Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លៃសុន្ទរកថាមួយទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ នៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ហារីស បានគូសបញ្ជាក់ដូច្នេះថា «ខណៈខ្ញុំទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ខ្ញុំមិនបានបោះបង់ចោលការប្រយុទ្ធតស៊ូដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត នេះនោះទេ»។ លោកស្រីបន្ថែមថានឹងបន្តតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រី និងប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ហើយនឹងប្រយុទ្ធតស៊ូដើម្បីភាពថ្លៃថ្នូរដែល មនុស្សទាំងអស់គ្នាសមនឹងទទួលបាន។ បើតាមលោកស្រី ហារីស លោកស្រីផ្ទាល់ក៏បានហៅទូរស័ព្ទទៅកាន់លោក

    November 7, 2024
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា បានហៅទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរជ័យជម្នះរបស់លោក ត្រាំ និងបានអញ្ជើញលោកប្រធានាធិបតីជាប់ឆ្នោតរូបនេះ មកជួបគ្នានៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត២៩៥ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។

    November 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខណៈកសិកដាំស្វាយកែវរមៀតខុសរដូវ​ កំពុងជួបបញ្ហាទីផ្សារ និងការធ្លាក់ថ្លៃ ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺ បានប្រកាសប្រមូលទិញស្វាយកែវរមៀតខុសរដូវពីកសិករ​គ្រប់ប្រភេទ ទាំងស្វាយដែលមានពណ៌សម្បុរមិនល្អ និងស្វាយដែលគុណភាព ដើម្បីជួយសម្រាលបន្ទុកដល់កសិករ។ លោកស្រី ឈិន ចំរើន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បើទោះបីជាស្វាយដែលមានពណ៌សម្បុរមិនស្អាតល្អ ក៏លោកស្រីទទួលទិញដែរ លើកលែងតែបែក និងស្អុយ និងមានទំងន់ក្រោម២ខាំកន្លះ។ ដោយឡែកស្វាយដែលមានពណ៌សម្បុរខៀវស្រស់ លោកស្រីនឹងទិញក្នុងតម្លៃពេញថ្លៃ គឺចន្លោះពី៧០០រៀល ទៅ៩០០រៀលក្នុងមួយគីឡូក្រាម ទៅតាមទំហំស្វាយ និងស្វាយកញ្ចប់តម្លៃ ១៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់នាំចេញទៅប្រទេសថៃ។ លោកស្រីបានឱ្យដឹងថា ជាទូទៅស្វាយកែវរមៀត ដែលប្រប្រមូលផលខុសរដូវ គឺមានតម្លៃ ប៉ុន្តែដោយសារឆ្នាំនេះ អាកាសធាតុមិនអំណោយផល

    November 7, 2024
  • ព័ត៌មានជាតិ

    (ហ្វីលីពីន)៖ អង្ករក្រអូបប្រណិតកម្ពុជា ពូជស្រូវផ្ការំដួលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក។ នេះបើតាមប្រភពព័ត៌មានពីសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ។ ជាមួយគ្នានេះ សហ័ពន្ធស្រូវអង្ករកម្ពុជា ក៏សូមអបអរសាទរដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវ

    November 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 7, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ដើម្បីអនុវត្តការជួសជុលនៅទីសក្ការៈបូជារោងឧបោសថ៍ព្រះអង្គងោក អាជ្ញាធរជាតិអប្សរានឹងបិទជាបណ្ដោះអាសន្ននូវទីតាំងសក្ការៈបូជានេះ ចាប់ពីថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ រហូតដល់ការងារជួសជុលចប់រួចរាល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 7, 2024
  • ព័ត៌មានជាតិ

    (យូណាន, ចិន)៖ ក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ល្បីមួយ​លើ​ពិភព​លោក និងកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាផងដែរនោះ បានបង្ហាញ​បំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មនៅក្នុងតំបន់។ បំណងនេះត្រូវបានបង្ហាញដោយលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបសម្ដេចបវរធិបតី អំពីប្រតិ​បត្តិ​ការ​អាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ​ ក៏ដូចជា​កិច្ច​សហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួននៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុន ក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការ​វិនិយោគ​របស់ខ្លួននៅម្ពុជា

    November 7, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ១ភាគរយនៅថ្ងៃពុធបន្ទាប់ពីលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី ដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក ត្រាំ វ័យ ៧៨ឆ្នាំនឹងវិលចូលសេតវិមានឡើងវិញ ដោយទទួលបានសំឡេងអង្គបោះឆ្នោតច្រើនជាង ២៧០សំឡេងពោល គឺជាចំនួនដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១ដុល្លារ ឬ ១,៣២ភាគរយមកនៅត្រឹម ៧៤,៥៣ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃពុធ ខណៈប្រេងឆៅរបស់អាមេរិកប្រភេទ West Texas Intermediate (WTI) បានធ្លាក់ចុះថ្លៃ ៩៣សេន ឬ ១,២៩ភាគរយមកនៅត្រឹម ៧១,០៦ដុល្លារក្នុងមួយបារ៉ែល។ អ្នកវិភាគឯករាជ្យអ្នកស្រី Tina

    November 7, 2024
  • ព័ត៌មានជាតិ

    (គុនមីង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារ សូមពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន។ ការស្នើនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីបានពិភាក្សាការងារជាមួយ

    November 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង)៖ ចិនបានបង្ហាញការគោរពចំពោះលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរសាទរលោក ដូណាល់ ត្រាំ ដែលបានទទួលជ័យជម្នះ នៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ខណៈកាសែតរដ្ឋចិនមួយបានអំពាវនាវឱ្យមានវិធីសាស្ត្រប្រាកដនិយម ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងចិន និងសហរដ្ឋអាមេរិកឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលបានសន្យាថានឹងអនុវត្តការហូតពន្ធឱ្យបានម៉ឺងម៉ាត់ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត២៩២ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។ នេះតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយសារព័ត៌មាន

    November 7, 2024