- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្នុងប្រតិបត្រិការនេះទទួលបានលទ្ធផល ដូចជា៖ ទី១៖ ផ្លូវជាតិលេខ១៣ ចំណុច គ.មលេខ៤ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង មានបំពាក់ឡូហ្គោ TS ដឹកស្រូវ ផ្ទុកទម្ងន់សរុប ៤៨តោន គិតជាភាគរយគឺលើសចំនួន ២០% នៃច្បាប់អនុញ្ញាត ទី២៖
December 6, 2024 - ព័ត៌មានជាតិ
(សេអ៊ូល)៖ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាសមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ថាអាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters ដោយផ្អែកលើការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានបញ្ជាក់ថាគណបក្សប្រឆាំងក៏នឹងត្រូវបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូនេះ ផងដែរ។ លោក Lee Jae-myung ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះបាននិយាយថាលោកប្រធានាធិបតី Yoon Suk Yeol គួរតែត្រូវបានព្យួរតំណែងឱ្យបានឆាប់ កាន់តែល្អ ខណៈមេដឹកនាំបក្សកាន់អំណាចរបស់លោក Yoon គឺលោក Han Dong-hoon ក៏បានបង្ហាញការគំាទ្រឱ្យព្យួរតំណែងដែរ ជាមួយការអំពាវនាវឱ្យលោក Yoon ចុះចេញពី តំណែង។
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៣៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ ជាការកត់សម្គាល់
December 6, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ អ្នកសារព័ត៌មានម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងកែច្នៃ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ទើបកំណត់បានអត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យម្នាក់ ស៊ី លឿយ អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ
December 6, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងបណ្ដាប្រទេសសមាជិកលើពិភពលោក បានគាំទ្រ និងឯកភាពនូវសំណើរបស់សហព័ន្ធគុនខ្មែរឥណ្ឌូនេស៊ី ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ (The 6th World Kun Khmer Championship 2025) បន្ទាប់ពីកម្ពុជា ដែលនឹងត្រូវរៀបចំព្រឹត្តិការណ៍នេះជាលើកទី៥ នៅថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។ ការស្នើសុំធ្វើម្ចាស់ផ្ទះរបស់ប្រតិភូកីឡាគុនខ្មែរឥណ្ឌូនេស៊ី ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងសៀមរាប ដោយមានថ្នាក់ដឹកនាំ និងប្រតិភូគ្រប់បណ្ដាប្រទេសសមាជិកចូលរួម ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងពង្រឹងនូវរចនាសម្ព័ន្ធគ្រប់គ្រងជាលក្ខណៈអន្ដរជាតិ គ្រប់បណ្ដាប្រទេសជាសមាជិកឲ្យកាន់តែរឹងមាំ ពិសេសជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ ដើម្បីជំរុញឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាងប្រទេសទាំងពីរ នៅក្នុខេត្តរតនគិរីរបស់កម្ពុជា និងខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន ក៏ដូចជាការតភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។ ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ក្រៅពីជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពើហើយនោះ ក្នុងជំនួបដដែលនោះ នាយករដ្ឋមន្ត្រីទាំងពីរប្រទេសទាំងពីរ បានលើកទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ)-ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ថ្នាក់ដឹកនាំទាំងពីរមានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ
December 6, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រារព្ធពិធីសាសនា ការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរលើកទី៤ ឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នៃពានរង្វាន់ AFF Women’s Cup 2024 នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចមានខ្លឹមសារដូច្នេះថា «សូមកោតសរសើរ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women’s Cup 2024។ លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែង
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុវត្តតាមគំរូដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដោយជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ ខ្មែរ
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន ទទួលបានចំណូល៤១៣លានដុល្លារអាមេរិក។ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩
December 5, 2024









