- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផលិតផលរបស់កម្ពុជាចំនួន ១០មុខ រួមមាន៖ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេកអំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និងដូង ជាទំនិញមានសក្តានុពល ដែលក្រសួងជំរុញការនាំចេញ។ លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម និងចាប់ដៃគូជាមួយវិស័យឯកជនធំៗ ដើម្បីធ្វើបទឧទ្ទេសនាមទីផ្សារ អំពីផលិតផលសក្ដានុពលកម្ពុជា ចំនួន១០មុខ ដែលបច្ចុប្បន្ននេះ កំពុងតែច្បាមយកនូវទីផ្សារសំខាន់ៗ នៅពិភពលោក
December 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក LEXUS NX200T ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ នៅខណ្ឌទួលគោក។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣៖១២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេង TOTAL លើផ្លូវលេខ១៨២ ប្រសព្វផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-4562 បើកបរក្នុងល្បឿនលឿន និងក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦២
December 10, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ល្បែងអនឡាញ និងកម្ចីប្រាក់តាមអនឡាញ បាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ ដូច្នេះអ្នកដែលចូលចិត្តប្រព្រឹត្តិ និងញៀនល្បែងស៊ីសង ខ្ចីប្រាក់ពីកម្ចីតាមអនឡាញគួរតែបញ្ឈប់ពីពេលនេះតទៅ ចៀសវាងមានវិប្បដិសារីទៅថ្ងៃក្រោយ និងត្រូវទទួលទោសទណ្ឌដោយមិនមានការលើកលែងឡើយ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅសាលាខេត្តកំពង់ស្ពឺ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឲ្យដឹងថា បច្ចុប្បន្ននៅតាមបណ្តាញសង្គមមួយចំនួន បាននិងកំពុងអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬល្បែងអនឡាញ តាមរយៈការផលិតរូបភាព និងមាតិកាល្បែងស៊ីសង។ល។ នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព
December 9, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ស្ពានបាឡេ១កន្លែង ជាចំណងដៃជូនដល់ប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។ ក្រោយការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទំនប់អូរតេធិបតី, កងកម្លាំងវិស្វកម្ម ក្រសួងការពារជាតិ បានចុះស្ថាបនាជូនប្រជាពលរដ្ឋភ្លាមៗ។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក គិត ទ្រី សមាជិករដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួន
December 9, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹកចំនួន៦ស្ថានីយ ដែលស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។ ស្ថានីយនេះនឹងជួយដល់ការងារគ្រប់គ្រងទឹកឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស កាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ។ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងនៃសហជីពអន្តរសង្កាត់ នៃជ្រលងប៊ីយ៉េវ ប្រទេសបារាំង និងសហការី បានដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹក មួយកន្លែងនៅស្ថានីយបន្ទាយស្រី។ នេះជាស្ថានីយមួយក្នុងចំណោម៦ ដែលផ្តល់ដោយស្ថាប័ន SIAVB ដើម្បីអភិវឌ្ឍន៍ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ ដោយស្ថានីយទាំងនោះ ប្រើប្រាស់ឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ជូនព័ត៌មានឆាប់រហ័សតាមប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ ទាក់ទងនឹងវាស់កម្ពស់ទឹកភ្លៀង វាស់សំណើម វាស់លឿនខ្យល់ វាស់ទិសដៅខ្យល់
December 9, 2024 - ព័ត៌មានអន្តរជាតិ
(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាប្រធានាធិបតីស៊ីរីដែលត្រូវបានទម្លាក់ចេញពីអំណាច លោក Bashar al-Assad មិនដែលបានស្នើសុំជំនួយពីទីក្រុងតេហេរ៉ង់ ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមស៊ីរីដែលបានចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស និងបិទបញ្ចប់ការដឹកនាំដោយត្រកូលគ្រួសារលោក Assad ជាង៥០ឆ្នាំមកនេះ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ លោក Araghchi បានគូសបញ្ជាក់ដូច្នេះថា «យើងមិនដែលបានទទួលការស្នើសុំជំនួយនោះទេ»។ លោកបន្ថែមថាវាជាគឺជាភារកិច្ចរបស់ កងទ័ពស៊ីរី ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមដែលបានផ្ដួលរំលំរបបដឹកនាំលោក Assad កាលពីថ្ងៃអាទិត្យ។ អ៉ីរ៉ង់គឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់លោក Assad អំឡុង សង្រ្គាមស៊ីវិលស៊ីរី។ គួរបញ្ជាក់ថា លោក
December 9, 2024 - ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅឯប្រទេសឥណ្ឌា បានរាយការណ៍ថា សាលារៀនយ៉ាងហោច៤០កន្លែង នៅតំបន់រដ្ឋធានី Delhi បានទទួលរង ការគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមរយៈសារអ៉ីម៉ែល ខណៈក្រុមមន្រ្តីប៉ូលិស បានបើកប្រតិបត្តិការឆែកឆេរតាមបរិវេណសាលាទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។ សាលារៀនចំនួន២កន្លែងដំបូង ទទួលបានសារអ៉ីម៉ែលគំរាមកំហែងបែបនោះ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយនៅថ្ងៃចន្ទនេះ សាលាជាច្រើនកន្លែងទៀត ក៏បានទទួលរងការគំរាមដូចគ្នា ជាហេតុបង្ខំឱ្យអ្នកគ្រប់គ្រងសាលា សម្រេចហៅឱ្យឪពុកម្តាយ មកយកកូនសិស្សត្រឡប់ទៅផ្ទះវិញ។ គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ សាលារៀនជាង៥០កន្លែង ក្នុងតំបន់រដ្ឋធានី Delhi និងទីក្រុង
December 9, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានសម្រេចដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេស លើប្រធានាធិបតីលោក Yoon Suk Yeol ស្របពេលដែលប៉ូលិស កំពុងតែស៉ើបអង្កេតរូបលោក ជុំវិញការប៉ុនប៉ងបរាជ័យ ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។ អំឡុងសវនាការមួយនៃគណៈកម្មាធិការសភាកូរ៉េខាងត្បូង សមាជិកសភាបានចោទសួរទៅកាន់ លោក Bae Sang-up ដែលជាមន្រ្តីនៃក្រសួងយុត្តិធម៌ថា តើ លោក Yoon ដែលរងការចោទប្រកាន់ ពីបទដឹកនាំការបះបោរក្បត់ជាតិ តាមរយៈការព្យាយាមដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដែរឬយ៉ាងណានោះ
December 9, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៩យប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចម្តុំសាខាពន្ធដារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មួយកើតឡើងបង្កដោយភាគី២ក្រុម ដោយភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង២ក្រុម បានរត់គេចខ្លួនបាត់អស់។ ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់, រហូតដល់វេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់៣ចំនួន ៨គ្រឿង នៅចំណុចមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣
December 9, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិក ក្នុងអាណត្តិមានរយៈពេល៤ឆ្នាំរបស់លោក ប៉ុន្តែចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍សុបិន ឬគេហៅថា Dreamer។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press with Kristen Welker របស់ទូរទស្សន៍ NBC News ដែលត្រូវបាន ចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ។ ក្នុងបទសម្ភាសន៍នេះ លោក ត្រាំ ក៏បានសន្យាផងដែរថានឹងអនុវត្តសិទ្ធិជាប្រធានាធិបតី
December 9, 2024









