Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងភូមិបឹងធំ៣ សង្កាត់បឹងធំខណ្ឌកំបូល ប៉ែកនិរតីនៃរាជធានីភ្នំពេញ ដែលនៅឆ្ងាយដាច់ស្រយ៉ាលពីរោងចក្រទឹកស្អាតផ្សេងៗ សាងសង់ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងទំហំទឹក ប្រាក់ចំនួន ១ ៤៩៤ ០០០ ដុល្លារអាមរិក ត្រូវបានបើកការដ្ឋាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីស្ទឹងព្រែកត្នោត ត្រូវបើកសម្ពោធជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ហែម

    December 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមលទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនប្រជាជនសរុប ១៧,២៨០,៥៤៣នាក់ ស្ត្រីមានប្រមាណ៥០.៩% ខណៈអាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦.៦ឆ្នាំ (ដែលបុរស ៧៤.៧ឆ្នាំ និងស្ត្រី ៧៨.៤ឆ្នាំ)។ លទ្ធផលនេះ បានបង្ហាញនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាពលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ តាមលទ្ធផលបឋម ទទួលបានពីអង្កេតនេះ គឺផ្តោតសំខាន់លើចំណុចធំៗដូចជា៖ ទី១៖ ទំហំប្រជាជន និងកំណើន៖ * ចំនួនប្រជាជនសរុប ១៧

    December 16, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នាពេលនេះ អាគារ១០១ ក្នុងចំណោមអាគារដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុកន្លងមក ត្រូវបានសម្របសម្រួលឱ្យវិនិយោគបន្ត។ លោកអភិបាល បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន ដែលបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ក្លិបអ្នកកាសែតកម្ពុជា។ បេសកកម្មនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីអគារជាប់គាំងក្នុងខេត្តព្រះសីហនុនេះ លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា ក្នុងចំណោម១០១នោះ ក៏មាន ៤០អគារផងដែរ បាននិងកំពុងសាងសង់ ខណៈដែលនៅសេសសល់ ៦១អគារ នឹងបន្តសាងសង់ នាពេលឆាប់ខាងមុខនេះ៕

    December 16, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នាវាចម្បាំងរបស់អាមេរិកមួយគ្រឿង ជាមួយនាវិក​១០៣នាក់ បានចូលមក​ដល់​សមុទ្រកម្ពុជា ហើយបានចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជាមួយការចូលមក​ដល់​កម្ពុជារបស់នាវាកងទ័ពជើងទឹករបស់អាមេរិកនេះ កងទ័ពជើងទឹកអាមេរិក ដឹកនាំ​ដោយ​លោកវរនាវីទោ Daniel A.sledz មេបញ្ជាការ​នាវា​ នឹង​ទស្ស​ន​កិច្ចជាផ្លូវការ​នៅកម្ពុជារយយៈ​ពេល៥ថ្ងៃ ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤​។ ការចូលមកដល់ផែរបស់កម្ពុជានាព្រឹកថ្ងៃនេះ កងទ័ពជើងទឹករបស់អាមេរិក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវរនាវីឯក​ មាន​ សាវឿន​ មេបញ្ជាការ​រងមូលដ្ឋាន​សមុទ្រ​រាម​ កងទ័ព​ជើង​ទឹក​ ក៏ដូចជា​នាយ​នាវី​មូលដ្ឋាន​សមុទ្រ​រាម​ជា​ច្រើន​រូបទៀត។ យោងតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នាវាចម្បាំងកងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក ដែលចូលមកកម្ពុជានាពេលនេះ មានឈ្មោះ USS SAVANNAH

    December 16, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជន ឬ PPP​ ដែលជាបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅចំពោះមុខ ការកើនឡើងជម្លោះផ្ទៃក្នុងបក្ស បន្ទាប់ពីសភាជាតិបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Han Dong-hoon បានប្រកាសពីការសម្រេចចិត្តលាលែងចេញពីតំណែង នៅឯសន្និសីទសារព័ត៌មាន ក្រោយសំណើដកតំណែងលោក Yoon ត្រូវបានសភាបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ២០៤ ទល់នឹង៨៥សំឡេងជំទាស ជុំវិញការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ។ លទ្ធផលបោះឆ្នោតនេះដែរបានបង្ហាញថាសមាជិកសភា១២រូប មកពីគណបក្ស

