- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង អញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ
December 5, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទាហានវៀតណាម១២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងការហ្វឹកហ្វឺនយោធា នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។ ហេតុការណ៍ខាងលើ បានកើតឡើង នៅបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Dong Nai តាំងតែពីយប់ថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ប៉ុន្តែទើបត្រូវបានរាយកាណ៍ឱ្យដឹងជាសាធារណៈ។ យោងតាមការស៉ើបអង្កេតបឋម អាជ្ញាធរជឿថា បាតុភូតរន្ទះបាញ់ អំឡុងពេលមានព្យុះភ្លៀងខ្លាំងមួយ បានបង្កឱ្យឧបករណ៍អេឡិចត្រូនិកសម្រាប់បញ្ជាគ្រឿងផ្ទុះ បញ្ជូនសញ្ញាចេញដោយអចេតនា ខណៈដែលក្រុមទាហានកំពុងតែដឹកជញ្ជូនគ្រឿងផ្ទុះ សម្រាប់ប្រើក្នុងសកម្មភាពហ្វឹកហ្វឺន។ គួរបញ្ជាក់ថា មកទល់ពេលនេះ សាកសពជនរងគ្រោះភាគច្រើន គឺត្រូវបានរកឃើញហើយ
December 5, 2024 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក លឹម រីរក្ស អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានមុខព្រួញចុះជួយខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុក និងលើកផែនការប្រើប្រាស់ទឹកឱ្យស្របតាមបរិមាណទឹកដែលមាននៅក្នុងអាង ដើម្បីការពារការខ្វះខាតទឹកនារដូវប្រាំងខាងមុខនេះ។ ការថ្លែងណែនាំរបស់លោក លឹម វីរក្ស បែបនេះក្នុងឱកាសដែលលោកតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំក្រុមការងារនាយកដ្ឋានក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាទឹកនៅតាមបណ្តាលអាងទឹកសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកនៅតាមអាងទឹកសំខាន់ៗក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យរួចមក ក្នុងនាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម,
December 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានចូលរួមអបអរសាទរ «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ការប្រកាសចូលរួមអបអរសាទរក្រមាខ្មែរ របស់ប្រធានប្រចាំប្រទេសអង្គការ យូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកឡើងថ្លែងសន្ទរកថា លើវេទិកាសារព័ត៌មានប្រចាំឆ្នាំស្ដីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្តី»។ លោក Sardar Umar Alam
December 5, 2024 - ព័ត៌មានជាតិ
(សេអ៊ូល)៖ មន្រ្តីប៉ូលិសជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ប៉ូលិសកូរ៉េខាងត្បូង បានចាប់ផ្តើមការស៉ើបអង្កេតលើ ប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។ ការស៉ើបអង្កេតខាងលើធ្វើឡើង ក្រោយប៉ូលិសកូរ៉េខាងត្បូង ទទួលបានពាក្យបណ្តឹងចំនួន២ គឺមួយពីគណបក្សប្រឆាំង Rebuilding Korea Party និងមួយទៀតពីក្រុមសកម្មជន ចំនួន៥៩នាក់។ ពាក្យបណ្តឹងនោះ មិនត្រឹមចោទប្រកាន់
December 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ក្នុងសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិកប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែធ្នូនេះថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន
December 5, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលពាក្យសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ហើយបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ អារ៉ាប៊ីសាអូឌីត លោក Choi Byung-hyuk ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Kim Yong-hyun ដែលបានសុំលាលែងចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញ ត្រូវបានរាយការណ៍ថាជាមនុស្សម្នាក់ដ៏សំខាន់ដែលមានជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីយប់ថ្ងៃអង្គារ មុននឹងច្បាប់នេះត្រូវបានដកចេញវិញនៅព្រឹកថ្ងៃពុធ។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និងសមាជិកបក្សប្រឆាំងដែលបានដាក់សំណើដំណើរការនីតិវិធី ដកតំណែងលោក
December 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថានៅថ្ងៃពុធទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ ជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញគ្មានដំណោះស្រាយ» ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ច្រឡំមកលើ រដ្ឋបាលខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺដូចតទៅ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នៅសាលាស្រុកឱរ៉ាល់ មានកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយករណីសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៅ ប៊ន, និងឈ្មោះ ជា ណក់ តំណាងឱ្យប្រជាពលរដ្ឋ ៣ភូមិ គឺភូមិក្រវៀក, ក្បាលដំរី, ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាលទ្ធផលមានដូចខាងក្រោម៖ ១- ត្រូវធ្វើបច្ចុប្បន្នភាពនូវរាល់ឯកសារកាន់កាប់ដីទាំងប្លង់រឹង និងដីមានលិខិតបញ្ជាក់ភូមិ ឃុំ តាមការអះអាងរបស់ឈ្មោះ
December 5, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មេដឹកនាំគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះថាលោកផ្ទាល់បានស្នើសុំឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចាកចេញពីគណបក្ស បើទោះជា លោក និងបក្សទាំងមូលសន្យាថានឹងបោះឆ្នោតប្រឆាំងការដំណើរការនីតិវិធីដកតំណែងលោក Yoon ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានទៀតថាលោកបានស្នើឱ្យលោកប្រធានាធិបតីដើរចេញពីគណបក្ស ហើយថាគណបក្សរបស់លោកមិនមានកំពុងព្យាយាមការពារការប្រកាសដាក់ច្បាប់អាជ្ញាសឹកផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់លោក Yoon នោះទេ។ គួរបញ្ជាក់ថា សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ង
December 5, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រយៈពេល១០ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៣៧លាននាក់ ដែលសម្រេចបាន ១០១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ជាឆ្នាំកំពូលមួយដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្តីពី «គោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ថ្ងៃទី៤
December 5, 2024









