Liny Chan
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញ ការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកបរាជ័យ ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកបានសន្យាថានឹងបោះឆ្នោតប្រឆាំងដែលធ្វើឱ្យនីតិវិធីនេះស្ថិតនៅក្នុងភាពសង្ស័យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សភាកូរ៉េខាងត្បូងត្រូវបានគេរំពឹងថាអាចនឹងបោះឆ្នោតលើសំណើដំណើរការនីតិវិធីដកតំណែងលោក Yoon នៅក្នុងសប្ដាហ៍នេះ ខណៈគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចរបស់ លោក Yoon បាននិយាយថាពួកគេនឹងបោះឆ្នោតប្រឆាំង។ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងហោច ៨រូប មកពីគណបក្សកាន់អំណាច ដើម្បីអាចដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ «ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករបស់របប លោក Yoon Suk Yeol បានបង្កឱ្យមាន ភាពច្របូកច្របល់យ៉ាងខ្លាំង

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញលិខិតជូនជនរួមជាតិកម្ពុជា អបអរសាទរដែល «ក្រមាខ្មែរ» បានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)៕ ខាងក្រោមនេះ ជាលិខិតអបអរសាទរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ

    December 5, 2024
  • ព័ត៌មានជាតិ

    ជាដំណឹងល្អមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវកម្ម បុគ្គលិកនៅតាមស្ថាប័ននានា ដែលចាប់អារម្មណ៍ទៅលើកម្មវិធីហុងស៊ុយ និងហោរាសាស្ត្រប្រចាំឆ្នាំ ខណៈនៅឆ្នាំនេះ កម្មវិធីអាប់រាយ៍ 2025 (Uprise 2025) នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ ដោយអនុញ្ញាតឱ្យអ្នកចូលរួមបានដោយសេរីមិនបង់ថ្លៃនោះទេ។ ក្នុងកម្មវិធី អាប់រាយ៍ 2025 ឆ្នាំនេះដែរ នឹងមានវាគ្មិនល្បីៗខាងហុងស៊ុយ និងហោរាសាស្ត្រ ចំំនួន ២រូប ចូលរួមបង្ហាញការព្យាករណ៍ និងការត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៥ ព្រមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត ក្នុងនោះមាន ម៉ាស្ទ័រ អៀង វុត្ថា មានជំនាញផ្នែក ហុងស៊ុយ និងហោរាសាស្ត្រ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ននៅប្រទេស

    December 5, 2024
  • ព័ត៌មានអន្តរជាតិ

    (ស្តុកខុល)៖ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីស៊ុយអែត បានឱ្យដឹងនៅថ្ងៃពុធ ទី៤ ខែធ្នូ ថា លោក Ulf Kristersson បានសម្រេចចិត្ត​ផ្អាកដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យ បាននិយាយដូច្នេះថា «ដោយសារស្ថានការណ៍វិវត្តចុងក្រោយនេះ យើងបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ច។ ពួកយើងបានទាក់ទងជាមួយកូរ៉េខាងត្បូង កាលពីព្រឹកនេះ ហើយឥឡូវនឹងធ្វើការជាមួយគ្នា ដើម្បីស្វែងរកកាលបរិច្ឆេទថ្មីវិញ សម្រាប់ការធ្វើទស្សនកិច្ច នាពេលអនាគត»។ តាមកាលវិភាគគ្រោងទុក លោក Kristersson ត្រូវបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អំឡុងទស្សនកិច្ចនោះ។

    December 4, 2024
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសគាំទ្រ​គម្រោង​ព្រែក​​ជីកហ្វូណនតេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាថ្មីក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជា​ជនកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ​ដល់កិច្ច​អភិ​វឌ្ឍន៍នៅកម្ពុជា ក៏ដូចជាគម្រោងហេដ្ឋរចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ពី​សំណាក់​​ប្រទេសចិន មិនត្រឹមជួយដល់ការរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏​បាន​ជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។ ជជែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា លោកប្រធានាធិបតីចិន បាន​បង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណប្រធានាធិបតី

    December 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។ តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។ ការជូនដំណឹងរបស់ស្ថាប័ននគរបាលជាតិនៅពេលនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤

    December 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍ កន្លងទៅ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយវត្តមានអត្តពលិកជាតិ-អន្ដរជាតិសរុបចំនួន ១៤,៣៧០នាក់ មកពី ៨៧ប្រទេសលើពិភពលោក ។ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ បានបន្សល់នូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន សម្រាប់អត្តពលិកចូលរួមគ្រប់រូប ។ លើសពីនេះ សម្រាប់ការចូលរួមទៀតសោត ក៏បានចូលរួមលើកកម្ពស់បរិស្ថាន ភាពបៃតង ភាពស្អាតនៃរមនីយដ្ឋានអង្គរ ក៏ដូចជាលើកកម្ពស់សុខភាពសាធារណៈ និងអភិវឌ្ឍវិស័យកីឡាជាតិផងដែរ ពិសេសចូលរួមជួយដល់ការងារសប្បុរសធម៌

    December 4, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងវិនិយោគប្រមាណ ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាវិធានការដ៏សំខាន់មួយក្នុងគោលបំណងដោះស្រាយការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសនេះ។ ដំណឹងនេះ កើតឡើងបន្ទាប់ពី Apple បានស្នើសុំការវិនិយោគមុនចំនួន ១០០លានដុល្លារ និង ១០លានដុល្លារ ដែលត្រូវបានធ្វើឡើងកាលពីខែមុន បន្ទាប់ពីការប្តេជ្ញាចិត្តដំបូងចំនួន ១០៩ លានដុល្លារសម្រាប់កន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក។ នេះបើយោងតាមការប្រកាសដោយ រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rosan Roeslani និងត្រូវបានចុះផ្សាយដោយ GSMArena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Roeslani ក៏បានបន្ថែមថា លោករំពឹងថា

    December 4, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong បានធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងធ្វើការងារពីផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។ តាមរយៈការបង្ហោះសារលើហ្វេសប៊ុក កាលពីថ្ងៃអង្គារ លោក Wong បញ្ជាក់ដូច្នេះថា «ដំបូងឡើយ ខ្ញុំគិតថាវាគ្រាន់តែជាជំងឺផ្តាសាយធម្មតា។ ខ្ញុំទើបតែធ្វើតេស្តដើម្បីឱ្យប្រាកដ ជាលទ្ធផលខ្ញុំបានឆ្លងកូវីដ១៩ លើកដំបូង បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ។ ជារួម ខ្ញុំមិនអីទេ ហើយ​នឹង​ធ្វើ​ការ​ងារពី​ផ្ទះ»។ លោក Wong បានក្រើនរំលឹកដល់សាធារណជន ឱ្យបន្តធ្វើបច្ចុប្បន្នភាពលើការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ខណៈដែលរដូវកាលវិស្សមកាលកាន់ខិតជិតមកដល់

    December 4, 2024