Liny Chan
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានប្រកាសថាប្រធានដឹកនាំក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺលោកស្រី Susie Wiles នឹងក្លាយជានាយខុទ្ទកាល័យសេតវិមានរបស់លោក ហើយដែលការតែងតាំងនេះជាការបង្ហាញពីការជឿទុកចិត្តលើលោកស្រីដែលបានចូលរួមចំណែកជួយឱ្យរូបលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមរយៈការប្រកាសរបស់លោក ត្រាំ លោកស្រី Susie នឹងក្លាយជាស្ត្រីដំបូងដែលនឹងត្រូវកាន់តំណែងជានាយខុទ្ទកាល័យសេតវិមាន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Susie គឺជាមនុស្សម៉ឺងម៉ាត់ វៃឆ្លាត មានគំនិតច្នៃប្រឌិត ហើយទទួលបានការកោតសរសើរ និងគោរពជាសកល»។ លោក ដូណាល់ ត្រាំ

    November 8, 2024
  • ព័ត៌មានអន្តរជាតិ

    (កាលីហ្វ័រញ៉ា)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ កំពុងឆាបឆេះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ សេវាអាកាសធាតុជាតិ បានចេញការព្រមាន «ទង់ក្រហម» ដែលជាកម្រិតព្រមានខ្ពស់បំផុត ដោយបញ្ជាក់ថា ស្ថានភាពនេះមានគ្រោះថ្នាក់ខ្លាំង។ ភ្លើងឆេះព្រៃនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។ វាបានលេបត្របាក់ផ្ទៃដីជាង ១៤,០០០ ហិចតា នៅក្នុងខោនធី Ventura ភាគពាយព្យនៃទីក្រុង Los Angeles។ អ្នកពន្លត់អគ្គីភ័យជាង ៨០០នាក់ កំពុងតែប្រឹងប្រែងពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍។

    November 8, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ មន្ត្រីសាលាខេត្តតាកែវ ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក ២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ ប៊ុនធឿន មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួន។ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។ ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤

    November 8, 2024
  • ព័ត៌មានជាតិ

    ភ្នំពេញ)៖ អ្នកវិភាគហាងឆេងមាស បានឱ្យដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីអាមេរិកនោះ បានជះឥទ្ធិពលដល់តម្លៃមាសនៅលើទីផ្សារសាកលយ៉ាងខ្លាំង តម្លៃមាសធ្លាក់ចុះប្រមាណ ១០០ដុល្លារក្នុងមួយតម្លឹង។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការធ្លាក់ចុះភ្លាមៗនៃតម្លៃមាសនេះ ដោយសារគេរំពឹងថា វត្តមានរបស់លោក ដូណាល់ ត្រាំ ដឹកនាំសហររដ្ឋអាមេរិក នឹងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរ ក៏ដូចជាជំរុញលុយដុល្លារអាមេរិកឡើងថ្លៃ។ លោកបានពន្យល់ថា ដោយសារតែលោក ដូណាល់ត្រា គឺជាអ្នកជំនួញដ៏មានឥទ្ធិពល និងមានឥទ្ធិពលលើសេដ្ឋកិច្ច

    November 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤មកដល់ពេលនេះ នៅសល់មិនដល់ ១ខែទៀតទេ ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់ ពោលគឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាអាទិ៍មាន៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។ លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាន នៅតាមបណ្ដាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានសាខានៅទូទាំងប្រទេស

    November 7, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ យានយន្តគ្រប់ប្រភេទអាចចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ បានវិញហើយ ក្រោយជំនន់ទឹកភ្លៀងបានស្រកទៅវិញអស់។ នេះបើយោងតាមការជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយយោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែត្រលេខ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមប៉ុន្មានថ្ងៃមុននេះ មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់នោះទេដោយតម្រូវឱ្យបញ្ជៀស ចរាចរណ៍យានយន្តបើកបរលើគន្លងផ្លូវតែម្ខាងប៉ុណ្ណោះ។ តែក្រោមការយកចិត្តទុកដាក់ពីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក ក្នុងការបើកមុខទឹកដើម្បីពន្លឿនចរន្តទឹកហូរ នៅត្រឹមវេលាម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី៧

    November 7, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរាបានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមមន្រ្តីអាជ្ញាធរជាតិអប្សរា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ (ម៉ែត្រគូប) ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។ ទឹកដែលប្រមូលបានទាំងនេះមានបរិមាណជាង៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រមាណ៧ពាន់ហិកតា។ អ្នកជំនាញបញ្ជាក់ថា បរិមាណនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ។ បើតាមការបញ្ជាក់ពីលោក ភឿន សុឃីម

    November 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ខណៈប្រកាសនេះមានគោលដៅដើម្បីពង្រឹងការគោរពវិន័យ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងសុខុមាលភាពជូនមន្ត្រីនគរបាលជាតិកម្ពុជា៕ ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 7, 2024
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែ ​ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករ​​ប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ៣៧៦.៦៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ បរិមាណអង្ករដែលបាននាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន​៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧

    November 7, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលនឹងបង្កើតច្បាប់សម្រាប់ការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ដែលជាគោលនយោបាយមួយរបស់រដ្ឋាភិបាលនឹងត្រូវអនុវត្ត និងបាននិយាយថាវាកំពុងនាំមុខគេលើពិភពលោក។ លោក Albanese បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងបង្កគ្រោះថ្នាក់ដល់កូន ៗ របស់យើង ហើយខ្ញុំកំពុងអំពាវនាវឱ្យទាន់ពេលវេលា” ។លោកបានបន្ថែមថា ច្បាប់នឹងត្រូវដាក់ចូលក្នុងសភានៅឆ្នាំនេះ ហើយច្បាប់នេះនឹងចូលជាធរមានរយៈពេល ១២ខែបន្ទាប់ពីវាត្រូវបានសមាជិកសភាផ្តល់សច្ចាប័ន។ តាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមទៀតថា បើទោះបីជាបណ្ដាញសង្គមទាំងនោះមានគោលការណ៍ ឬលក្ខខណ្ឌណាមួយដែលអនុញ្ញាតឲ្យក្មេងក្រោម ១៦ឆ្នាំ អាចប្រើបាន ក្រោមការគ្រប់គ្រង និងតាមដានពីសំណាក់អាណាព្យាបាល ឬឪពុកម្ដាយក្ដី ក៏ច្បាប់ថ្មីនេះមិនអនុញ្ញាតឱ្យមានការលើកលែងឡើយ។ លោកបានបន្ថែមទៀតថា ការកំណត់បែបនេះគឺជាការបញ្ជាក់ពីការទទួលខុសត្រូវពីសំណាក់ប្រព័ន្ធបណ្ដាញសង្គមផងដែរ ក្នុងការបង្ហាញថា ពួកគេបានយកចិត្តទុកដាក់

    November 7, 2024