Liny Chan
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបកិច្ចពិភាក្សានេះ លោកតំណាងក្រុមហ៊ុន បានជម្រាបអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ក្រុមហ៊ុន និងការធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពចុងក្រោយនៃអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងការផ្លាស់ប្តូរ

    March 11, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១០ខែមីនា ឆ្នាំ ២០២៦ នេះ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី«នគរសង្ក្រាន»។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថា៖ ទី១៖ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។ ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ

    March 11, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានអះអាងថា ប្រតិបត្តិការណ៍យោធារបស់អាមេរិកទៅលើប្រទេសអ៊ឺរ៉ង់នឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែមីនា។​ ការអះអាងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោក ដូណាល់ ត្រាំ បានអញ្ជើញទៅធ្វើសន្និសីទផ្លូវការមួយនៅក្នុងរដ្ឋ​ Florida។ នៅក្នុងសេចក្តីថ្លែងការ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការបញ្ចប់សង្គ្រាមនៅអ៊ឺរ៉ង់នឹងធ្វើឱ្យទីផ្សារពិភពលោកអាចត្រលប់មករកភាពប្រក្រតីវិញបានយ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ជូនថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងយ៉ាងគំហុក ហើយបញ្ហានេះក៏បានរុញច្រានឱ្យសេវាដឹកជញ្ជូន និងទំនិញមួយចំនួនត្រូវឡើងថ្លៃផងដែរ។ យ៉ាងណាក្តី ក្រោយមានការអះអាងរបស់លោក លោក ដូណាល់ ត្រាំ ដូចខាងលើនេះ

    March 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOSបានមកដល់ប្រទេសកម្ពុជាហើយនាពេលនេះ​។ ការមកដល់នៃម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot)នេះគឺវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពានរបស់យោធាថៃ ដែលមិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ ម៉ាស៊ីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះនឹងត្រូវដាក់ពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់យោធាថៃ និងគ្រាប់មីន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។នេះបើតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌសកម្មភាពកំចាត់មីនកម្ពុជា ដែលបានសរសេរសារបង្ហោះនៅលើផេកហ្វេសប៊ុករបស់ឯកឧត្តម នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦នេះ៕

    March 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរប៉ុណ្ណោះទេ

    March 10, 2026
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលរួមកម្សាន្តជាមួយសកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី កីឡា

    March 10, 2026
  • ព័ត៌មានអន្តរជាតិ

    តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះជាង ៦% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ១០ ខែមីនា។ ការធ្លាក់ចុះនៃតម្លៃប្រេងបានកើតឡើងបន្ទាប់ពី ​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ គិតត្រឹមពេលនេះប្រេងឆៅនៅលើទីផ្សារក្នុងពិភពលោកមានតម្លៃដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩២,៤៥ ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៦,៥១ដុល្លារ ឬ ៦,៦%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៨៨,៦៥ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៦,១២ដុល្លារ ឬ៦,៥%)៕

    March 10, 2026
  • ព័ត៌មានជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់គំនរសំរាមដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមីនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Bantargebang នៃខេត្ត Java ភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គំនរសំរាមបានបាក់យ៉ាងឆាប់រហ័សនៅម៉ោង ២ និង ៣០នាទី (ម៉ោងក្នុងប្រទេសឥណ្ឌូណេស៊ី) និងបានបាក់សង្កត់មកលើរថយន្តដឹកសំរាម និងតូបលក់អាហារមួយចំនួន ដែលកំពុងបើកដំណើរការនៅក្បែរតំបន់កើតហេតុនោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមនុស្សចំនួន ៤នាក់ត្រូវស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 9, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា​ ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា

    March 9, 2026
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយសាខាអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប បានចុះត្រួតពិនិត្យតម្លៃលក់ប្រេង នៅតាមស្ថានីយ៍ចំនួន ៣០ទីតាំង ក្នុងក្រុងសៀមរាប អំពីការលក់ក្នុងតម្លៃធម្មតារបស់ស្ថានីយ៍ប្រេងឥន្ទនៈ និងមានស្តុកគ្រប់គ្រាន់ ដូច្នេះសូមបងប្អូនកុំមានការបារម្ភ ឬទិញយកទៅស្តុកទុកដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ភាពប្រក្រតីនៃខ្សែច្រវាក់ផ្គត់ផ្គង់ប្រេង និងបង្កឱ្យមានហានិភ័យផងដែរ។ ជាលទ្ធផលស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមបណ្ដាឃុំ-សង្កាត់ ក្រុងសៀមរាប បានលក់តាមតម្លៃត្រឹមត្រូវទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    March 9, 2026