Liny Chan
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ ដោយអនុវត្តតាមគោលការណ៍យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម លោកបានបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី

    December 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែ ពោលនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ គួររំលឹកថា ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន

    December 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រមាណ ៥៣៣គ្រាប់ នៅតាមដងផ្លូវជាង២០០កន្លែង។ លោក បានបន្តថា ការរៀបចំនេះ គឺដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បង្ការនូវបទល្មើសណាមួយកើតឡើងជាយថាហេតុ និងដើម្បីធ្វើការស៊ីបអង្កេតបន្ថែមលើបញ្ហាសន្តិសុខនេះ។ ការបញ្ជាក់របស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាស អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥​ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤៕ សូមស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្ត៖ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ មានក្មេងទំនើងមួយក្រុមគ្នាប្រហែល២០នាក់ បានធ្វើសកម្មភាពចូលទៅកាន់ម៉ូតូប្លន់យកផ្លាកលេខ ដល់ក្នុងផ្ទះជនរងគ្រោះ២នាក់ នៅបុរី HP ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចែកចាយវីដេអូនៃការធ្វើសកម្មភាពពេញបណ្ដាញសង្គម។ រំលងបានប៉ុន្មានថ្ងៃ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន៧នាក់ជាបន្ដបន្ទាប់ ក្នុងចំណោមបក្ខពួកប្រមាណជាង២០នាក់ ដែលធ្វើសកម្មភាពនៅថ្ងៃកើតហេតុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥

    December 17, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប៉ូលិសនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានធ្វើសកម្មភាព​បាញ់ប្រហារ នៅសាលារៀនមួយកន្លែង នៃរដ្ឋ Wisconsin ជាហេតុបណ្តាលឱ្យកូនសិស្សម្នាក់ និងគ្រូបង្រៀនម្នាក់ បាត់បង់ជីវិត រីឯមនុស្ស៦នាក់ទៀត បានរងរបួស ហើយក្រោយមក ខ្មាន់កាំភ្លើងវ័យក្មេងរូបនោះ ក៏បាញ់សម្លាប់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ហេតុការណ៍ខាងលើបានកើតឡើង នៅសាលសិក្សាចម្រុះថ្នាក់ ក្នុងសាលារៀនឈ្មោះ Abundant Life Christian School ដែលមានសិស្សសរុប៤២០នាក់ ចាប់ពីថ្នាក់មុនមត្តេយ្យ រហូតដល់ថ្នាក់ទី១២។ ក្មេងស្រីជាខ្មាន់កាំភ្លើង គឺជាសិស្សនៅសាលានោះផ្ទាល់ ហើយមានឈ្មោះថា

    December 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួល​យក​សំណើរបស់ប្រធានាធិបតី និងប្រធានសភាអ៊ុយក្រែន អញ្ជើញទៅ​បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្រប​ណាមួយ​នាពេល​ខាង​មុខ។ សម្តេចតេជោ ធ្លាប់បានទស្សនកិច្ចនៅទីក្រុងគៀវរួចម្តង​មក​ហើយកាលពីឆ្នាំ១៩៨១។ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បាន​អនុញ្ញាតឱ្យលោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតប្រទេសអ៊ុយ​ក្រែន ចូល​ជួប​សម្ដែង​ការគួរសមនៅ​វិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការ​សោក​​ស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយ​សារសង្គ្រាម​នៅអ៊ុយ​ក្រែន រយៈពេល៣ឆ្នាំកន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ពីផល​លំបាក ទុក្ខវេទនា

    December 17, 2024
  • ព័ត៌មានជាតិ

    (កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចេញសេចក្ដីជូនដំណឹងណែនាំឲ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៉ីសងខុសច្បាប់ ក្នុងភូមិសាស្ដ្រខេត្តកែប ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែប បានធ្វើការណែនាំនូវការងារសំខាន់ៗ ចំនួនដើម្បីឲ្យអង្គភាព មន្ទីរពាក់ព័ន្ធធ្វើការសហការគ្នាយ៉ាងស្អិតរមួត សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកែប៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់អាជីវករក្នុងខេត្តព្រះសីហនុ រក្សាតម្លៃម្ហូបអាហារ និងការស្នាក់នៅផ្សេងៗសម្រាប់ភ្ញៀវទេស​ចរ ឱ្យនៅដដែល កុំឱ្យមានការដំឡើងថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យទានផ្សេងៗ។ លោកបានបញ្ជាក់បែបនេះ ដល់អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលចុះផលិត និងផ្សព្វផ្សាយព័ត៌មានអំពីខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកអភិបាលខេត្ត ម៉ាង ស៊ីណេត បានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលឱ្យភ្ញៀវទេសចរអាចធ្វើការទស្សនា និងសិក្សាបន្ថែមអំពីសក្ដានុពលរបស់ខេត្ត។ បន្ថែមពីនេះ លោកបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ

    December 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖​ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានណែនាំឱ្យបឹងហ្គាឡូទាំងអស់ នាំភ្ញៀវទេសចរលេងល្បែងប្រជាប្រិយខ្មែរ មិនសម្រាប់តែបុណ្យចូលឆ្នាំនោះទេ។ ការបញ្ជាក់របស់លោកនេះ បានធ្វើឡើងក្នុងដំណើរចុះផលិតព័ត៌មាន និងផ្សាព្វផ្សាយរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានដឹកនាំផ្ទាល់។ សូមជម្រាបថា បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ

    December 17, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបមេគង្គឃី Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ភ្ជាប់ទៅកោះនរា ហើយចង់ឱ្យសិក្សាពីលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។ ដោយឡែកបច្ចុប្បន្ននេះកម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។ ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើមដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។ ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ

    December 17, 2024