Liny Chan
  • ព័ត៌មានជាតិ

    (បរទេស)៖ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញឱ្យដឹងថា តួលេខនៃការលក់ iPhone នៅក្នុងប្រទេសចិននាចុងឆ្នាំ២០២៤ បានធ្លាក់ចុះ​យ៉ាង​ខ្លាំង និងអាចបន្តធ្លាក់ចុះរហូតដល់ដើមឆ្នាំ២០២៥នេះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ លោក Ming-Chi Kuo ជាអ្នកវិភាគដ៏ល្បី ថ្មីៗនេះបានបង្ហាញរបាយការណ៍ទីផ្សារទាក់ទងនឹងក្រុមហ៊ុន Apple ដោយក្នុងនោះលោក​បាន​រំលេច​ឱ្យ​ដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ការលក់ផលិតផល Apple ជាពិសេស iPhone នៅក្នុងប្រទេសចិនបានធ្លាក់ចុះជាខ្លាំង បើធៀបទៅនឹងឆ្នាំ២០២៣ ដោយបានធ្លាក់ចុះចន្លោះពី ១០ ទៅ១២ភាគរយ។ លោកបានបន្តទៀតថា មូលហេតុចម្បងដែលនាំឱ្យមានការធ្លាក់ចុះនេះគឺដោយសារតែ iPhone 16 របស់

    January 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងរថយន្តស៉ីរ៉ែនអូសក្បួន អ្នកលក់ឡេលើអនឡាញ ទៅមង្គលការ ដែលផ្អើលលើបណ្តាញសង្គមនាពេលថ្មីៗនេះ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជូនព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅលើករណីរថយន្តស៉ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដូចខាងក្រោម៖ * ១៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រោង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ

    January 13, 2025
  • ព័ត៌មានជាតិ

    (Los Angeles)៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដ៏សម្បើមអស្ចារ្យដែលបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានកើនដល់ ២៤នាក់ហើយ គិតត្រឹមកាលពី ថ្ងៃអាទិត្យ ទី១២ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) ស្របពេលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងព្យាយាមគ្រប់គ្រងស្ថានការណ៍ឱ្យបានមុនពេលខ្យល់បក់ខ្លាំងត្រូវបានរំពឹងថាអាចនឹងមកដល់ឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅក្នុងទីក្រុង Los Angeles ៦ថ្ងៃជាប់ៗគ្នាកាលថ្ងៃអាទិត្យ ដោយបានលេបត្របាក់ផ្ទះសម្បែង និងបន្សល់ទុកមនុស្សរាប់ពាន់នាក់គ្មានផ្ទះស្នាក់នៅ។ ក្រុមអ្នកពន្លត់អគ្គិភ័យវិញ កំពុងប្រឹងប្រែងគ្រប់គ្រងភ្លើងឆេះព្រៃឈ្មោះ Palisades Fire ដែលកំពុងឆេះរាលដាលសំដៅទៅរកតំបន់ Brentwood និងតំបន់ San Fernando Valley ដែលមានដង់ស៊ីតេប្រជាជនច្រើន។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបានព្រមានថាស្ថានការណ៍អាចនឹងកាន់តែអាក្រក់ឡើង

    January 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឲ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។ ក្រោយត្រួតពិនិត្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាដោយសម្រេចបង្កើនកម្លាំងនគរបាលចរាចរណ៍ ជាមួយនឹងការរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ។ ពាក់ព័ន្ធការងារខាងលើលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រ ហៅផ្លូវសម្ដេចតេជោហ៊ុន

    January 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 13, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ គេហទំព័រព័ត៌មាន​ Semafor បានរាយការណ៍មកថា នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta លោក Mark Zuckerberg បានចូលជួបជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅឯភូមិគ្រឹះ​ Mar-a-Lago។​ យ៉ាងណា កិច្ចពិភាក្សានេះមិនត្រូវបានប្រភពបង្ហាញពីព័ត៌មានលម្អិតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ កិច្ចពិភាក្សារនេះ កើតឡើងបន្ទាប់ពីការប្រកាសរបស់លោក Zuckerberg ថា Meta ដែលជាមេធំរបស់ Facebook កំពុងបញ្ឈប់កម្មវិធី Diversity, Equity និង Inclusion (DEI) programs​

    January 11, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានពន្យារពេលនិរទេសជនចំណាកស្រុកចំនួន ៩០០ ០០០នាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់ ដែលជាចំណាត់ការមួយ ខ្ទាស់នឹងបំណងរបស់អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកិច្ចការបង្រ្កាបបញ្ហាអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ ២០២៥។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានពន្យារពេលចុះឈ្មោះក្នុងប្រព័ន្ធ TPS ដែលជាកម្មវិធីមួយផ្តល់សិទ្ធិឱ្យជនចំណាកស្រុក ស្ថិតនៅក្នុងសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន។ មានន័យថា ជនចំណាកស្រុកដែលត្រូវនិរទេសខ្លួនខាងលើនេះ នឹងទទួលបានប័ណ្ណការងាររយៈពេល ១៨ខែបន្ថែម។ ចាប់តាំងពីដើមអាណត្តិប្រធានាធិបតីឆ្នាំ ២០២១ លោក

    January 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បច្ចុប្បន្នមានសត្វស្មោញ ដែលឈ្មោះភាសាអង់គ្លេស៖ Oriental Darter និងឈ្មោះវិទ្យាសាស្ត្រោស៖ Anhinga melanogaster ចំនួន ៦,០០០គូ កំពុងបន្តពូជពងកូន និងរស់យ៉ាងសុខសាន្តនៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។ យោងតាមក្រសួងបរស្ថាន បានបន្ថែមថា តំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប) គឺជាតំបន់ការពារធម្មជាតិ និងជាជម្រកជីវៈចម្រុះរស់នៅយ៉ាងសុខដុមរមនា។ ដោយបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញសង្កេតឃើញមានសត្វស្មោញ ចំនួន៦,០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។ គួរបញ្ជាក់ថា សត្វស្មោញ ( Oriental Darter)

    January 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងបើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន, កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះ ទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មាន, ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានប្រកាសថា នឹងដាក់ដំណើរនូវការកញ្ចប់កាដូឆ្នាំថ្មី «Happy Cambodian Traveler 2025» ដើម្បីជួយឱ្យប្រជាជនកម្ពុជា ទទួលបាននូវជីវិតដ៏សប្បាយរីករាយ ក្នុងការធ្វើដំណើរ តាមអាកាស។ កញ្ចប់កាដូខាងលើ គឺដើម្បីផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជា និងមានខ្លឹមសារសំខាន់ចំនួន៣រួមមាន៖ ទី១៖ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម សំបុត្រយន្តហោះឥតគិតថ្លៃចំនួន ២០២៥សន្លឹក នឹងត្រូវផ្តល់ជូននិស្សិតសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តយុវជនកម្ពុជា ជំនាន់ក្រោយឱ្យក្លាហាន ក្នុងការធ្វើដំណើរ និងសិក្សាស្វែងយល់ពីពិភពខាងក្រៅ និងពង្រីកចំណេះដឹងបន្ថែម។ ទី២៖ អ្នកដំណើរជនជាតិខ្មែរទាំងអស់ អាចទទួលបានឯកសិទ្ធិផ្តាច់មុខ

    January 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 11, 2025