Liny Chan
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យសិស្សានុសិស្ស មិនត្រូវប្រើទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង។ យោងតាមសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្សរបស់ក្រសួងអប់រំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥បានឱ្យដឹងថា ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិទាំងមូល។ ក្រសួងបន្ដថា សិស្សានុសិស្ស

    March 17, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ សំដៅ លើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចបម្រើសេវាសាធារណៈ និងការខិតខំដោះស្រាយរាល់បញ្ហាប្រឈមដែលជាទុក្ខកង្វល់

    March 17, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ចាប់តាំងពីឆ្នាំ២០២៤មក កម្ពុជា និងសហរដ្ឋអាម៉េរិក បានសហការគ្នារៀបចំជាលើកដំបូងនូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិក មានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មី ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ រហូតមកដល់ដើមឆ្នាំ២០២៦នេះ កិច្ចសន្ទនារវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបានប្រព្រឹត្តិទៅចំនួន៤លើកហើយ។ កិច្ចសន្ទនាលើកទី៤ ទើបតែបានរៀបចំចប់កាលពីថ្ហៃទី១១ ខែមីនា ឆ្នាំ២០២៦ថ្មីៗនេះដោយបានផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ ការរៀបចំកិច្ចសន្ទនាដំបូងនេះ បានធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយ កាលពីខែកក្តដាឆ្នាំ២០២៤ ស្ដីពីបម្រែបម្រួលការវិនិយោគប្រចាំឆ្នាំ២០២៤ ដោយលើកឡើង កម្ពុជានៅមានឧបសគ្គជាច្រើនដែលមិនទាន់មានសមត្ថភាពអាចទាក់ទាញការវិនិយោគរបស់អាមេរិក បើធៀបជាមួយបណ្តាប្រទេសជិតខាង។ ក្រៅពីទំហំទីផ្សារតូច កម្ពុជាមានបញ្ហាប្រឈមជាច្រើនដូចជា អំពើពុករលួយជាប្រព័ន្ធ ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញនៅមានកម្រិត

    March 17, 2026
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ មនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃទី១៦ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សលត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសល់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរបួសធ្ងន់ធ្ងរផងដែរ។ ប្រភពខាងលើបានបន្តថា មន្ទីរពេទ្យដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Odisha ភាគខាងលិចនៃប្រទេសឥណ្ឌា ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ១០នាក់នោះ គឺសុទ្ធតែជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះផ្ទាល់តែម្តង។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ និងអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 16, 2026
  • ព័ត៌មានអន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមគ្រោងកាត់បន្ថយជើងហោះហើរដោយសារបញ្ហាខ្វះខាតប្រេងឥន្ទនៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែមីនា។ តាមគម្រោងគឺវិធានការបន្ទាន់នេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីដើមខែមេសា រហូតដល់បញ្ហាខ្វះខាតប្រេងឥន្ទនៈអាចត្រលប់មករកភាពប្រក្រតីវិញ។ ប្រភពខាងលើបានបន្តថា អាជ្ញាធរវៀតណាមបានជូនដំណឹងអំពីគម្រោងខាងលើនេះបន្ទាប់ពីប្រទេសចិន និងប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ជាមួយយន្តហោះទៅកាន់ប្រទេសវៀតណាម បានសម្រេចហាមឃាត់ការនាំចេញប្រេងឥន្ទនៈមួយរយៈសិន។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកប្រទេសវៀតណាមបាននាំចូលប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ជាមួយយន្តហោះពីក្រៅប្រទេសក្នុងបរិមាណ ២/៣ នៃការតម្រូវការសរុប ហើយនៅក្នុងចំណោមប្រេងឥន្ទនៈនាំចូលទាំងអស់នោះគឺមានប្រេងឥន្ទនៈចំនួន ៦០%ត្រូវបាននាំចូលពីប្រទេសចិននិងប្រទេសថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 16, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងអូស្ត្រាលី ហើយបានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបន្តគាំទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធា។ កម្ពុជាទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរ

    March 16, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2025 ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងអង្គការទេសចរណ៍កម្ពុជា-កាតា (CATA), លោកស្រី ហាលី អាមី ប្រធានស្ថាប័នបវរកញ្ញា Miss Planet International ព្រមទាំងភ្ញៀវកិត្តិយសជាតិ

    March 16, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាវត្តមានប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន

    March 16, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ក្នុងចំណោមផលិតផលដែលបានទទួលស្គាល់ក្នុងនោះរួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលនានានៅលើទឹកដីកោះទ្រុង ខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តម ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រ

    March 16, 2026
  • ព័ត៌មានជាតិ

    អាមេរិក៖ របាយកាណ៍មួយបានបង្ហាញថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងទទួលបានថ្លៃសេវាប្រមាណជា ១០ពាន់លានដុល្លារក្រុមពីវិនិយោគិន ដែលចុះកិច្ចព្រមព្រៀងគ្រប់គ្រងលើបណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែមីនា។ របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយដោយការសែត Wall Street Journal ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ សូមបញ្ជាក់ជូនថា បណ្តាញសង្គម TikTok គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋានៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ក្រោយមានរឿងចម្រូងចម្រាសជាមួយរដ្ឋាភិបាលអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុន ByteDance កាលពីពេលថ្មីៗនេះបានយល់ព្រមលក់សិទ្ធគ្រប់គ្រងអាជីវកម្មលើបណ្តាញសង្គម TikTok (សម្រាប់តែ

    March 14, 2026