Liny Chan
  • ព័ត៌មានអន្តរជាតិ

    (PALM BEACH, Florida)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គួរតែ ត្រៀមលក្ខណៈឱ្យហើយ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមចាយពេលជិត៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានមួយនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida បានបន្ថែមទៀតថារូបលោកនឹងជជែកជាមួយលោក ហ្សេលេនស្គី និងលោក

    December 17, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតប ចំពោះការព្រួយបារម្ភលើការតាំងទីលំនៅថ្មីដោយបង្ខំ របស់ប្រជាជនរស់នៅតំបន់អង្គរ ដើម្បីកិច្ចអភិរក្ស ពីសំណាក់អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ដោយនៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកជំនាញការខាងលើ អាជ្ញាធរជាតិអប្សរាសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖ ១៖ អាជ្ញាធរជាតិអប្សរា ជានិច្ចកាលរមែងបំពេញកិច្ចការងារក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិមនុស្សស្រប តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកម្ពុជា។ ក្នុងរយៈកាល៣០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរាតែងតែ យកចិត្តទុកដាក់ខ្ពស់លើកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពសហគមន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន១១២ភូមិ ដែលរស់នៅយូរលង់ណាស់មកហើយ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន បុគ្គលិកចំនួន

    December 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុនកសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សអំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការវិនិយោគសាង​សង់​គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើប​ឡើងវិញជាបណ្តើរៗ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្ដីសង្ឃឹមឆ្ពោះទៅរកសម្រេចគោលដៅ នៃការអភិឌ្ឍប្រទេសកម្ពុជា»។

    December 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យក្រុមឡានតាក់ស៉ី ១ក្រុម ពាក់ព័ន្ធករណីប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ការឃាត់ខ្លួននេះ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ អៀម ពិសី និងឈ្មោះ MOHAMMA ABU TAHER កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញផែនការងារនគបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងបក្ខពួកមួយចំនួនបានរត់គេចខ្លួន។ របាយការណ៍ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី១៦

    December 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦៖៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង ០៥៖០០នាទីព្រឹក

    December 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង»។ ការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន

    December 16, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ តុលាការឧទ្ធរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក បានបដិសេធសំណើរបស់ TikTok ក្នុងការបញ្ឈប់ជាបណ្តោះអាសន្ននូវការអនុវត្តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ចិនគឺ ByteDance ដកខ្លួនចេញពីកម្មវិធី ឬប្រឈមនឹងការហាមឃាត់ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ សេចក្តីសម្រេចរបស់តុលាការបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ហើយបានសង្កត់ធ្ងន់ថា TikTok បរាជ័យក្នុងការផ្តល់នូវគំរូសម្រាប់ការបញ្ឈប់សកម្មភាពសភា បន្ទាប់ពីប្រឈមមុខនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទសប្តាហ៍មុន TikTok និងក្រុមហ៊ុនមេ ByteDance បានដាក់ញ្ញត្តិជាបន្ទាន់ទៅកាន់សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់សង្កាត់ Columbia ដោយស្នើសុំពេលវេលាបន្ថែមទៀតដើម្បីដំណើរការសំណុំរឿងរបស់ពួកគេទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក។ ខណៈពេលនោះ TikTok ត្រូវបានព្រមានថា ប្រសិនបើគ្មានចំណាត់ការរបស់តុលាការទេ ច្បាប់នឹង «បិទ TikTok – ដែលជាវេទិកាដ៏ពេញនិយមបំផុតមួយរបស់ប្រទេស –

    December 16, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឱ្យស្នងការនគរបាល បង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធ អនឡាញប្រកបដោយប្រសិទ្ធភាព។ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា បញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញកំពុងតែកើតឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះមានដូចជា៖ ការឆរបោកតាមប្រព័ន្ធអនឡាញ ពោលគឺការវិនិយោគក្លែងក្លាយ ដែលជនរងគ្រោះដាក់ទុន វិនិយោគហើយមិនអាចដកលុយវិញបាន។ អភិបាលខេត្តបានបញ្ជាក់ថា ការឆបោក ការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដូចជាការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដើរជនរងគ្រោះទិញដាក់លុយទៅហើយមិនបានរបស់ ឬបានទំនិញមកប្រើមិនកើតក៏មាន។ ម្យ៉ាងទៀត គឺការឈរបោកតាមរយៈការក្លែងអត្តសញ្ញាណ ពោលគឺជនឆបោកបានកាត់តរូបភាពថ្នាក់ដឹកនាំជាមន្ត្រីនគរបាល ទៅគំរាម ឬប្រើគ្រប់មធ្យោបាយ ដើម្បីទារប្រាក់ពីជនរងគ្រោះ។

    December 16, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាម៉ាស)៖ គ្រិស្តសាសនិកស៉ីរី បានចូលរួមសកកម្មភាពរៀងរាល់ថ្ងៃអាទិត្យឡើងវិញ ចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad និងអាចជាការធ្វើតេស្តលើកដំបូងលើ ការធានារបស់មេដឹកនាំថ្មី ថាសិទ្ធិជនជាតិភាគតិច នឹងត្រូវបានការពារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានឡើងមកគ្រប់គ្រងប្រទេសស៉ីរី ហើយកំពុងផ្តល់ការធានាសម្រាប់ ជនជាតិភាគតិចស៉ីរីថា ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងមិនមានគ្រោះថ្នាក់។ កាលពីរបបលោក Assad នៅរស់ ក្រុមជនជាតិដើមភាគតិចសាសនា រួមទាំងគ្រិស្តបរិស័ទ បានធ្វើការគោរពប្រណិប័តន៍ដោយសេរី ខណៈមនុស្សមួយចំនួន នៅបារម្ភពីទស្សនវិស័យរដ្ឋាភិបាល

    December 16, 2024
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួ)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសអំពីការតែងតាំង អតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក សម្រាប់ពេលដែល ​ម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Anwar បាននិយាយថា តួនាទីរបស់លោក Thaksin អំឡុងអាណត្តិជាប្រធានអាស៊ានរបស់លោក គឺនឹងមានលក្ខណៈក្រៅផ្លូវការ រួមជាមួយទីប្រឹក្សាដទៃទៀត មកពីបណ្តាប្រទេសមួយចំនួន ដែលជាសមាជិកអាស៊ាន។ លោក Anwar បានចេញសេចក្តីប្រកាសបែបនោះ អំឡុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៉ី ដោយនាយករដ្ឋមន្រ្តីថៃ

    December 16, 2024