Liny Chan
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួងសម្រាប់កំណត់រូបមន្ត កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួងនឹងចុះត្រួត ពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោយហេតុផលស្តុក ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការអាជីវកម្ម។ ការដាក់មន្ត្រីជំនាញចុះពិនិត្យនេះ បន្ទាប់ពីមានស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈ ជិត២.០០០ កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា

    March 12, 2026
  • ព័ត៌មានជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយយាថា គិតត្រឹមពេលនេះអាមេរិកបានឈ្នះសង្គ្រាមលើអ៊ឺរ៉ង់ហើយ តែភារកិច្ចមួយចំនួននៅមិនទាន់បញ្ចប់នៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១២ ខែមីនា។ ភារកិច្ចដែលត្រូវធ្វើបន្តនោះ គឺប្រតិបត្តិការណ៍យោធាដែលនឹងត្រូវបន្តធ្វើរហូតដល់ “បេសកកម្មត្រូវបានសម្រេច”។ ថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុង Hebron រដ្ឋ Kentucky លោក ដូណាល់ ត្រាំ បាននិយាយថា “សូមឱ្យខ្ញុំប្រាប់អ្នកថា យើងបានឈ្នះសង្គ្រាម បើទោះជាមនុស្សមួយចំនួនអាចនឹងមិនជឿ ដែលពួកយើងបានឈ្នះលឿនពេកទេ ប៉ុន្តែយើងពិតជាបានឈ្នះប្រាកដមែន។ យើងបានឈ្នះក្នុងរយៈពេលត្រឹមមួយម៉ោងដំបូងនៃសង្គ្រាម”។ លោកប្រធានាធិបតីអាមេរិករូបនេះបានមានប្រសាសន៍ថា “រឿងនេះគួរតែត្រូវបានធ្វើកាលពី ៤៧ ឆ្នាំមុន។ អ្នកដឹងទេ

    March 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តជាអ្នកទទួលបន្ទុកនូវការកើនឡើងថ្លៃអគ្គិសនី ទោះបីជាមានវិបត្តិនៃប្រេងឥន្ធនៈ ដើម្បីរក្សាបានស្ថេរភាព។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិបត្តិប្រេងឥន្ធនៈវិស័យអគ្គិសនីកម្ពុជាក៏ទទួលសម្ពាធនៃរឿងការឡើងថ្លៃប្រេងឥន្ធនៈនេះដែរ ព្រោះប្រេងក៏មានការប្រើប្រាស់មួយចំណែកតូចក្នុងការផលិតអគ្គិសនី ខណៈដែលធ្យូងថ្ម សម្រាប់ផលិតអគ្គិសនីប្រមាណ៣០ភាគរយ ក៏យកពីប្រភពមួយដែលត្រូវការប្រើប្រាស់ប្រេងដើម្បីដឹកជញ្ជូនផងដែរ ដូច្នេះមានការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដល់ថ្លៃដើមនៃការផលិតអគ្គិសនី។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ទោះបីយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលក្រោមការគាំទ្រនិងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែនិងថាមពលផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ផ្នែកឧស្សាហកម្ម

    March 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ ថ្លែងក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅ វត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១៧០០នាក់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍ដើរ ដើម្បីសន្តិភាពយូរអង្វែងនេះ

    March 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀតរវាងកម្ពុជានិងសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។ អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី។ អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

    March 12, 2026
  • ព័ត៌មានជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យដឹងថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ឥណ្ឌា Reliance Industries បានចុះកិច្ចព្រមព្រៀងបើករោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តនៅលើទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time​​ នៅក្នុងថ្ងៃទី១២ ខែមីនា។ កិច្ចព្រមព្រៀងនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ៣០០ពាន់លានដុល្លារអាមេរិកឯណោះ។ នៅបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគបង្កើតរោងចក្រចម្រាញ់ប្រេងដែលមានតម្លៃរហូតដល់ ៣០០ពាន់លានដុល្លារនេះ សហរដ្ឋអាមេរិកនឹងមានរោងចក្រចម្រាញ់ប្រេងថ្មីនិងធំជាងគេបង្អស់ ដែលមិនធ្លាប់មាននោះទេនៅក្នុងសហរដ្ឋអាមេរិកបើគិតក្នុងរយៈពេលកន្លះសតវត្សរ៍ (៥០ឆ្នាំ) ចុងក្រោយនេះ។ តាមគម្រោងគឺរោងចក្រចម្រាញ់ប្រេងខាងលើនេះនឹងត្រូវសាងសង់នៅក្បែរកំពង់ផែ Brownsville ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក៕

    March 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានអនុញ្ញាតជូន លោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy – CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port

    March 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរ ក្រុង ស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់។ ការជំរុញរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត។ នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរក្រុងស្រុកឱ្យ៖ -បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ

    March 11, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Boeing បានចុះកិច្ចព្រមព្រៀងដែលតម្លៃរហូតដល់ ២៨៩លានដុល្លារក្នុងការផ្គត់ផ្គង់គ្រាប់បែកទៅឱ្យប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមីនា។ គ្រាប់បែកដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះគឺជាប្រភេទគ្រាប់បែកឆ្លាតវ័យ និងមានចំនួនសរុប ៥,០០០គ្រាប់។ ប្រភពខាងលើបានបន្តថា គ្រាប់បែកឆ្លាតវ័យនេះគឺជាប្រភេទគ្រាប់បែបខ្នាតតូច ដែលគេអាចបាញ់ចេញពីលើអាកាស និងអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៦៤គីឡូម៉ែត្រ។ សូមបញ្ជាក់ចូនថា កិច្ចព្រមព្រៀងទិញ-លក់គ្រាប់បែបរវាងរដ្ឋាភិបាលអ៊ីស្រាអែលជាមួយនឹងក្រុមហ៊ុនអាមេរិកខាងលើនេះមិនជាប់ពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការណ៍យោធារួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះទេ​ ពោលវាគឺជាកិច្ចព្រមព្រៀងដាច់ដោយឡែកដែលមានរយៈពេលផ្គត់ផ្គង់រហូតដល់ ៣៦ខែ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 11, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តបានប្រកាសជូនដំណឹងដល់សាធារណជន សិស្សា នុសិស្ស កីឡាករ កីឡាការិនីអុកចត្រង្គចូលរួមប្រកួតកីឡាអុកចត្រង្គ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខណៈអុកចត្រង្គ ជាប្រភេទកីឡាអត្តសញ្ញាណព្រលឹងវប្បធម៌ខ្មែរ។ ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ដោយសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ខាងមុខនេះ។ សាធារណជន និងសិស្សានុសិស្ស ដែលមានបំណងចូលរួមប្រកួតត្រូវបានកំណត់នូវលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា កីឡាករ កីឡាការិនីសញ្ជាតិខ្មែរ មានសុខភាពល្អ និងមានស្មារតីមោះមុតក្នុងការប្រកួត សិស្សានុសិស្ស អាយុចន្លោះ៨ឆ្នាំ

    March 11, 2026