Liny Chan
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិល ត្រឡប់ទៅផ្ទះសម្បែងវិញទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញដោយត្រូវគិតគូរទាំងផ្នែកជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាពតែមិនមែនមានន័យថារាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារបូរណភាពទឹកដីហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕ ប្រភព៖ ក្រសួងព័ត៌មាន

    March 14, 2026
  • ព័ត៌មានជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ១០លានដុល្លារចំពោះការផ្តល់ព័ត៌មានអំពីមេដឹកនាំអ៊ីរ៉ង់សំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១៤ ខែមីនា។ មេដឹកនាំកំពូលអ៊ីរ៉ង់ដែលអាមេរិកកំពុងតាមស្វែងរកបំផុតនៅពេលនេះគឺលោក Mojtaba Khamenei ដែលត្រូវបានតែងតាំងជាមេបញ្ជាការរបស់ក្រុមប្រដាប់អាវុធ IRGC។ ក្រៅតែពីមានភារកិច្ចដឹកនាំក្រុមប្រដាប់អាវុធដ៏ធំនិងមានឥទ្ធិពលនេះហើយ លោក Mojtaba Khamenei ក៏ត្រូវបានអាមេរិកអះអាងថា គឺជាមនុស្សម្នាក់ដែលជំនាញខ្ពស់ក្នុងការរៀបចំគម្រោង និងអនុវត្តសកម្មភាពភេរវកម្មទ្រង់ទ្រាយធំផងដែរ។ ក្រៅពីនេះមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ដូចជា លោក Eskandar Momeni រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងលោក Esmail Khatib រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខ រួមទាំងមន្ត្រីជំនាញមួយចំនួនទៀត ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះមនុស្សទាំង ១០នាក់

    March 14, 2026
  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដិព័ត៌មាន ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ ពិសេស “ស្បៃ” ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្រ្តីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុកនិងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។

    March 14, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដោយមានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តមអគ្គលេខាធិការរង ក.អ.ក.,

    March 13, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកសម្រេចលើកលែងឱ្យប្រទេសមួយចំនួនអាចទៅទិញប្រេងឆៅនិងប្រេងកាតពីប្រទេសរុស្ស៊ីបានក្នុងរយៈពេល ៣០ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៣ ខែមីនា។ គួរកត់សម្គាល់ថា រុស្ស៊ីគឺជាប្រទេសដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពិភពលោក ពោលគឺត្រូវហាមឃាត់ក្នុងការធ្វើសកម្មភាពអាជីវកម្មជាមួយប្រទេសជាច្រើននៅលើពិភពលោក។ យ៉ាងណាក្តី បើតាមលោក Scott Bessen រដ្ឋមន្ត្រីក្រសួង​រតនាគារជាតិអាមេរិកបានបញ្ជាក់ថា ដោយសារនៅពេលនេះពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ ដូចនេះហើយទើបសហរដ្ឋអាមេរិកយល់ព្រមអនុញ្ញាតឱ្យប្រទេសមួយចំនួនទៅទិញប្រេងពីប្រទេសរុស្ស៊ីដែលកំពុងស្តុកនៅសមុទ្របាន ដើម្បីជួយធ្វើឱ្យ​ទីផ្សារ​ថាមពល​សកល​មាន​ស្ថិរភាព​ឡើងវិញ។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះក្រុមប្រទេសដែលជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ ដែលមានប្រទេសសរុបចំនួន ៣២ បានសន្យានឹងបញ្ចេញប្រេងបម្រុងទុកសរុបចំនួន ៤០០លានធុងបារ៉ែល ហើយនៅក្នុងនោះអាមេរិកបានសន្យានឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួនចំនួន ១៧០លានធុងបារ៉ែលផងដែរ ដើម្បីជួយដោះស្រាយវិបត្តិខ្វះខាតប្រេងឥន្ទនៈនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ឺរ៉ង់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    March 13, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈភាពជាដៃគូដ៏រឹងមាំរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) អាហារតាមសាលារៀនដែលពោរពេញទៅដោយអាហារូបត្ថម្ភ កំពុងផ្ដល់ជូនដល់សិស្សានុសិស្សជាង ៣០០,០០០នាក់ នៅក្នុងសាលាបឋមសិក្សាតាមជនបទចំនួន ១,១១៤សាលា នៃខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រភពព័តមានពីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ។ ប្រភពដដែល បានបន្តថា អាហារទាំងនេះជួយឱ្យកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មកសាលារៀនបានទៀងទាត់ និងរៀនសូត្របានកាន់តែប្រសើរ ដែលផ្ដល់ឱ្យសិស្សានុសិស្សម្នាក់ៗនូវស្មារតីរឹងមាំក្នុងការសិក្សា។ តាមក្រសួងអប់រំ បានបន្តថា ក្រៅពីអត្ថប្រយោជន៍ដល់សិស្សានុសិស្ស កម្មវិធីនេះក៏ផ្ដល់ផលវិជ្ជមានយ៉ាងទូលំទូលាយដល់សហគមន៍ដូចជា៖ -ការបញ្ជាទិញកសិផលពីកសិករក្នុងសហគមន៍ -ការបង្កើតការងារសម្រាប់សមាជិកក្នុងសហគមន៍

    March 13, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជជែកពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីនូវែលសេឡង់នូវសេចក្តីសោមនស្សរីករាយ ចំពោះទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម នៅប្រទេសនូវែលសេឡង់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។ ទន្ទឹមនេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ ដល់កម្ពុជាលើការងារបោសសម្អាតមីន

    March 13, 2026
  • ព័ត៌មានជាតិ

    វនៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤។ របៀបវារៈទាំងនោះមាន៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។

    March 13, 2026
  • ព័ត៌មានជាតិ

    តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ

    March 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ដើម្បីប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿន ដែលជាសក្ដានុពលទេចរណ៍បន្ថែមនៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ សូមបញ្ជាក់ផងដែរថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍

    March 12, 2026