- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សក្រមការ ជំនាន់ទី១១ សម្រាប់ការចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងនោះការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ មានបេក្ខជនជាប់ជាស្ថាពរចំនួន៦៨នាក់ និងសិស្សក្រមការ ជំនាន់ទី១១ មានបេក្ខជនប្រឡងជាប់ជាស្ថាពរ១៨០នាក់។ ការប្រកាសលទ្ធផលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង នាសាលាភូមិន្ទរដ្ឋបាល។ ការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ មានបេក្ខជនប្រឡងជាប់ជាស្ថាពរសរុបចំនួន៦៨នាក់ ក្នុងនោះស្រី២៣នាក់។បេក្ខជនសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ ដែលជាប់សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ នឹងត្រូវឆ្លងកាត់ការសម្ភាសបន្ថែម ខណៈដែលសិស្សមន្ត្រីក្រមការ មិនមានការសម្ភាសបន្ថែមនោះទេ។ សម្រាប់សិស្សមន្ត្រីក្រមការ ដែលប្រឡងជាប់
December 14, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple លោក Tim Cook ត្រូវបានរាយការណ៍មកថា បានជួបពិភាក្សាជាមួយលោក Donald Trump នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ នៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះ ក្នុងរដ្ឋផ្លរីដា ស្របពេលដែល មេដឹកនាំជំនួញធំៗព្យាយាមបង្កើតទំនាក់ទំនងវិជ្ជមានជាមួយលោក Trump ជាបន្តបន្ទាប់ ចាប់តាំងពីការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reutres នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ មេធំក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបង្ហាញជំហរគាំទ្រចំពោះការត្រឡប់មកធ្វើជាប្រធានាធិបតីជាថ្មីរបស់លោក Trump តាមរយៈការចូលរួមបរិច្ចាគប្រាក់ ក្នុងនោះក្រុមហ៊ុន Meta និង Amazon សុទ្ធតែបានបរិច្ចាគម្នាក់១លានដុល្លារដល់មូលនិធិរបស់ Trump ។
December 14, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅទីបំផុត សភាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ បានបោះឆ្នោតអនុម័តហើយលើសំណើដកតំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ តែច្បាប់នេះត្រូវបានលុបចោលវិញក្រោយមានការជំទាស់ពីសភា។ ច្បាប់អាជ្ញាសឹកត្រូវបានលោក Yoon ប្រកាសដាក់ឱ្យប្រើបាន ត្រឹមរយៈពេលជាង ៦ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យមានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។ សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ
December 14, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោកបានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះខ្លាំងក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយបានទម្លាក់ការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈពេលមានទឹកជំនន់ធ្ងន់ធ្ងរគួបផ្សំនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ កាលពីខែមិថុនា ធនាគារពិភពពោលបានព្យាករថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងកើនឡើង ១ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលនឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៥ ប៉ុន្តែបានព្រមានពីការកើនឡើងភាពក្រីក្រនិងកាអំពើហឹង្សា។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ធនាគារពិភពលោកបានឱ្យដឹងថា៖ «កម្រិតនិងស្ថានភាពជម្លោះប្រដាប់អាវុធនៅតែខ្ពស់ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតនិងជីវភាពរស់ បង្កការអាក់ខានដល់ផលិតកម្មនិងច្រវ៉ាក់ផ្គត់ផ្គង់ និងធ្វើឱ្យមានការកើនឡើងនូវភាពមិនប្រាកដប្រជាចំពោះចក្ខុវិស័យសេដ្ឋកិច្ច»។ ធនាគារបានឱ្យដឹងទៀតថា វិស័យជាច្រើននៃសេដ្ឋកិច្ចកំពុងជួបការលំបាក ហើយផលិតកម្មកសិកម្មទំនងជានឹងធ្លាក់ចុះដោយសារផលវិបាកដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គាដែលបានវាយប្រហារនៅខែកញ្ញា និងបណ្តាលឱ្យមានទឹកជំនន់រីករាលដាល។ ធនាគារពិភពលោកបានឱ្យដឹងទៀតថា៖ «វិស័យផលិតកម្មនិងសេវាកម្មត្រូវបានរំពឹងថានឹងធ្លាក់ចុះតិចតួចដោយសារកង្វះវត្ថុធាតុដើម ទំនិញនាំចូលនិងអគ្គិសនី តម្រូវការក្នុងស្រុកខ្សោយ និងផលប៉ះពាល់ជាបន្តនៃជម្លោះនិងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច»។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីណតោននេះបានបន្តថា អតិផរណាត្រូវបានរំពឹងថានឹងនៅតែមានកម្រិតខ្ពស់ ២៦ភាគរយនៃអត្រាប្រចាំឆ្នាំជាមធ្យមក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលទាបជាងបន្តិចធៀបនឹងអត្រា ២៧,៥ភាគរយក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 14, 2024 - ព័ត៌មានជាតិ
(កំពត)៖ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាគិតត្រឹមចុងឆ្នាំ២០២៤ សត្វផ្សោតពណ៌ផ្កាឈូក កើនឡើងដល់៧០ក្បាលនៅសហគមន៍នេសាទព្រែកត្នោត។ សហគមន៍នេសាទព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ ជាមួយគ្នានេះ គិតត្រឹមចុងឆ្នាំ២០២៤នេះ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាល ជ្រូកទឹកចំនួន១ក្បាលស្នាក់នៅអចិន្ត្រៃយ៍ និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀត។ ការថែរក្សាធនធានធម្មជាតិ ទាំងព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗជាច្រើនប្រភេទ បានរួមចំណែកផ្ដល់ការងារនិងប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទនៅក្នុងតំបន់
December 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» ដើម្បីជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ឲ្យកាន់តែរីកចម្រើន ខណៈនៅឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនប្រកាសនាំចូលយន្ដហោះ ប្រភេទ ATR72-600 ចំនួន៣គ្រឿងបន្ថែមទៀត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» វិញ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា
December 14, 2024 - ព័ត៌មានជាតិជប៉ុនផ្ដល់រថយន្ដគិលានសង្គ្រោះចំនួន ១៤គ្រឿង ជូនក្រសួងសុខាភិបាល ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លង
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រគល់ និងទទួលរថយន្ដគិលានសង្គ្រោះចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាពនិងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល
December 14, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រនេះបានសម្រេចតែងតាំងលោក Francois Bayrou ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងជាអ្នកនយោបាយនិយមកណ្តាល ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីរដ្ឋាភិបាលលោក Michel Barnier ត្រូវបានទម្លាក់ដោយសភាកាលពីសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ អាទិភាពចម្បងរបស់លោក Francois Bayrou ក្នុងនាមនាយករដ្ឋមន្រ្តីថ្មីរបស់បារាំង គឺត្រូវអនុម័តច្បាប់ពិសេសមួយ ដើម្បីពង្រីកថវិកា ឆ្នាំ២០២៤។ ការងារនេះនឹងមានការលំបាក ដោយសារតែមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនៅក្នុងសមាជិកសភា ដែលបាននាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលមុន ដែលដឹកនាំដោយលោក Michel Barnier។ លោក Bayrou ដែលមានអាយុ ៧៣
December 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមក្មេងទំនើងដែលប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ចំនួន១២នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍ដែលបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំង១២នាក់នេះ មានស្ដ្រីម្នាក់ផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា ក្នុងនោះ រួមមាន៖ *ករណីទី១៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់
December 14, 2024









