីល្បាញខាងឆ្នេរស្អាត និងថ្ងៃលិចដ៏ស្រស់ស្អាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។ នៅជ្រុងម្ខាងនៃកោះ គេឃើញរថយន្តដឹកទំនិញ និងត្រាក់ទ័រនាំយកសំរាមទៅចាក់ចោល នៅទីលានចាក់សំរាមដ៏ធំមួយ ដែលជាកន្លែងចុងក្រោយសម្រាប់ផ្ទុកកាកសំណល់ច្រើនជាង ១ ០០០តោន ដែលប្រមូលបានជារៀងរាល់ថ្ងៃ។ ដោយពន្យល់ថា កំណើនទេសចរណ៍ និងសំណង់ជំរុញឱ្យមានសំរាមលើសកម្រិត មុនពេលមានជំងឺកូវីដ លោក Suppachoke Laongphet អភិបាលរងនៃទីក្រុងកោះមួយនេះ និយាយថា

    January 16, 2025