    December 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹង​រៀបចំ «ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា» ក្នុងគោល​បំណង​ផ្តល់ជូនសាធារណជន​ ​បាន​ស្វែង​យល់​អំពី​សិប្បកម្មប្រពៃណីតាមសហគមន៍នានា ​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍នេះ ក៏មាន​បំណងរៀបចំ​បង្ហាញ​ជូន​សាធារណជនបាន​ស្វែងយល់​ពី​ស្នាដៃ​​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា និង អបអរសាទរ «ក្រមា» ជា​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់​កម្ពុជា ​​ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤។ ក្រសួងបានអញ្ជើញសាធារណជនចូលរួមទស្សនាដោយសេរី ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ចាប់ពីម៉ោង​ ៩៖០០នាទីព្រឹក ដល់ម៉ោង​ ៨៖៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែង​ខ្មែរ ស្ថិត​នៅវិថីរដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។ ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធី​ស្វែងយល់​ពី​សិប្បកម្មប្រពៃណី, បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ

    December 16, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិនបានបង្ហាញឱ្យឃើញថា គំរូយន្តហោះ jumbo ដែលបានធ្វើការហោះហើរសាកល្បងកាល​ពី​អំឡុង​ខែសីហា ឆ្នាំ២០២១ គឺសម្រេចបានល្បឿនលើសសំឡេង ៦ដង ឬហៅថា Mach 6.56 (ប្រហែល ៥០៣៣ម៉ាយក្នុងមួយម៉ោង)។ របកគំហើញដ៏សំខាន់នេះ ត្រូវបានប្រកាសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងបង្ហាញពីសក្តានុពលនៃការធ្វើដំណើរតាម​អាកាស​ដែល​មាន​ល្បឿនលឿនបំផុត។ តាមរយៈ​ការសាកល្បងនេះ បានឱ្យដឹងថា អាចកាត់បន្ថយពេលវេលាហោះហើរបានយ៉ាងច្រើន ដូចជាការ​ធ្វើ​ដំណើរ​ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងញូវយ៉ក គឺចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំនួសឱ្យ ជាធម្មតា ១២ ទៅ ១៤ ម៉ោង សម្រាប់ការហោះ​ហើរ​ធម្មតា។ ព័ត៌មានលម្អិតសំខាន់ៗនៃការហោះហើរសាកល្បង៖– ល្បឿនដែលសម្រេចបាន៖ Mach 6.56 លឿនលើសសំឡេងប្រាំមួយដង​-

    December 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យកុំឲ្យមានជនឆ្លៀតឱកាសក្នុងធ្វើសកម្មភាពផ្ទុយពី គោលបំណង របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការងារនេះ ខ្ញុំសូមឲ្យដាក់ការអនុវត្តវិធានការ នៅក្នុងការធ្វើកិច្ចការងារនេះ ដើម្បីឲ្យមានសុក្រឹត្យភាព […] ទប់ស្កាត់នៅការកេងជំនេញតាមគ្រប់រូបភាព ជាពិសេសគឺក្រុមជនដែលឆ្លៀតឱកាសកេងជំនេញតាមប្រព័ន្ធកិច្ចការងារតាមអុិនធើណេតនេះ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទិន្ន័យរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ និងរក្សាឲ្យបានជាប់លាប់ ដោយទិន្ន័យនេះទាក់ទងនឹងកិច្ចការងារសន្តិសុខ និងទាក់ទងនឹងអ្វីដែលជាភាពឯកជនរបស់ប្រជាពលរដ្ឋ។ សម្ដេចមហាបវរធិបតី

    December 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រប្រព័ន្ធទាំងអស់ទៅចុះឈ្មោះប្រកបអាជីវកម្មផ្លូវការ ខណៈការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់​ ហើយមិនមានកាតព្វកិច្ចបង់ពន្ធឡើយ ប្រសិនបើទទួលបានផលចំណូលក្រោម​២៥០លានរៀលក្នុង​មួយឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល​សម្តេច​អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចធិបតីបានថ្លែងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចនឹងមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ចឬការចំណាយផ្សេងៗ។ ​ សម្តេចបានគូសបញ្ជាក់ថា «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះថ្ងៃនេះ ឬថ្ងៃនោះ ឬត្រឹមអវសានវាទនេះ ហើយទទួលបន្ទុកអ្វីទេ គឺស្ម័គ្រចិត្តទាំងស្រុង បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ថាបានផល ហើយអត់មានទទួលបន្ទុកអ្វីទេ

    December 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ និងបដិសេធ ពីការបង្ហោះផ្សាយថា មានអគារ៧ ជាន់បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប។ ព័ត៌មាននេះ ជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន ប៉ុណ្ណោះ។ ការបំភ្លឺរបស់រដ្ឋបាលខេត្តកែប បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក បានយករូបភាពចាស់កាលពី៤ឆ្នាំមុន មកបង្ហោះបំភ្លៃថា អគារកម្ពស់៧ជាន់ នៅខេត្តកែបដួលរំលំ។ បើតាមរដ្ឋបាលខេត្តកែប រហូតដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកបំភ្លៃព័ត៌មានដើម្បីបំពុលសង្គមទាំងនោះ។ រដ្ឋបាលខេត្តកែប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់ នេះទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 16, 2024